ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​សមត្ថកិច្ច​ចាប់បាន​ឈើ​ប្រណីត​ដែល​គេ​ស្តុក​ទុក​នាំចេញ​ទៅ​លក់​នៅ​វៀតណាម​

​សមត្ថកិច្ច​ចាប់បាន​ឈើ​ប្រណីត​ដែល​គេ​ស្តុក​ទុក​នាំចេញ​ទៅ​លក់​នៅ​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនៈគីរី​ ៖ ឈើ​ប្រណីត​ដែល​ស្តុក​ទុក​នៅ​ឃ្លាំង ២​កន្លែង នៅ​ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង និង​មួយ​កន្លែង​ទៀត ស្ថិតនៅ​ភូមិ​ជ្រៃ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត លោក ជា សុភ័ក្ត្រ ចុះបង្ក្រាប និង​រឹបអូស​យក​ទៅ​រក្សាទុក​នៅ​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត រង់ចាំ​ចំណាត់ ការ​តាម​ច្បាប់​ព្រៃឈើ  ហើយ​បាន​រឹបអូស​ឈើ​ប្រណីត ៦-៧​គោយន្ត​កែច្នៃ កាលពី​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ​២០១៥ ។​

​ប្រភព​រិះគន់​ជុំវិញ​ទីតាំង​ស្តុក​ឈើប្រណិត​ក៏​ដូច​នៅក្នុង​ក្រុង​បាន​លុង បាន​បន្តថា ទាក់ទិន​ការ​ស្តុក​ឈើ​ក្នុង ឃ្លាំង ទាំង​ការដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​នោះ ប្រហែល​ជា​សមត្ថកិច្ច​ទាំងអស់​សុទ្ធតែ​ធ្លាប់​ទទួលបាន​លាភ សក្ការៈ​ពី​ម្ចាស់​ឃ្លាំង ទើប​គេ​អាច​ធ្វើ​សកម្មភាព​ស្តុក និង​ដឹកជញ្ជូន​ឈើ​ប្រណីត​បាន​យ៉ាង​រលូន​នា​ពេល​កន្លងមក​រហូត មកដល់ពេលនេះ ។​

​ប៉ុន្តែ​មជ្ឈដ្ឋាន​ទូទៅ​នៅ​តែ​មាន​ចម្ងល់​ថា ការ​ស្តុក និង​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅ​ទីតាំង​ខាងលើ គឺ​ដំណើរការ ជា​យូរណាស់​មកហើយ ចុះ​ហេតុអ្វី​ទើបតែ​ពេលនេះ កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប ?

​យោងតាម​ប្រភព​ព័ត៌មាន​ជុំវិញ​ទីតាំង​ស្តុក​ឈើ​ខាងលើ​បាន​ឱ្យដឹងថា ឃ្លាំង​លាក់​ឈើ​ប្រណីត​មួយ​នេះ មាន​ជា​យូរ​ឆ្នាំ​មកហើយ សម្រាប់​ស្តុក​ពី​ការប្រមូលទិញ​តាម​ម៉ូតូ ឬ​រថយន្ត​គ្រប់​ប្រភេទ រួច​ដឹក​ជញ្ជូន​បន្តទៅ​ប្រទេស វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដោយ​បង្កប់​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​វៀតណាម​ដែល​ត្រូវ​ឆ្លង កាត់​ភ្នែក​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ទាំងអស់​ចាប់តាំងពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល អធិការ​តាម​បណ្តា​ស្រុក កម្លាំង​កង​រាជ អាវុធហត្ថ និង​យោធា ព្រមទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ បរិស្ថាន​ដែល​នៅ​តាម​គោលដៅ​ចាប់ពី​ស្នាក់ការ និង​តាម​ដង ផ្លូវ​ពី​ក្នុងព្រៃ​មក​ដល់​កន្លែង​ស្តុក​បន្ត​រហូត​ដល់​ច្រកទ្វារ​ចូល​ទៅ​ប្រទេស​វៀតណាម រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់ លំដាប់​ផងដែរ ។​

​ការចុះ​បង្ក្រាប​នោះ ប្រភព​បង្ហើប​ថា ម្ចាស់​ឃ្លាំង​ជា​ជនជាតិ​វៀតណាម ឈ្មោះ គឹម ទៀង និង​ឈ្មោះ ញី ពុំ​ឃើញ​វត្តមាន​ក្នុង​ពេល​បង្ក្រាប​នោះទេ ។ ចំពោះ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​រូបភាព​បែបនេះ ពុំមែន​មាន​តែ​មួយ​កន្លែង នេះ​ទេ នៅក្នុង​ក្រុង​បាន​លុង​នេះ រួម​ទាំង​តាម​រោង​ច​សិប្បកម្ម​ជាច្រើន​រាប់​មិន​អស់​ទៀត ចាំ​មើល​តើ​សមត្ថកិច្ច​បង្ក្រាប​ដែរ​ឬ​អត់ ?

​ឈើព្រណីត​រឹបអូស​បាន​ប្រមាណ ៦-៧ គោយន្ត​ខាងលើ ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង​រាប់ និង​វាស់វែង​ពុំ ទាន់​អាច​ប្រាប់​ដល់​អ្នកកាសែត​ឱ្យបាន​ពិតប្រាកដ​នៅឡើយ​ទេ ៕

2015_05_21ch (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.