ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

​លិខិត​បង្គាប់ការ ចូលកាន់​តំណែង​ថ្មី ដល់​អធិការនគរបាល​ក្រុងប៉ៃលិន និង ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ នា​រសៀល​ថ្ងៃ​ច័ន្ទ ០៨​កើត ខែ​បុស្ស ឆ្នាំ​រការ នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅក្នុង​សាលប្រជុំ​ធំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​កម្មវិធី​ប្រកាស​លិខិត​បង្គាប់ការ ចូលកាន់​មុខ​តំណែង​ថ្នាក់​អធិការ​នគរបាល​ក្រុង​-​ស្រុក ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត ដោយ​មាន​ការ​អញ្ជើ ញ​ចូលរួម​ពី​លោក ឡូ លុយ អភិបាលរង​ស្រុក​សាលា​ក្រៅ និង​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ចូលរួម​សរុប​ចំនួន​១២០​នាក់ (​ស្រី ០៣​នាក់​) ។​

ក្នុង​កម្មវិធី​នេះ​ផងដែរ លោក ឧត្ដមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត បាន​មានប្រសាសន៍ និង​ណែនាំ​មួយចំនួន​ថា មេដឹកនាំ​ត្រូវតែ​ចេះ​គ្រប់គ្រង​កងកម្លាំង​របស់​ខ្លួន​ឱ្យបាន​ហ្ម ត់​ចត់ ហើយ​លោក​អធិការ​នគរបាល​ថ្មី ត្រូវ​យកចិត្តទុកដាក់​លើ​កិច្ចការងារ​រដ្ឋបាល និង​ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ និង​ត្រូវមាន​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ ដែនដី ពាក់ព័ន្ធ ។​

​លោក​បន្ត​ទៀត​ថា មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់​ត្រូវមាន​កិច្ចសហការ​ល្អ​ជា មួយ​ស្ថាប័ន​តុលា និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ។ លើសពីនេះ នគរបាល​យុត្តិធម៌ ត្រូវ​យកចិត្តទុកដាក់​លើ​ភូមិ ឃុំ មាន​សុវត្ថិភាព ។ កងកម្លាំង​អធិការនគរបាល ក្រុង​-​ស្រុក និង​នាយបុស្តិ៍​នគ រ បាល​រដ្ឋបាល​ទាំងអស់ ត្រូវមាន​កងកម្លាំង​ប្រចាំ​បញ្ជារ​ជាប់​ជានិច្ច ។ ត្រូវ​ចេះ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​គ្នា អោយបាន​ល្អ ។ ម្យ៉ាងវិញទៀត លំហូរ​រកា​រណ៍​គ្រប់យ៉ាង​ត្រូវតែ​ច្បាស់លាស់​ជាក់លាក់ និង​ទុកចិត្ត​បាន ។ ហើយ​បញ្ហា​ដែល​សំខាន់​ជាង​នេះ គឺ​កងកម្លាំង​ទាំងអស់​ត្រូវ​គោរព​ពេល​វេលា​ម៉ោង​ធ្វើការ​ឱ្យ​បានល្អ ។​

​សូមបញ្ជាក់​ថា ស្នងការ​នគរបាល​ខេត្ត បង្គាប់កា​រលោក យ៉ែម សារិទ្ធ ជា​នាយរង​នគរបាល ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស និង​ការពា​រអា​នីតិ​ជន ឱ្យក្លាយ​ទៅ​ជា អធិការនគរបាល​ក្រុងប៉ៃលិន លោក ចាន់ វាសនា ជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឱ្យទៅជា អធិការនគរបាល​ស្រុក​សា ក្រៅ ៕
​ដោយ ៖ នីយ៉ា​

 

r171228c1 r171228c5 r171228c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.