ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

រថយន្ត​ដឹក​ដើម​ដំឡូង​មី​មកពី​ប្រទេស​ថៃ សមត្ថកិច្ច​ជម្រិត​ទារប្រាក់​តាម​អំពើ​ចិត្ត​

រថយន្ត​ដឹក​ដើម​ដំឡូង​មី​មកពី​ប្រទេស​ថៃ សមត្ថកិច្ច​ជម្រិត​ទារប្រាក់​តាម​អំពើ​ចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​ ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាននាំគ្នា ត្អូញត្អែរ និង​រិះគន់​ថា មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ បាន​យក​លុយ​ច្រើន បើ​ទោះបីជា​ពួក​គាត់​ធ្វើ​លិខិត​ស្នាម ដើម្បី​ដឹក​ជញ្ជូន​ស្រប​ច្បាប់​យ៉ាងណា​ក៏ដោយ សូម្បី​តែ​ដឹក​ដើម​ដំឡូង​ពី​ប្រទេស​ថៃ យក​មក​ដាំ​នៅតាម​ចម្ការ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ត្រូវ​បង់លុយ​ឱ្យ​ទៅ​មន្ត្រី​គ្រប់​ស្ថាប័ន សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង គោក​ខេត្ត​ប៉ៃលិន​ផង​ដែរ តែ​គេ​មិន​ធ្លាប់​ឃើញ​មាន​ចេញ​វិក្កយបត្រ​ឱ្យ​នោះ​ទេ ។​

​ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែ​ឧសភា ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ មាន​បុរស​ម្នាក់​ឈ្មោះ ថយ អាយុ ៥២​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដើម​ដំឡូង​មី​មក​ឱ្យ​កសិករ​ខ្មែរ​ម្នាក់​ឈ្មោះ អ៊ុក ទូច ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ រស់ នៅ​ភូមិ​អូរ​រ​អុល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា គាត់​បាន​ធ្វើ​លិខិត​ស្នាម​ត្រឹមត្រូវ​អស់ហើយ ដោយ​បង់ប្រាក់​ឱ្យ​ខាង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ ដើម្បី​នាំ​ពូជ​ដំណាំ​នេះ មក​ឱ្យ​លោក ទូច ដាំ​នៅ​ទឹកដី​ខេត្ត​ប៉ៃលិន ។ លុះ​ពេល​ដឹក​ចេញពី​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ចូល​មក​តាម​ច្រក​អន្តរជាតិ​ព្រំ ស្រាប់តែ​ខាង​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន កាក់​ឱ្យ​បង់ប្រាក់​ដោយ​កន្លែង​ខ្លះ​អស់ ១០០០​បាត និង​កន្លែង​ខ្លះ​ទៀត​អស់​ជិត ១០០០​បាត (​ប្រាក់​ថៃ​)​បើ​សរុប​ទាំងអស់​តាំង​ពី​ទឹកដី​ថៃ រហូតមកដល់​ចម្ការ​របស់​គាត់ ចំណាយ​អស់​ប្រាក់​ជាង ៣០០០​បាត ឯណោះ (​ប្រហែល ៤០​ម៉ឺន​រៀល​) ។​

​ប្រភព​បន្តថា បញ្ហា​នេះ​ធ្វើឱ្យ​គាត់​បាត់​បង់​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ និង​ធ្វើឱ្យ​ជីវភាព​រស់នៅ​កាន់តែ​ក្រីក្រ ឡើងៗ​ថែម​ទៀត ព្រោះ​ពូជ​ដំឡូង​មី​ខាងលើនេះ គាត់​យក​មក​ដាំ និង​ជួស​ដើម​ដំឡូង​មី​ដែល​ងាប់​នៅក្នុង​ចម្ការ ប៉ុណ្ណោះ មិន​បាន​រកស៊ី​ជូ​ញ​ដូរ​អ្វី​ច្រើន​នោះឡើយ ។ គាត់​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​២០១៤ កន្លងទៅ ការដឹក​ដើម​ដំឡូង មី​ចូល​មក​ដាំ​ក្នុង​ខេត្ត​ប៉ៃលិន ខាង​ច្រកទ្វារ​អន្តរជាតិ​មិន​យក​លុយកាក់​អ្វី​ច្រេ​ណិ​ដូច​ឆ្នាំ ២០១៥ នេះ​ទេ ។ ដូច្នេះ​ពួកគាត់​មិនដឹងថា មកពី​មូលហេតុ​អ្វី​ទេ បានជា​គេ​យក​ថ្លៃ​ខ្ពស់​បែបនេះ ? គេ​យក​ទៅ​ចូល​រដ្ឋ ឬ​ចូល​ក្នុង​ហោប៉ៅ ខ្លួនឯង ? កាលពី​ថ្ងៃ​ទី ០៣ និង​ទី ០៤ ខែ​ឧសភា ឆ្នាំ​២០១៥ ច្រកទ្វារ​អន្តរជាតិ​ខ្មែរ​-​ថៃ ខេត្ត​ប៉ៃលិន ត្រូវបាន​ប្រជាពលរដ្ឋ​ផ្អាក​ការនាំ​កសិផល​ចេញ​ដោយសារតែ​ពួកគាត់​អះអាងថា មន្ត្រី​មុខលុយ​អស់​នោះ​ឱ្យ​បង់ថ្លៃ​នាំចេញ​ខ្ពស់​ហួសហេតុ​ពេក ។​

​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ទេ​នៅ​ថ្ងៃនេះ ៕

2015_damlaung

 

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.