ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់​គម្រោង​ទេសចរណ៍ សម្រាប់​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​) ៖ ដើម្បី​ធ្វើឱ្យ​មាន​ភាពប្រសើរ​ឡើង​នៅ​ជុំវិញ​ផ្តារ​ក្តាម នៅ​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៧ រដ្ឋបាល​ខេត្ត​កែប បាន​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាសង់​គម្រោង​ទេសចរណ៍ ស្ថិត​ចំណុច​ឆ្នេរ​ផ្សារ​ក្តាម ក្រោម​ការចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត អភិបាលក្រុង ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ មេបញ្ជាការ​កងកំលាំង​ប្រដាប់អាវុធ​គ្រប់​អង្គភាព មន្ត្រីរាជការ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ រី​ស៊ត និង​ក្រុម​អាជីវករ​ផងដែរ​។​

​ការបើក​ការដ្ឋាន​សាងសង់ នេះ គឺជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាប័​ន្នក្នុង​មហាអនុតំបន់មេគ​ង្គ​ដែល​បាន​និង​កំពុង​អនុ​វត្ត​នៅ​ក្នុង​ខេត្ត​តំបន់ឆ្នេរ​ចំនួន​០៣ គឺ​ខេត្ត​កែប ខេត្ត​កំពត និង​ខេត្ត​កោះកុង ហើយ​ចំពោះ​ខេត្ត​កែប ដែល​មាន​គម្រោង​ទេសចរណ៍ គឺ​ការធ្វើឱ្យ​ប្រស​លរ​ឡើង​បរិស្ថាន​ជុំវិញ​ផ្សារ​ក្តាម​និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ឆ្នេរកែប​ផងដែរ​។​ដោយ​បច្ចុប្បន្ន​នៅ​ផ្សារ​ក្តាម​ខេត្ត​កែប​នេះ មាន​ភោជនីយដ្ឋាន​ចំនួន​៣៩ តូប​លក់ដូរ​គ្រឿង​សមុទ្រ គ្រឿងទេស ផ្លែឈើ និង​សម្ភារៈ​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត​មាន​ចំនួន​៤០​តូប និង​អ្នក​លក់​ចល័ត​មាន​ចំនួន​៥០​កន្លែង ដែល​សកម្មភាព​ទាំងនេះ​បាន​បង្កឱ្យមាន​ផលប៉ះពាល់​បរិស្ថាន​នៅ​ជុំវិញ​ផ្សារ​ក្តាម​នេះ ពិសេស​ការ​បង្ហូរទឹក​ក្រ​ខ្វក់​ចូលទៅក្នុង​សមុទ្រ នា​ពេលកន្លងមក​។​

​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​នាពេលនេះ លោក​កែន សត្ថា អភិបាលខេត្ត​កែប បាន​លើកឡើង​ថា​៖ ការរៀបចំ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង​ផ្តល់ឱកាស​ស្វែងយល់ ពីសារ​សំខាន់​លើ​វិស័យ​ទេសចរណ៍ នឹង​បម្រើ​លើ​ផ្នែក​វិស័យ​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព​។​យ៉ាងណាមិញ គោលដៅ​ទេសចរណ៍​សំខាន់ៗ​ជាច្រើន​កន្លែង ដែល​ផ្អែកលើ​ធនធានធម្មជាតិ បរិស្ថាន របស់​យើង​មាន​អំណោយផល ទើប​រាជរដ្ឋាភិបាល មិន​អនុញ្ញាត​ឱ្យ​មាន​បង្កើតជា​រោងចក្រ សហគ្រាស ព្រោះ​វា​ជា​បញ្ហា​មួយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​ដោយសារ​កត្តា​បែបនេះ ខេត្ត​កែប នឹង​រៀបចំ​គម្រោង​សាងសង់​អាង​ចម្រោះ​ទឹក​ក្រ​ខ្វក់​សម្រាប់​ធ្វើឱ្យ​មាន​ភាពប្រសើ​រ​ឡើង​នៅ​ចំណុច​បរិវេណ​ផ្សារ​ក្តាម​នេះ​។​ចំពោះ​បញ្ហា​មួយចំនួន​ដែល​កើតឡើង ដោយសារ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ រី​ស៊ត បឹង​ហ្កា​ឡូត៍ មួយចំនួន​មិនទាន់​គ្រប់គ្រង​កាកសំណល់​បាន​ល្អ​ផង​នោះ​។​

​ជាមួយនេះ លោក​ក៏​បាន​ក្រើនរំលឹក​ដល់​ក្រុម​អាជីវករ​ទាំងអស់ ត្រូវ​ធ្វើ​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​ឱ្យបាន​ល្អ ពិសេស​ការគ្រប់គ្រង​កាក​សំណល់ រាវ​រឹង សូម​កុំ​បោះចោល​របស់​ក្រ​ខ្វក់​ចូល​ក្នុង​សមុទ្រ ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​បាត់បង់​សោភណភាព ហើយ​ក្រុម​អ្នក​ទេសចរណ៍ ក៏​គេ​មិន​ចង់​មក​ទស្សនា លម្ហែ​ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប​នោះដែរ ដោយ​បញ្ហា​ទាំងនេះ​ហាក់ដូចជា​ការបោក​ឆ្នាំងបាយ​ខ្លួនឯង​ផងដែរ​។ ដូច្នេះ​ទោះបី​យើង​បាន​សាងសង់​ធ្វើជា​អាង​ប្រតិកម្ម ឬ​អាង​ចម្រោះ​រួចហើយ​ក៏​ដោយ ប៉ុន្តែ​បើ​ពុំ​មាន​ការចូលរួម​ពី​បងប្អូន​អាជីវករ​ទាំងអស់​គ្នា​នោះទេ ក៏​នៅតែ​មិន​ស្អាត​ដដែល ចឹង​បើ​ចង់​ឱ្យ​ខេត្តយើង​ក្លាយជា​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត មាន​សេវា​ល្អ លុះត្រា​យើង​ម្នាក់ៗ​ចូលរួម​ទាំងអស់គ្នា ដូចជា​ការគ្រប់គ្រង​នូវ​កាកសំណល់​រឹង ពិសេស​ស្បោង​កៅស៊ូ ថង់​ផ្លា​ស្ទិក ឬ​របស់របរ​ដែល​យើង​បរិភោគ​សល់ រួម​ទាំង​របស់​ប្រើប្រាស់​ជាច្រើន​ទៀត​ផង​ដែរ ៕
​ណា​រិទ្ធ​

 

r171122a1 r171122a3 r171122a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.