ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ក្រុម​ឈ្មួញ​វៀតណាម​កំពុង​ដើរ​ប្រមូល​ទិញ​សត្វ​តុ​កែ​នៅ​ស្រុក​អូរយ៉ាដាវ​

ក្រុម​ឈ្មួញ​វៀតណាម​កំពុង​ដើរ​ប្រមូល​ទិញ​សត្វ​តុ​កែ​នៅ​ស្រុក​អូរយ៉ាដាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ ក្រៅពី​ឈើប្រណិត និង​សត្វព្រៃ​គ្រប់​ប្រភេទ​បច្ចុប្បន្ន​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​ដើរ​ទិញ​សត្វ​តុ​កែ​ស្ទើរតែ​ដាច់​ពូជ​អស់​ទៅ​ហើយ​នៅ​ខេត្ត​រតនគិរី ក្រៅពី​ជំនួញ​សត្វព្រៃ ឈ្មួញ​វៀតណាម​បាន​ដើរ​ទិញ​តុ​កែ​យក​ទៅ​ធ្វើ​ថ្នាំ​បុណ្យ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​លក់​បន្ត​ទៀត​ទៅ​ប្រទេស​ចិន​ដោយ​មាន​តម្លៃ​ខ្ពស់​។ បច្ចុប្បន្ន​នេះ​តាម​ការអង្កេត​ឃើញ​មួយចំនួន​ជាពិសេស​ស្រុក​អូរយ៉ាដាវ ស្រុក​អណ្តូង​មាស គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិភាគតិច​បាន​ខំប្រឹង​ដើរ​ទាក់​សត្វ​តុ​កែ​ពេញ​ភូមិ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​តាម​តម្លៃ​សត្វ​តុ​កែ​ធំ​ឫ​តូច​។​

​ក្នុង​សភាព​ជាក់ស្តែង​សារពត៌មាន​យើង​បាន​ថត​រូបភាព​នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភ្នំ​ក្រហម​ព្រំប្រទល់​ប្រទេស​វៀតណាម ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ក្នុងខណៈ​អ្នកដើរ​ទាក់​សត្វ​តុ​កែ​កំពុង​ដោះដូរ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​នោះ ត្រូវបាន​ពួកគាត់​ជា​អ្នក​ដើរទា​ក់​បាន​ឲ្យ​អ្នកសារពត៌មាន​ដឹងថា ពួក​គាត់​ដើរ​ទាក់​សត្វ​តុ​កែ​នេះ​មាន​ការលំបាក​ណាស់ ព្រោះ​ជា​សត្វ​កម្រ​រស់នៅ​តាម​ដើមឈើ​ដែល​ងាប់ៗ​ឫ​ក៏​ដើមឈើ​ណា​ដែល​ធំ​ហើយ​មាន​រុន​ជាពិសេស​នៅ​តាម​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​មួយ​ថ្ងៃ​ពួកគាត់​រកបាន​១០​ទៅ​២០​ក្បាល មួយ​ថ្ងៃ​ទល់​យប់ ឈ្មួញ​វៀតណាម​បាន​ទិញ​ក្នុង​មួយ​ក្បាលសត្វ​តុ​កែ​ធំ​តម្លៃ​១៥០០០​រៀល អា​តូច​១០០០០​រៀល​។ ប្រភព​ខាងលើ​បន្តទៀតថា សត្វ​តុ​កែ​នេះ​ឈ្មួញ​វៀតណាម​ទិញ​យក​ធ្វើ​ថ្នាំបុរាណ្យ ក្រៅពី​ឈ្មួញ​វៀតណាម​ដើរ​ទិញ​សត្វ​តុ​កែ​គឺ​ឈ្មួញ​ខាងលើ​ប្រមូល​ទិញ​សត្វព្រៃ​គ្រប់​ប្រភេទ​ផងដែរ​។​

​សព្វថ្ងៃ​នេះ​សត្វព្រៃ​នៅ​ខេត្ត​រតនគិរី​រង​ការ​បរបាញ់​ពី​ក្រុម​ព្រានព្រៃ​និង​ដាក់​អន្ទាក់​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​បើ​គ្មាន​ការទប់ស្កាត់​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នោះ​ទេ អ​នា​គត់​សត្វព្រៃ​នៅ​ខេត្តរតនគិរី​ដាច់​ពូជ​អស់ហើយ​។ ឈ្មួញ​វៀត​ណា​ទាំងនោះ​ចូល​មក​ទិញ​សត្វព្រៃ​ក្នុង​ខេត្តរតនគិរី​គឺ​ច្រើន​តែ​ចេញ​ចូល​តាម​ច្រករបៀង និង​ដាក់​តាម​ម៉ូតូ​កញ្ចាស់ៗ ដូច្នេះ​សូម​អោយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ជួយ​ពិនិត្យ​មើល​ករណី​ខាងលើ​នេះ​ផង​៕
​សន ចាន់​ឌី​

20150511a (5) 20150511a (3) 20150511a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.