ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្តេច​តេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ចូលរួម​ធ្វើជា​អធិបតី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក ទី​៣

សម្តេច​តេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ចូលរួម​ធ្វើជា​អធិបតី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​៖ នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត​លើក​ទី​៣​ឆ្នាំ​២០១៥ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​សាធារណៈជន​ថា នេះ​គឺ​ឆ្នាំ​ដ៏​ពិសេស ដែល​លោក​សុខចិត្ត​លុបចោល ដំណើរ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​យក​ឱ្យ​កាសចូល​រួមជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​អបអរ​ឆ្នាំ​ថ្មី​វិញ​។​

​សម្តេច​តេជោ ហ៊ុន សែន​បញ្ជាក់​ទៀត​ថា​ពេល​នេះ​ប្រទេស​កម្ពុជា​បាន​ដើរ​ដល់​ដំណាក់កាល​ថ្មី​ មួយទៀត ដោយសារ​មាន​វត្តមាន​របស់​លោក​សម រង្ស៊ី និង​ភរិយា ចូលរួម​ក្នុង​វេទិការ​។ នៅថ្ងៃនេះ​វប្បធម៌​សន្ទនា​មួយ​បាន​ចាប់ផ្ដើម​នៅ​លើ​ទឹកដី កម្ពុជា​ជំនួស​ឱ្យ​ការ​ប្រទូស្ត​រាយ ។ គ្មាន​ការដោះស្រាយ​តាមរយៈ​ជម្លោះ​ប្រដាប់អាវុធ ឬ​ការ​ប្រទូស្ត​រាយ​នយោបាយ​ណា​មាន​លទ្ធ​ល្អ ជាជាង​ការសន្ទនា​គ្នា​ទេ ។ ឥឡូវនេះ យើង​ត្រូវ​លើក​កំពស់​ការសន្ទនា​រវាង​អ្នកនយោបាយ ។ «​វប្បធម៌​សន្ទនា​របស់​យើង​គោលដៅ​សំខាន់​២​យ៉ាង ១​ពង្រឹង​សន្តិភាព មួយទៀត​ជំរុញ ការអភិវឌ្ឍន៍​ប្រទេសជាតិ​ចេះ​ធ្វើការ​ជាមួយគ្នា​»​។​

​នេះ គឺជា​ឆ្នាំ​ដ៏​ពិសេស​ជាងគេ​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ​។​ការចាត់ទុក​ បែបនេះ ដោយសារតែ​មាន​វត្តមាន មេ​បក្ស​ប្រឆាំង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើកព្រិត្តិការណ៍​អង្គរ​សង្ក្រាន្ត​ជាមួយគ្នា ​ជា​លើកដំបូង ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ទាល់តែសោះ ។​

​វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​និង​មេ​បក្ស​ប្រឆាំង ដែល​បង្កើតឱ្យមាន​ជា​ប្រវត្តិសាស្ត្រ​នេះ​គឺ​ធ្វើឡើង​រយៈពេល​៦​ម៉ោង នៅ​មុនពេល​ដែល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ថ្ងៃ​ដំបូង​បាន​មកដល់ ៕

 

20150408b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.