ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ហេតុ​អី​បានជា​លោក ប៊ុល វិសាល មាន​ឥទ្ធិពល​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​វៀតណាម ផ្គើន​នឹង​បទ​ប​ពា្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​…!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី ៖ កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​សេចក្តីរាយការណ៍ គំនរ​ឈើ​រាប់ពាន់​កំណាត់ ត្រូវ​ឈ្មួញ​ប្រមូល​ចេញពី​ដង​ទន្លេ​សេ​សាន្ត ស្ថិតក្នុង​ស្រុក​វើន​សៃ ស្ថិតនៅ​ភូមិ​ភ្នំ​កុក ឃុំ​ប៉ុង ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។ រហូតដល់​ម៉ោង​១០​យប់មិញ ឈើ​ទាំង​នេះ​ត្រូវបាន​ដឹក​ចេញ​តាម​ច្រក​អូរយ៉ាដាវ ឆ្ពោះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ករណី​នេះ ត្រូវបាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា នឹង​បញ្ជា​ឲ្យ​មូលដ្ឋាន​ពិនិត្យមើល​។​

​បទល្មើស​ព្រៃឈើ​បច្ចុប្បន្ន​កំពុង​នៅ​មាន​ការ​ចរាចរ​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​វៀតណាម ទោះ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ្លះ បាន​ដាក់​កម្លាំង​ពង្រាយ​ដើម្បី​ធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​ក៏ដោយ ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​អះអាង​ថា ឈើ​ទាំង​នោះ ស្របច្បាប់​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​។​

​គំនរ​ឈើ​ដែល​គេ​ប្រទះឃើញ​នោះ ត្រូវបាន​គេ​ប្រាប់ថា ជា​ឈើ​របស់​ក្រុម​ឈ្មួញ​ដែល​បាន​ប្រមូល​ទិញ​ពី​ក្នុងព្រៃ​ដែន​ជម្រក​សត្វ​ទោ​ច ជាយ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ ជាប់​ព្រំប្រទល់​ខេត្ត​រតនគិរី និង​ស្ទឹងត្រែង ហើយ​មួយចំនួន​ទៀត ចេញពី​តំបន់​ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។​

​សេចក្តីរាយការណ៍ បន្តទៀតថា ក្រោយពេល​ឈ្មួញ​ប្រមូល​ទិញ​បាន ពួកគេ​បាន​ដឹក​តាម​គោយន្ត​ច្នៃ​មក​គរ​ស្តុប​ទុក​នៅ​តាម​ផ្ទះ និង​មួយចំនួន​ជញ្ជូន​បន្ត​ទៅ​លាក់ទុក​នៅ​មាត់​កំពង់ទឹក ក្នុងភូមិ​ប៉ា​កា​ឡាន់ ឃុំ​ប៉ា​កា​ឡាន់ ស្រុក​វើន​សៃ ខេត្ត​តន​គិរី ទាំង​ថ្ងៃ​ទាំង​យប់ ។​សេចក្តីរាយការណ៍​បញ្ជាក់ថា ឈើ​ទាំង​នេះ មាន​ឈ្មួញ​ឈ្មោះ ប៊ុល វិសាល និង​លោក ណាក់ ក្បាល​ធំ ដែល​មាន​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​នៅ​ពីក្រោយ ឈ្មោះ ហូ​វ ជី​វ៉ៃ​។​

​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វា​អូរយ៉ាដាវ​នេះ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​ឲ្យ​លម្អិត​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បានទេ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ​នេះ​។ ដោយឡែក លោក អ៊ី ចំរើន ប្រធាន​ច្រកទ្វា​អូរយ៉ាដាវ ក៏​មិន​អាច​ទំនាក់ទំនង​បាន​ដែរ​។​

​ចំពោះ​ករណី​ចរាចរ​ឈើ​ចេញពី​ខេត្ត​រតនគិរី ទៅ​លក់​នៅ​ប្រទេស​វៀតណាម នេះ លោក សៅ សុខា នឹង​ពិនិត្យ​មើល​បន្ថែម​។ ប៉ុន្តែ​លោក​មិនទាន់​ទទួលបាន​របាយការណ៍ ឬ​ព័ត៌មាន​នេះ​ទេ ក្នុងនាម​លោក​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​។​ពីព្រោះ​បទល្មើស​ព្រៃឈើ អ្នកទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ គឺ​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន​។ ដោយ​បទល្មើស​ព្រៃឈើ មាន​ពីរ មួយ​អត់​ច្បាប់ មួយ​មាន​ច្បាប់ ពិសេស គឺ​ពិបាក​អ្នក​បង្ក្រាប​។​

​ជាមួយគ្នា នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចាត់ទុកថា ក្រសួង​ជំនាញ​អនុញ្ញាត​ឲ្យ​អ្នក​រកស៊ី​ឈើ មាន​ឃ្លាំង​រក្សាទុក​ឈើ​នៅ​តំបន់​ជាប់​ព្រំដែន គឺជា​ការបន្លំ ហើយ​លោក​ណែនាំ​ថា យល់​ល្អ​គួរ​អនុញ្ញាត​ឲ្យ​យក​ទៅ​រក្សា​ទុក​នៅ​កំពង់សោម ឬ​កំពង់ស្ពឺ​វិញ​។​

​មជ្ឈដ្ឋាន​មហាជន​រិះគន់​ចំពោះ​អាជ្ញាធរ​ក្នុង​តំបន់​ផងដែរ ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ ហើយ​ថា ជា​រូបភាព​គ្មាន​មូលដ្ឋាន និង​ប្រភព​ច្បាស់លាស់ ដែល​ជនខិលខូច​ធ្វើឡើង​ក្នុង​គោលបំណង​ចង់​បង្ក ចលាចល​ក្នុង​សង្គម ។​

​ទោះជា​ណាក៏ដោយ បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ខេត្ត​ជាយ​ប្រទេស​មួយចំនួន ជា​ពិសេស​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន និង​កំពុង​ចរាចរ​យ៉ាង​រលូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ខ្លះ​មាន​រូបភាព​ដូច​ហែ​កឋិន​តែម្ដង​។​

​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ប៊ុល វិសាល លោក ណាក់ ក្បាល​ធំ និង​លោក ហូ​វ ជី​វ៉ៃ បានទេ នៅពេលនេះ ៕

woodsa

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.