ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ រិះគន់​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ និង​មន្ទីរ​សាធារណកា​រថា ផ្លូវ​ខូច​តិចតួច​មិន​ព្រម​ជួសជុល​ទុក​ឱ្យ​ជិះ​ម៉ូតូ​ដួល​ស្ទើរ​រាល់ថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ផ្លូវជាតិ​១​កន្លែង រង​ការខូចខាត​បន្តិច​ម្តងៗ រហូត​ដល់​ធ្វើ​ឱ្យ​អ្នកបើកប រ​ម៉ូតូ​ដួល​ជា​ញឹកញាប់ ខណ​:​គេ​មិនឃើញ​ខាង​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ និង​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន រៀបចំ​ជួសជុល មកដល់​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ធ្វើ​ការរិះគន់​ថា មិន​គួរ​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ និង​មន្ទីរ​ពាក់ព័ន្ធ ព្រងើយកន្តើយ​នឹង​ផ្លូវជាតិ​លេខ​៥៧ ដែល​ទទួលរង​ការខូចខាត​តិចតួច ទុក​ឱ្យ​ខូច​ក្លាយទៅជា​ជង្ហុក​កាន់តែ​ធំ​បែបនេះ​នោះ​ទេ ។

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដឹងថា ផ្លូវជាតិ​លេខ​៥៧ កែង​នឹង​ផ្លូវ​ក្រាល​កៅស៊ូ​វ ត្រង់​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ ទទួលរង​ការខូចខាត​អស់​រយ​:​ពេល​ជា​យូរយា ណាស់​មកហើយ តែ​គេ​មិន​ធ្លាប់​ឃើញ​លោក​អភិបាល​ស្រុក​សាលា​ក្រៅ និង​ខាង​មន្ទីរ​សាធារណ​:​ការ​ខេត្ត​ប៉ៃលិន យកចិត្តទុកដាក់​ជួសជុល​នោះឡើយ ។ ប្រភព​បន្តទៀតថា គេ​សង្កេតឃើញ​ទឹកលូ​ស្អុយ​ហូរ​នៅលើ​ផ្លូវ​ខាងលើ​នេះ​ដែរ តែ​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់ អើពើ​ជួសជុល​ជីក​កកាយ​កន្លែង​ទឹ ក​ស្ទះ​នោះឡើយ ប្រហែល​ជា​ទុកឱ្យ​ខូចខាត​កាន់តែ​ធំ ទើប​ជួសជុល ។ ម្យ៉ាងវិញទៀត កម្មករ​កម្មការិនី និង​បុគ្គិ​ល​កកាស៊ីណូ ដែល​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ពេល​ថ្ងៃ​និង​យប់ តែងតែ​ដួល​ជា​ញឹកញាប់ ធ្វើឱ្យ​រង​របួសធ្ងន់ និង​ស្រាល ព្រមទាំង​ខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ​ផងដែរ ។

​ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ថៃ មកលេង នៅក្នុង​ក្រុង​ប៉ៃលិន បាន​រិះគន់​ថា ផ្លូវ​ខាង​លើ​ជា​ផ្លូវ​អន្តរជាតិ មិនគួរណា បណ្តែតបណ្តោយ​ឱ្យ​មាន​ទឹក​ស្អុយ​ហូរ​ឆ្លងកាត់ ជះក្លិន​អា​សោ​ច ហើយ​ទទួលរង​ការខូចខាត​ក្លាយទៅជា​ជង្ហុក​តូចធំ​បែបនេះ​ដែ រ គួរតែ​យកចិត្តទុកដាក់​ជួសជុល​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​រក្សា​អនាម័យ​បរិស្ថាន និង​ធ្វើឱ្យ​មាន​សោភ័ណភាព ច្រកទ្វារ​អន្តរជាតិ​ផងដែរ ។ ប្រភព​បន្តទៀតថា បើសិនជា​បណ្តែតបណ្តោយ​បែបនេះ ទៀត នាំ​ឱ្យ​ខូចខាត​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​ក៏​នាំ​ឱ្យ​ចំណាយ​ថវិកាជាតិ ក្នុង​ការជួសជុល​កាន់តែ​ច្រើន​ផង​ដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា ខាង លោក​អត់​មាន​តួនាទី អ្វី​ទៅ​ជួសជុល​ផ្លូវ​ជាតិ​ខាងលើ​ដែល​ទទួលរង​ការខូចខាត​នោះ​ទេ គឺជា​ភារកិច្ច របស់​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ខាង​លោក​អត់​ដឹង​នោះទេ ។ បើ​ចង់ដឹង​ច្បា ស់ ថា​តើ​គេ​ជួសជុល​នៅ​ថ្ងៃ​ណា​នោះ​មាន​តែ​ទាក់ទង​ទៅខាង​មន្ទីរ​ពាក់ព័ន្ធ​ប៉ុណ្ណោះ ទើប​ដឹង​ច្បាស់ ។

​ចំណែក​លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាន​ឱ្យ​ដឹ ង​ដែរ​ថា មូលហេតុ​ដែល​ខាង​លោក​មិន​ទាន់​បាន​ជួសជុល​ផ្លូវ​ខូច ដោយសារ​ទឹកស្អុយ​ហូរ​ឆ្លងកាត់​ខាងលើ ព្រោះ​មាន​ក្រុមហ៊ុន​មួយ ដាក់​ទុយោ​ទឹកស្អាត បណ្តាល​ឱ្យ​ស្ទះលូ ហើយ​បើសិនជា​គេ​យក​ចេញ​នោះ ខាង​លោក​ក៏​នឹង​ជួសជុល​ឆាប់រហ័ស​ផងដែរ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​នឹង​រៀបចំ ធ្វើការ​ជួសជុល​នៅ​ពេល​ក្រោយ ព្រោះ​ឥឡូវនេះ មាន​ការខូចខាត​តិចតួច​ប៉ុណ្ណោះ មិន​ធ្ងន់ធ្ងរ​នោះទេ ៕ ដោយ ៖ នីយ៉ា​
​

r171227c1 r171227c3 r171227c4 r171227c5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.