ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​លោក ពេជ្រ កែវ​មុនី​អភិបាលខណ្ឌ​មានជ័យ ​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​០២​រសៀល ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ អភិបាលខណ្ឌ​មានជ័យ បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​បន្ត​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​មានជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​មួយកន្លែង ដែល​សម្ងំ​លាក់ខ្លួន​ពួន​ក្នុង​ផ្ទះ​ជួល​ម្ដុំ​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​មុនី​វង្ស សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ជាក់ស្តែង​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​បាន​ចុះបង្ក្រាប​ទីតាំង​ល្បែង​សុីសង​ខុសច្បាប់​ប្រភេទ​ហ្គេម​បាញ់ត្រី ជាលិ​ទ្ថ​ផល​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​គ្រឿងញៀន​មួយចំនួនទៀត​។
​ចំណែក​អ្នក​ញៀន​ល្បែងស៊ីសង​ទាំងនោះ និង​អ្នកមើលការខុសត្រូវ បាន​រត់គេចខ្លួន​បាត់​ស្រមោល​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទៀត នៅសល់​តែ​អ្នក​យក​ម៉ូតូ​ទៅ​ផ្ញើ​កន្លែង​បាញ់​ត្រី​នោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​ត្រូវបាន​អប់រំ​ណែនាំ និង​ដោះលែង​ទៅ​វិញ​ភ្លាមៗ​ផងដែរ​។​

​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ស៊ុំ រិទ្ធី សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​មានជ័យ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌុមានជ័យ និង​មាន​ការចូលរួម​ពី​នរគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចាក់អង្រែលើ​ផងដែរ ហើយ​មុន​និង​ឈាន​ដល់​ការបង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ខាងលើនេះ គឺ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​បើក​កិច្ចប្រជុំ និង​ឯកភាព​សម្រេច ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន និង​ឆ្លើយតប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
​ក្រោយ​ចុះ​បង្ក្រាប​វត្ថុតាង​ដែល​ដកហូត​បាន​ខាងលើ​នេះ ត្រូវ​កម្លាំង​ប្រជា​ការពារ​ដឹកយក​ទៅ​រក្សាទុក នៅ​សាលាខណ្ឌ​មានជ័យ​រង់ចាំ​កម្ទេច​ចោល​តាម​ក្រោយ​។​

​សូម​បញ្ជាក់​ឲ្យដឹង​ដែរថា លោក​អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ​មានជ័យ បាន​លើកឡើង​ក្នុង​ពេល​ប្រជុំ​កាលពីដើម​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ថា លោក​ក្រើនរំលឹក​ខ្លាំងៗ​ដល់​អស់លោក​ចៅ​សង្កាត់​នឹង​នាយ​ប៉ុស្តិ៍​ទាំង​៧ សង្កាត់​ត្រូវ​រាយការណ៍​ពី​ភាព​អសកម្ម​មក​ថ្នាក់លើ ជា​ពិសេស​បញ្ហា​ល្បែងស៊ីសង គ្រប់​ប្រភេទ មាន​ហ្គេម​បាញ់​ត្រី ភ្នាល់​បាល់ នឹង​ទីកន្លែង​បញ្ជាំ​ផ្សេងៗ មិន​ត្រូវ​លាក់​សង្ងំ​ទុកឲ្យ​កើត​បទល្មើស​ទើប​រាយការ​ណ៍​នោះទេ​។​

​លោក​អភិបាល​ក៏​បានដាក់​បញ្ជា​យ៉ាង​ដាច់អហង្កា​កាលពីដើម​ខែ​ធ្នូ​២០១៧​នេះ ដល់​អភិបាលរង​ដែល​ទទួលបន្ទុក អធិការ មេបញ្ជាការ នឹង​ចៅ​សង្កាត់ នាយប៉ុស្តិ៍ ត្រូវ​សហការ​គ្នា​បង្ក្រាប​អស់​បាន​នៅ​ល្បែងស៊ីសង ថ្នាក់ក្រោម​ធ្វើ​មិនបាន ឬ​មិន​ហ៊ាន​ចូល​បង្ក្រាប ត្រូវ​ធ្វើ​របាយការណ៍​នឹង​រាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​មាន​វិធានការ​បន្ត ដោយ​ពិនិត្យ​និង​ទទួល​ផែនការ ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ដែល​លោក​បាន​ដាក់​ចេញ​ឲ្យ​អនុវត្តន៍​កន្លងមក ពិសេស​លើ​ការងារ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​មាន​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ឲ្យអស់ ចាប់ពី​ពេលនេះ​ទៅ ថ្ងៃ​ខាង​មុខ​គឺ​មិន​ត្រូវ​រក្សាទុក ឬ​ធ្វើ​មិន​ដឹង​អំពី​បន​ល្បែង ផ្សេងៗ​មាន​នៅក្នុង​មូលដ្ឋាន​អស់លោក​ទៀត​ទេ​! ហើយ​បើ​មិន​ធ្វើ​! មាន​គេ​ធ្វើ​ជំនួស​អស់លោក​។​

​ជា​ចុងក្រោយ​លោក​បាន​ប្រាប់ទៀតថា ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​អនុវត្តន៍​គោលនយោបាយ​រាជរដ្ឋាភិបាល​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព យើងទាំងអស់គ្នា​ត្រូវតែ​ធ្វើ​ដោយ​មិន​យោគយល់ អនុគ្រោះ​ឲ្យ​បុគ្គល​ណា​? ឫ​ម្ចាស់​ទីតាំង​ណា​? ផ្តល់​ទីកន្លែង​ឲ្យ​ប្រព្រឹត្ត​បើកបន​ល្បែងស៊ីសង​ផ្សេងៗ​ជ្រក​ក្រោម​ផ្លាក​ធ្វើ​អាជីវកម្ម​ទៀតឡើយ​។ បើ​មាន ម្ចាស់​ទីតាំង​ទាំងនោះ ត្រូវតែ​ទទួលខុស ត្រូវ​ចំពោះ​ផ្លូវច្បាប់ រួម​ជាមួយ​ការបាត់បង់​នៅ​សំភារៈ ឬ​ឧបករណ៍​ផ្សេងៗ​ដែល​បំរើ ឲ្យ​ផលប្រយោជន៍​ពី​ល្បែង​ទាំងនោះ​។​

​ក្នុងនាម​លោក​ជា​អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ សូម​ស្នើរ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ទាំង​កម្លាំង​នគរបាល និង​អាវុធហត្ថ ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម ក្នុង​ការទប់ស្កាត់ ក៏ដូចជា​បង្ក្រាប​លើ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ល្បែង​ស៊ី សង​គ្រប់​ប្រភេទ​នោះ ដែល​ជា​ចំណុច​ស្នូល នៃ​ការបង្កើត​ឲ្យ មាន​បទល្មើស លួច ឆក់ ប្លន់ និង​ពង្រឹង​ការបង្ក្រាប​សកម្មភាព អសន្តិសុខ​ផ្សេងៗ​ជាច្រើន​ទៀត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​៕

 

re171226c1 re171226c2 re171226c3 re171226c4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.