ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ពិធី​ចុះហត្ថលេខា អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ​ក្រុង​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នា​ព្រឹក ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ​ក្រុង​បាត់ដំបង នៃ​គម្រោង​អភិវឌ្ឍន៍ សេដ្ឋកិច្ច​ក្រុង​របៀង​ខាងត្បូង ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ក្រសួង សាធារណការ និង​ដឹកជញ្ជូន តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង តំណាង​ក្រុមហ៊ុន Beijing Urban Construction Group Co., Ltd ផងដែរ​។​

​អនុ​គម្រោង​នេះ​ផ្តោត​លើ​ការងារ សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ នៅ​ក្រុង​បាត់ដំបង ផ្នែក​ខាងកើត ប្រវែង​សរុប​ប្រមាណ​១៥​គីឡូម៉ែត្រ សាងសង់ ដោយ​ក្រុមហ៊ុន Beijing Urban Construction Group Co., Ltd ក្នុងតម្លៃ​ទឹកប្រាក់ នៃ​កិច្ចសន្យា​ប្រមាណ ៩.៣៦៨. ៩៤៣.០៣​ដុល្លារ​អាមេរិក ដើម្បី​រំដោះ​ទឹក ភ្លៀង ពី​ផ្នែក​ខាងកើត​ក្រុង​បាត់ដំបង ស្ថិតក្នុង​សង្កាត់​រតនៈ និង​សង្កាត់​ព្រែក​ព្រះស្តេច ដើម្បី បញ្ចៀស​ការ​ជន់​លេច​ជា​រៀងរាល់ឆ្នាំ ក៏ដូចជា ដើម្បី​ការពារ​តំបន់​ទាំងនេះ​ពី​ការខូចខាត​ទ្រព្យសម្បត្តិ និង​ការប្រកប​របរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ធនាគារ អភិវឌ្ឍន៍អាស៊ី ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​សម្បទាន​សម្រាប់​ការអនុវត្ត​អនុ​គម្រោង​នេះ និង​បាន ណែនាំ​ឲ្យ​ក្រុមហ៊ុន សាងសង់ ត្រូវអនុវត្ត​តាម សៀវភៅ​បន្ទុក ធ្វើឲ្យ​មាន​ប្រសិទ្ធ ភាព ធ្វើ​ឲ្យទាន់ពេល វេលា និង​គុណភាព​ល្អ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​បាន​យូរអង្វែង​។​

​សូមបញ្ជាក់​ថា ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​ផ្តល់ ថវិកា​ប្រមាណ ៣៧ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ក្នុង​អនុតំបន់ (​កម្ពុជា​-​វៀតណាម​-​ឡាវ​) ដោយ​ផ្តោត​លើ​ក្រុង ចំនួន ៤ របស់​ប្រទេស​កម្ពុជា រួមមាន ក្រុង​ប៉ោយប៉ែត ក្រុង​បាត់ដំបង ទីប្រជុំជន​អ្នក​លឿង និង​ក្រុង​បាវិត​៕

r180201d1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.