ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ មូលដ្ឋានសម្រាប់អ្នកលក់ឱសថ តាមឱសថស្ថានជំនាន់ទី៣ ក្នុងរាជធានីភ្នំពេញ ចំនួន៦៩៧នាក់ នៅសាលមហោស្រពចេនឡា។
ឯកឧត្តម អភិបាល ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវគិតដល់សុខភាពប្រជាពលរដ្ឋជាចំបង ព្រោះឱសថ ជាអាវុធមុខពីរ អាចព្យាបាលអ្នកជំងឺក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ ។
ចំណែកលោកបណ្ឌិតឡីសុភាពប្រធានសមាគមអ្នកលក់ឱសថកម្ពុជានិងជាប្រធានសមាគមសហព័ន្ធវិនិយោគិនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានអនុញ្ញាតឱ្យមានការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានសម្រាប់អ្នកលក់ឱសថតាមឱសថស្ថាននេះបន្តទៀតដើម្បីឱ្យសិក្ខា កាមទាំងអស់ទទួលបានចំណេះដឹងបទពិសោធន៏ថ្មីៗស្តីពីការប្រើប្រាស់ឱសថការទុកដាក់ឱសថនិងច្បាប់ ថ្នាក់ជាតិថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធវេជ្ជសាស្ត្រនិងឱសថសាស្ត្រសម្រាប់ជាទុនក្នុងការអនុវត្តការងារបម្រើ សុខភាពប្រជាជនបានល្អប្រសើរ។
តាងនាមឱ្យគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល និងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលទាំង ៣វគ្គ ខ្ញុំសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតីភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ដែលបានឆ្លៀតឱកាស និងចំណាយពេលដ៏មានតម្លៃចូលរួម ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ។
ឆ្លៀតឱកាសនោះដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានគាំទ្រ និងសហការ ល្អជាពិសេសម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងទូទៅ អ្នកលក់ឱសថ និងតំណាងមូលដ្ឋានអាជីវកម្មលក់ឱសថ អាហារបំប៉នសុខភាព និងគ្រឿងសម្អាង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលអនុញ្ញាតឱ្យមានការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន សម្រាប់អ្នកលក់ឱសថ តាមឱសថស្ថាននេះបន្តទៀត ដើម្បីឱ្យសិក្ខាកាមទាំងអស់ទទួលបាន ចំណេះដឹងបទពិសោធន៍ថ្មីៗស្តីពី ការប្រើប្រាស់ឱសថ ការទុកដាក់ឱសថ និងច្បាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលលពាក់ព័ន្ធ វេជ្ជសាស្ត្រ និងឱសថសាស្ត្រ សម្រាប់ជាទុន ក្នុងការអនុវត្តការងារបម្រើសេវាសុខភាពប្រជាជន បានល្អប្រសើរ ។
ជាទីបញ្ចប់ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់និងអះអាងថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍមានគ្រប់ទីកន្លែង លើគ្រប់វិស័យ ទាំងវិស័យសុខាភិបាល ទាំងវិស័យបច្ចេកវិទ្យា ទាំងវិស័យអប់រំ គ្រប់ផ្នែក និងគ្រប់កម្រិត ។
នេះការចូលរួមចំណែកដ៏សកម្មក្នុងអភិវឌ្ឍន៍ធនធានមនុស្សបម្រើអោយវិស័យសុខាភិបាលសំដៅពង្រឹង សេវាកម្មសុខាភិបាល អោយកាន់តែប្រសើរទាំងចំណេះដឹងនិងចំណេះធ្វើនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ៕
ដោយ ៖ រុន សារ៉េត








