ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ក្មេង​ទំនើង ឌួង ឧត្តម​ឆវិន ហៅ ឌួង ឆាយ កូនប្រុស​របស់​លោក​ឧកញ៉ា ឌួង ងៀប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពី​បទ​គម្រាម​បាញ់សម្លាប់

ក្មេង​ទំនើង ឌួង ឧត្តម​ឆវិន ហៅ ឌួង ឆាយ កូនប្រុស​របស់​លោក​ឧកញ៉ា ឌួង ងៀប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពី​បទ​គម្រាម​បាញ់សម្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ឈ្មោះ ឌួង ឧត្តម​ឆវិន ហៅ ឌួង ឆាយ (​អ្នក​ភ្នំពេញ​ហៅ​ថា​អា​ម៉ាប់​បឹង​ព្រលឹត​)​ជា​កូនប្រុស លោក​ឧកញ៉ា ឌួង ងៀប ដែល​សម្បូរ​លុយ​មាន​ឋានៈ​ជា​អនុប្រធា​នាយដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ និង​ជា​ថៅកែ​ប្រមូល​ភាស៊ី​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម ស្លាក​យីហោ​ហាង​លក់ដូរ​នៅក្នុង​ទីក្រុង​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ហើយ ដោយសារ​តែ​ប្រព្រឹត្ត​បទល្មើស​បង្ក​អំពើហិង្សា និង​គម្រាម​បាញ់សម្លាប់ កូនប្រុស​ឧកញ៉ា ទ្រី ភាព ដ៏​មាន​អំណាច​ទឺកប្រាក់ ក្នុង​របរ​ប្រមូល​ឈើ​ម្នុង​ស្រុក​ខ្មែរ យកទៅ​លក់​ឲ្យ​វៀតណាម និង​ចិន ឈ្មោះ ទ្រី ដា​លុច ។​

​ឌួង ឧត្តម​ឆវិន ហៅ ឌួង ឆាយ ដែល​ទើបតែ​ចេញពី​គុក​ថ្មីៗ បាន​ចេញ​មក​អង្រួន​ក្រុងភ្នំពេញ​សារជាថ្មី ដោយ​បង្ក​ហិង្សា​វាយតប់ ទះកំភ្លៀង និង​គម្រាម​បាញ់សម្លាប់ ទៅ​លើ​កូនប្រុស​ឧកញ៉ា ទ្រី ភាព ដ៏​មាន​អំណាច​ទឺកប្រាក់ ឈ្មោះ ទ្រី ដា​លុច ព្រោះតែ​គេ​មើល​ចំ​មុខ កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត ២០ និង​០០​នាទី យប់​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ នៅក្នុង​ហាង​ចាក់​សាក់ មួយ កន្លែង ឈ្មោះ RSD 2nd ផ្ទះ​លេខ​២៦ ភូមិ​៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តាម​បណ្តោយ​ផ្លូវ ព្រះសីហនុ​។

ឌួង ឧត្តម​ឆវិន ហៅ ឌួង ឆាយ ជា​ក្មេង​ទំនើង​ដ៏​ល្បី​ឈ្មោះ​ក្នុង​រាជធានី​ភ្នំពេញ ធ្លាប់​ប្រព្រឹត្ត​បទល្មើស​បង្ក​អំពើហិង្សា និង​បាញ់បោះ​សេរី និង​ជំនួញ​ឈើ​ខុសច្បាប់ ដែល​ទើបតែ​ចេញពី​គុក មិនទាន់​បាត់​ក្លិន​ផង បាន​ប្រព្រឹត្ត​អំពើហិង្សា​វាយ​និង​គំរាម​បាញ់សម្លាប់​ទៅលើ​កូន​ឧកញ៉ា ទ្រី ភាព ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំ​ព​ញ កាលពី​រសៀល ម៉ោង​២ ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៥ នេះ​។ ជនបង្ក​ត្រូវ​ស្ថិត​ក្រោម​ការសាកសួរ​ពី​តំណាង​អយ្យការ លោក កុល បុ​ន ដោយ ចោទប្រកាន់​ទោស​ចំនួន ២​ករណី ទី​១- បទ​ហិង្សា​ដោយ​ចេតនា និង​ទី​២- បទ​គំរាមថា​នឹង​បាញ់​សម្លាប់​។
​សមត្ថកិច្ច​បានឲ្យដឹងថា ជន​បង្ក​មាន​ឈ្មោះ ឌួង ឆាយ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​កូន​លោក​ឧកញ៉ា ឌួង ងៀប ជូន​រូប​នេះ​ទើបនឹង​ចេញពី​គុក PJ ពាក់ព័ន្ធ​ប្រើ​អំពើហិង្សា ស្ថាន​ទម្ងន់​ទោស បំផ្លិចបំផ្លាញ​ទ្រព្យ សម្បត្តិ​អ្នក​ដ៏​ទៃ និង​បាញ់បោះ​សេរី​។ ដោយឡែក ជនរងគ្រោះ​មានឈ្មោះ ទ្រី ដា​លុច ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវជា​កូន​មហាសេដ្ឋី​អ្នកឧកញ៉ា មេ​ជំនួញ​ឈើ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ឈ្មោះ ទ្រី ភាព ដែល​ស្ទើរតែ ផ្តាច់មុខ​ក្នុង​ការទទួល​ទិញ​ឈើ​ល្មើសច្បាប់ នាំចេញ​ទៅ​វៀតណាម​តាម​ច្រកព្រំដែន​គោគ និង​ទៅ​ប្រទេស ចិន​តាម​កំពង់ផែ​ក្រុងព្រះសីហនុ​។

​សូម​រំឭកថា មុនពេល​កើតហេតុ កូន​ឧកញ៉ា ទ្រី ភាព ឈ្មោះ ទ្រី ដា​លុច និង​ប្អូនប្រុស​ម្នាក់​ទៀត រួមជាមួយ​នឹង​មិត្តភក្តិ បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​មួយ ក្រោយមក​ក៏​ត្រលប់​ចូល​អង្គុយលេង ហាង​សាក់​រូប ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​។ គ្រា​នោះ ឈ្មោះ ឌួង ឆាយ ត្រូវជា​កូន​ឧកញ៉ា ឌួង ងៀប ក៏​បាន​ដើរចូល​ទៅក្នុង​ហាង​សាក់​រូបនោះ​ផងដែរ ដើរ​ដោយ​ដំណើរ​ស្ទីល​ជើងកាង​ធ្វើ​ឫក​ក្អេងក្អាង ទើប​អ្នក​នៅ​ក្នុង​ហាង រួម​ទាំង​កូន​ឧកញ៉ា ទ្រី ភាព ផង​ដែរ​ភ្ញាក់ផ្អើល​មើលមុខ ទើប​ធ្វើឲ្យ ឌួង ឆាយ ដែល​មាន​អត្តចរិត​ជា​អ្នកលេង​ស្រាប់​ផង​នោះ ខឹង ហើយ​ស្របពេល​ដែល​កូន​ឧកញ៉ា ទ្រី ភាព ដើរចូល​ទៅ​ជិត យក​ទូរស័ព្ទ​ទៅ​ដោត​ព្រីសាក​ថ្ម​ក្បែ​រទៀត​នោះ ជនបង្ក ឌួង ឆាយ ក៏​បាន​ស្រែក​សំឡុត​ថា​អ្ហែង​មិន​ស្គាល់​អញ​ជា​អ្នកណា​ទេ ព្រមទាំង​ទះ​មួយ​កំភ្លៀង មិន​អស់ចិត្ត​ទេ ដោយ​ភាព​ទំនើង​នៅ​ពេញ​ខ្លួន ក៏​បាន​ស្ទុះ​ទៅ​វាយ​ដំណំ​បន្ថែមទៀត ត្រូវ​ចំ​ក្រោម​ស្និត​ផ្កា បណ្តាលឲ្យ​បែក​ឈាម​ប្រុយៗ​។

​សមត្ថកិច្ច​បន្តថា ជនរងគ្រោះ មិន​បាន​តបត​ជាមួយនឹង​ជន​បង្ក​នោះទេ ប៉ុន្តែ ឌួង ឆាយ នៅ​តែ​ធ្វើ​សកម្ម ភាព វាយ​បន្ថែម និង​បញ្ជា​ឲ្យ​អង្គរ​ក្សយក​កាំភ្លើង ថា​គំរាម និង​បាញ់​សម្លាប់ចោល ប៉ុន្តែ​ក្រុម​អង្គរក្ស​មិនបាន​ស្តាប់​បទបញ្ជា ទើប​ម្ចាស់​ហាង​ស្ទុះ​ទៅ​សម្របសម្រួល​។ ភ្លាមៗ​នោះ ឌួង ឆាយ ក៏​បាន​ចូល​រថយន្ត​បើក​ចេញ ក្នុង​គោលបំណង​គេចខ្លួច ប៉ុន្តែ​ធ្វើដំណើរ​ដល់​ចំនុចម្តុំ​នាគបាញ់​ទឹក ស្ថិតនៅ​ក្នុង​ខណ្ឌ​ដូនពេញ ក៏​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​។

​ខណៈ ក្មេង​ទំនើង ឌួង ឧត្តម​ឆវិន ហៅ ឌួង ឆាយ ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​នេះ មិន​ថា ឈ្មោះ ទ្រី ដា​លុច ជាពិសេស​ឧកញ៉ា ទ្រី ភាព និង​ក្រុមគ្រួសារ​អបអរសាទរ​នោះទេ សូម្បី​តែ​អ្នក​ក្រុង​ភ្នំពេញ​ជាពិសេស​ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​កក៏ពេញ ចិត្ត​នឹង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ និង តុលាការ​ដែល​មិន​អនុញ្ញាត​ឲ្យ​ជន​ទំនើង​ដែល​ព្យាយាម​អុកឡុក​សង្គម ប្រព្រឹត្ត​តាម​ក្បាល​ចិត្ត​យ៉ាង​ដូច្នេះ ។ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ បាន​អំពាវនាវ​ឲ្យ​ដាក់ទោស​ជន​នេះ​ឲ្យបាន​កំ​រឹត​ទ្វេ​គុណ ព្រោះ​ជន​នេះ​ធ្លាប់​ជាប់គុក​ម្តង​រួចមកហើយ មិន​ព្រម​កែ​ខ្លួន​ធ្វើ​ជា​ពលរដ្ឋ​ល្អ និង​មិន​ព្រម​រាងចាល​ឡើយ ៕

20150415a-1 20150415a-2

Filed in: ព័ត៌មាន​សំខាន់ៗ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.