ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​អាជីវករ​ខ្មែរ​ត្អូញត្អែ​រឿង​ដោះដូរ​សំបុត្រ​ចូលក្នុង​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត គេ​សង្គេតឃើញថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អាជីវករ​ខ្មែរ​ដែល​បាន​ចូល​ទៅ​រក​ទទួលទាន​នៅក្នុង​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​មានការ​ត្អូញត្អែ​រឿង​ដោះដូរ​សំបុត្រ ។ បន្ទាប់​ពី​ពួកគាត់​បាន​ទទួល​ដំណឹង​និង​បានឃើញ​ការបិទ​ប្រកាស​នូវ​សេចក្តីជូនដំណឹង​មួយ​នៅមុខ​ស្នាក់ការ​ចែកចាយ​សំបុត្រ​ជូនទៅ​អាជីវករ​ខ្មែរ​ដែល​ទៅ​លក់ដូរ​ក្នុង​ផ្សា​រោង​ក្លឿ​សព្វថ្ងៃនេះ ។

​សូម​ជំរាប​ដែរ​ថា  ៖​នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ​បាន​បញ្ជាក់ថា​៖​អាជីវករ​ទាំងអស់​ត្រូវ​ទិញ​សំបុត្រ​ក្នុង​មួយ​សន្លឹក​តម្លៃ​១០០​រៀល​ដើម្បី​ទៅ​ធ្វើ​អាជីវកម្ម លក់ដូរ​ដូច​ធម្មតា​នៅក្នុង​ផ្សារ​រោង​ក្លឿ​។​សេចក្តីជូនដំណឹង​ដ​ដែរ​បន្តថា​៖​ចាប់ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ គឺ​លក់​សំបុត្រ​ជូន​អាជីវករ​ខ្មែរ​ក្នុង​មួយ​សន្លឹក​តម្លៃ​១០០​រៀល​រហូត​ដល់​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០១៨ លុះដល់​ថ្ងៃ​ទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៨​គឺ​គេ​ឈប់​លក់ដូរ​សំបុត្រ​តទៅទៀត​ហើយ ដោយ​តម្រូវឲ្យ​អាជីវករ​ទាំងអស់​ប្រើប្រាស់​ប័ណ្ណឆ្លងដែ​ន​វិញ​ម្ដង​។​

​គួរ​បញ្ជាក់ដែរថា ៖ រយៈពេល​កន្លងមក ក្រុម​អាជីវករ​ទាំងអស់​ដែល​ចូល​លក់ដូរ​ក្នុង​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ ត្រូវ​យក​សំបុត្រ​ពណ៌​លឿង​មួយ​សន្លឹក​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ឥតគិតថ្លៃ ស្រាប់តែ​ពេល​ថ្មីៗ​នេះ​មាន​សេចក្តីជូនដំណឹង​ពី​អាជ្ញាធរខេត្ត​និង​ក្រុង​ដោយ​បាន​ឯកភាព​ជាមួយ​ប៉ូលិសអន្តោប្រវេសន៍​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​លក់​សំបុត្រ​តំលៃ​១០០​រៀល​ទៅ​វិញ ។​

​ទាក់ទិន​ទៅនឹង​ករណី​ដោះដូរ​សំបុត្រ​ចូល​ទៅ​ផ្សារ​ថៃ​នោះ​ដែរ មាន​អាជីវករ​ជាច្រើន​បាន​រអ៊ូរ​មិន​ដាច់​ពី​មាត់​ថា កាលពី​ឆ្នាំមុនៗ គឺ​គេ​លក់​សំបុត្រ​ជូន​អាជីវករ​ខ្មែរ​ដែល​ចូល​ទៅ​លក់​ក្នុង​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​ក្នុងតម្លៃ​មួយ​សន្លឹក​ដប់​បាត​ស្មើ​នឹង​១២០០​រៀល ក្រោយមក​ក៏​គេ​ចែក​សំបុត្រ​ព្រី​មិន​យក​លុយ តែ​ឥឡូវនេះ​បែរ​ជា​គេ​នឹកឃើញ​យ៉ាងណា​បានេ​ជា​មក​លក់​សំបុត្រ​វិញ​យ៉ាង​ដូច្នេះ ហើយ​ការលក់​សំបុត្រ​ក្នុងតម្លៃ​១០០ រៀល​នោះ​គឺ​វា​មាន​រយៈពេល​ត្រឹមតែ​ពីរ​បី​ខែ​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពី​នេះ​តម្រូវឲ្យ​អាជីវករ​ទាំង​អស់ប្រើប្រាស់​លិខិតឆ្លងដែន​ទៅវិញ ។​

​ក្រុម​អាជីវករ​ទាំងនោះ​បាន​បន្តទៀតថា​៖ អ្វី​ដែល​អាជ្ញាធរ​និង​សមត្ថកិច្ច​ធ្វើ​នោះ​គឺ​ធ្វើឲ្យ​ពួកគាត់​មួយចំនួនធំ​ជួប​ការលំបាក​ជា​មិនខានឡើយ ព្រោះថា​មាន​អាជីវករ​ខ្លះ​ពុំទាន់​បាន​ធ្វើ​លិខិតឆ្លងដែន​ពី​អាជ្ញាធរ​ខេត្ត​នៅឡើយ​ទេ​ដោយ​គេ​សំអាង​ថា​កន្លង​ទៅ​គេ​ធ្លាប់តែ​យក​សំបុត្រ​ព្រី​ពី​សមត្ថកិច្ច​ចែក​អោយ​រួច​ចូល​ទៅ​លក់​ក្នុង​ផ្សារ​ថៃ​តែម្ដង គឺ​វា​ជា​កត្តា​មួយ​ដែល​ធ្វើឲ្យ​ពួកគាត់​ងាយស្រួល​ក្នុង​ការ​ចេញ​ចូល​ទៅ​មក​ពី​ផ្សារ​ថៃ​មក​ក្រុង​ប៉ោយ​ប៉ែត​។​

​ក្រុមអាជីវករ​ដដែល​បាន​បង្ហើប​ឲ្យដឹង​ទៀតថា​៖ ការតម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​លិខិតឆ្លងដែន​នោះ​គឺ​វា​ពិតជា​បង្ក​ឲ្យ​ពួកគាត់​ជួប​ការលំបាក​បំផុត​ត្រង់​ថា​មាន​អាជីវករ​មួយចំនួន​ធំ​គឺ​ពុំទាន់​មាន​លិខិត​សំគាល់​ខ្លួន​នៅឡើយ ជាពិសេស​គឺ​សំបុត្រកំណើត សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​ជាដើម​។

​ជា​ចុងក្រោយ ពួកគាត់​បាន​សុំណូមពរ​ដល់​អាជ្ញាធ​រខេត្ត​និងក្រុង​មេត្តា​មាន​វិធានការ​និង​ជួយ​សម្រួល​យ៉ាងណា ដើម្បី​ឲ្យ​អាជីវករ​ខ្មែរ​ដែល​ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​មាន​ការងាយស្រួល​ក្នុង​ការចេញចូល​៕

 

r180201g7 r180201g5 r180201g6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.