ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ចុះ​ពិនិត្យ នៅក្នុង​បរិវេណ​ផ្សារកណ្តាល ក្រោយពី​ក្រុម​អាជីវករ​លក់ដូរ​តាម​កញ្ច្រែង​នាំគ្នា​មក​សុំ​ការអន្តរាគមន៍​ពី​លោក​អភិបាល​ដើម្បី​បាន​លក់ដូរ​បន្ត​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ១១​ព្រឹក នៅ​ទីស្នាក់ការ​គណៈកម្មការ​ទី​រួម​ផ្សារកណ្តាល មាន​បើក​កិច្ចប្រជុំ ស្តីពី​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ជុំវិញ​ទី​រួម​ផ្សារកណ្តាល ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​មានកា​ចូលរួម​ពី លោក អភិបាលរងខណ្ឌ លោក​នាយករង​រដ្ឋបាល​ខណ្ឌ លោក​ប្រធាន​ប្រជា​ការពារ​ខណ្ឌ លោក​ប្រធាន​-​អនុប្រធាន​ទី​រួម​ផ្សារ និង​សមាជិក​សមាជិកា​ទី​រួម​ផ្សារកណ្តាល សរុប​ចំនួន ២០​នាក់ ក្នុង​កិច្ចប្រជុំ​នោះ លោក អភិបាល បាន​មាន​ប្រសា​ន៍​ថា​៖
១-​សូមឲ្យ​លោក​ប្រធាន​ទី​រួម​ផ្សារកណ្តាល ស្រង់​ស្ថិតិ​ឈ្មោះ​អាជីវករ​ដែល​កំពុង​ប្រកប​លក់ដូរ​នៅ​លើ​ទ្រូងផ្លូវ​លេខ​១៤៨ ទាំងអស់ ។
២-​លោក​ប្រធាន​ទី​រួម​ផ្សារ ត្រូវ​សិក្សា​នៅ​ជុំវិញ​បរិវេណ​ទី​រួម​ផ្សារ ឲ្យបាន​ច្បាស់​ថា តើ​មាន​កន្លែង​ណា​ដែល​នៅសល់ ដើម្បី​បង្កលក្ខណៈ​ដល់​បងប្អូន​អាជីវករ​បាន​បំលាស់​ទីតាំង​លក់ដូរ​ពី​ផ្លូវ​លេខ​១៤៨ វិញ ។​
៣-​ដាច់ខាត​ត្រូវ​បើក​ផ្លូវ​លេខ​១៤៤ ផ្លូវ​លេខ​១៣ និង​១៥៤ ឲ្យបាន​សិន ទើប​យើង​បន្ត​បើកផ្លូវ​លេខ​១៤៨ បន្តទៀត ។​
​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ លោក​អភិបាល បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ និង គណៈកម្មការ​ទី​រួម​ផ្សារកណ្តាល ចុះ​ពិនិត្យ​ជាក់ស្តែង​នៅក្នុង​បរិវេណ​ផ្សារកណ្តាល និង​បាន​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ ដោយ​ទទួលយក​នូវ​សំណូមពរ​របស់​ពួកគាត់ ដើម្បី​រក​ដំណោះស្រាយ​ផងដែរ ។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ក្រុម​អាជីវករ​ប្រមាណ​ជាង​៣០​នាក់ តំណាង​ឲ្យ​ជាង​១០០​តូប នាំគ្នា​មក​តវ៉ា​សាលាខណ្ឌ​ដូនពេញ ដើម្បី​យក​លិខិត​រួម​មួយ​ច្បាប់​ដាក់​ចូល​ជម្រាបជូន​លោក​អភិបាលខណ្ឌ ឲ្យ ជួយ​អត្ត​រាគ​មន៍​យ៉ាងណា​បាន​លក់ដូរ​បន្ត​ទៀត បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​បរិវេណ​ផ្សារកណ្តាល​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បើកផ្លូវ​លេខ​១៤៨ ឡើងវិញ ព្រោះ​អី​ផ្លូវ​នោះ​កន្លងមក ត្រូវ​បាន​បិទ​ទាំង ស្រុង នោះ​។ ប៉ុន្តែ​អ្វី​ដែល​ប៉ះពាល់​នោះ​ក្រុមអាជីវក ដែល​កំពុង​លក់ដូរ​នៅ​បណ្តោយ​ផ្លូវ​នោះ ។​

​ក្រុមអាជីវក​លក់​ដូរ​តាម​កញ្ច្រែង ដែល​លើកគ្នា​សុំ​ការអន្តរាគមន៍​ពី​លោក​អភិបាលខណ្ឌ​ដូនពេញ​នា​ព្រឹក​នោះ​ដែរ បានឲ្យដឹងថា ពួកគាត់​ទាំងអស់​គ្នា​ជា​អាជីវករ​ដែល​បាន​លក់ដូរ​នៅ​ទីនោះ​ជាង​១០​ឆ្នាំ​មកហើយ ដើម្បី​រក​កម្រៃ​បាន​តិចតួច​យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ប្រសិនបើ​មាន​ការហាមឃាត់​មិនឲ្យ​ពួកគាត់​លក់ដូរ​បន្ត​ទៀត​នោះ ពួកគាត់​នឹង​ជួប​នូវ​ញ្ហា​លំបាក​ក្នុង​ការរក​ប្រាក់កំម្រៃ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ជាពិសេស​បំណុល​ធនាគារ​ដែល​ពួក​គាត់​យក​មក​ធ្វើ​ទន់​រកស៊ី​នោះ​។​

​ជាមួយគ្នា​នោះ​ដែរ ពួកគាត់​បាន​សំណូមពរ ដើម្បី​បាន​បន្ត​លក់ដូរ​នៅ​កន្លែង​ធម្មតា​វិញ តែបើ​មាន​ការរុះរើ សូមមេត្តា​រក​ទីតាំង​ថ្មី​ដល់​ពួកគាត់​បាន​លក់ដូ​រវិ​ញ​ផង ពួកគាត់​មិន​អាច​បញ្ចប់​ការលក់ដូរ​បានឡើយ មូលហេតុ​ដោយ​ពួកគាត់​ជួប​ការលំបាក​ខ្លាំង​ណាស់​ដោយ​ម្នាក់ៗ​រក​ចិញ្ចឹម​មួយ​គ្រួសារ ហើយ​ជំពាក់​ធនាគារ​មិន​អាច​ដោះស្រាយ​បាន​ឡើយ​។​

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បានបញ្ជាក់​ថា ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្តីពី​ការ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នឹង​បើកផ្លូវ​ឡើង​វិញ​នៅ​បណ្តោយ​លេខ​១៤៨​ជាពិសេស​នោះ​នៅ​បរិវេណ​ផ្សារ​កណ្តាល​នោះ​តែម្តង ដែល​បងប្អូន​អាជីវករ​បាន​កំពុង​លក់ដូរ​បិទផ្លូវ​នោះ​ឲ្យ​បើក​ធ្វើ​ចរាចរណ៍​ឡើងវិញ ដូច្នេះ​ហើយ​អាជ្ញាធរ​ក៏​ចុះ​រៀបចំ​ដើម្បី​បើកផ្លូវ​នោះ​វិញ​ផង​ដែរ​។​

​គួរ​រំលឹក​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ធ្នូ កម្លាំង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ដឹកនាំ​ដោយ​លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ជឹម សុ​ទ្ធី នាយករង​រដ្ឋបាល​ខណ្ឌ លោក ពេញ សុខន អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌ និង​លោក ហ៊ូ​វ អ៊ិត ប្រធាន​គណៈកម្មការ​ទី​រួម​ផ្សារកណ្តាល ព្រមទាំង​បុគ្គលិក សន្តិសុខ​ទី​រួម​ផ្សារកណ្តាល បាន​សហការ​គ្នា​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ជុំវិញ​ផ្សារកណ្ដាល រួមមាន​៖ ផ្លូវ​លេខ ១៤៤ ផ្លូវ​លេខ ១៤៨ ផ្លូវ​លេខ ១៥៤ និង​ផ្លូវ​លេខ​១៣​។​

​នេះ​សប​ញ្ជា​ក់​អោយ​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវករ​លក់ដូរ​ជុំវិញ​ផ្សារកណ្ដាល មាន​ការចូលរួម​តាម​ការ​ណែ​របស់​រដ្ឋបាល​ខណ្ឌ ហើយ​ពួកគាត់​សន្យាថា​នឹង​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខណ្ឌ​ដោយ​មិន​ប្រកប​របរ​លក់ដូរ ឬ ចត​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ធ្វើអោយ​បាត់បង់​សណ្ដាប់ធ្នាប់​នោះទេ​៕

 

re171226b1 re171226b2 re171226b3 re171226b4 re171226b5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.