ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​វិទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត​ឆ្នាំ​២០១៧ នៅក្នុង​សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត ឆ្នាំ​២០១៧ ត្រូវបាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតក្នុង​សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត​ខេត្ត​កំពត ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ញ៉ូវ សា​ឯម សមាជិក ក្រុមប្រឹក្សា​ខេត្ត លោក ជី​ង ផល្លា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូលរួម ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​អង្គភាព​ជំនាញ​ថ្នាក់​ខេត្ត  ក្រុង និង​ប្រជាពលរដ្ឋ​ប្រមាណ​ចំនួន​១២៤​នាក់ ស្រី​២៤​នាក់​។​

​អង្គ​វេទិកា​នេះ ធ្វើឡើង​ក្នុង​គោលបំណង បង្កើតបាន​នូវ​វប្បធ៌ម នៃ​ការពិភាក្សា និង​លើកកម្ពស់​គណនេយ្យភាព​តាម​បែប​ប្រជាធិបតេយ្យ និង​ធ្វើ​ការបង្ហាញ គោលការណ៍ និង​លទ្ធផល​ការងារ​ផ្សេងៗ​ដូចជា​៖
១-​ផ្ដល់ព័ត៌មាន​អំពី​សមិទ្ធិផល​របស់​រដ្ឋបាល​ខេត្ត​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៦​។​
២-​ផ្ដល់​ព័ត​មាន​ពី​សកម្មភាព​អាទិភាព​នៃ​ការងារ អភិវឌ្ឍន៍​មូលដ្ឋាន ឆ្នាំ​២០១៧​។​
៣-​រាយការណ៍​ពី​សកម្មភាព​ដែល​រដ្ឋបាល​ខេត្ត បាន​ឆ្លើយតប​នឹង​លទ្ធផល នៃ​វេទិកា ឆ្នាំ​២០១៦​។​
៤- ពិភាក្សា​ក្នុង​ការ​រិះរក​ដំណោះស្រាយ​រួម​គ្នា​លើ​ប្រធានបទ​ជាក់លាក់ ដែល​ជា​បញ្ហា​ប្រឈម​នៅក្នុង​ស្រុក មិន​ទាន់​ដោះស្រាយ​បាន​ជោគជ័យ​។​

​អង្គ​វេទិកា​នេះ បាន​បើក​ឱកាស​ដល់​ប្រជាពលរដ្ឋ លើក​ជា​សំណួរ សំណូមពរ អនុសាសន៍ និង​ការឆ្លើយបំភ្លឺ ដំណោះស្រាយ លើ​ប្រធានបទ រួមមាន​៖​ការផ្ដល់់សេវា​សាធារណៈ​សេវា​រដ្ឋបាល និង​ការអភិវឌ្ឍ​មូលដ្ឋាន​។​

​ជា​លទ្ធផល ប្រជាពលរដ្ឋ​លើក​ជា​សំណួរ​និង​សណូ​ម​ពរ​ចំនួន​៦​បញ្ហា ពាក់ព័ន្ធ​ប្រព័ន្ធ​លូទឹក ផ្លូវ បណ្ដាញ​ភ្លើង​អគ្គីសនី និង​ប្លង់​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​។ ក្នុង បាន​ឆ្លើឆ​បំភ្លឺ​និង​ដោះស្រាយ​បាន​ចំនួន​៥​បញ្ហា​និង​នៅ​១​បញ្ហា​បន្ត​ពិភាក្សា​ដោះស្រាយ​បន្ថែមទៀត​។​/
​ណា​រិទ្ធ​

 

r171121a1 r171121a5 r171121a4 r171121a2 r171121a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.