ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

លោ​កជឹង​ផល្លា​អភិបាលរង​ខេត្ត​កំពត​ចេញ​លិខិត​កុំឱ្យ​យក​ឈ្មោះ​លោក​ប្រើ​ក្នុង​ការកាប់​រាន​ដី​រដ្ឋ​

លោ​កជឹង​ផល្លា​អភិបាលរង​ខេត្ត​កំពត​ចេញ​លិខិត​កុំឱ្យ​យក​ឈ្មោះ​លោក​ប្រើ​ក្នុង​ការកាប់​រាន​ដី​រដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ​បន្ទាប់​ពី​សារព័ត៌មាន​ជា ច្រើន​បាន​ចេញផ្សាយ​អំពី​ការ កាប់​រាន​ដី​រដ្ឋ ធ្វើ​កម្មសិទ្ធិ ពី សំណាក់​អ្នកមានអំណាច​ក្នុង ខេត្ត​និង​ក្រៅ​ខេត្ត​ដោយ​បង្ហាញ ឈ្មោះ​នោះ​គឺ​លោ​កជឹង​ផល្លា អភិបាលរង​ខេត្ត​កំពត​និង ​លោក អាំ ផល្លី​ន និង​ប្រពន្ធ ឈ្មោះ ហ៊ាង គន្ធី ដើម្បី​លក់ ឱ្យ​ក្រុមហ៊ុន​ជប៉ុន ។ ហើយ ប៉ុន្មាន​នេះ​ថ្ងៃនេះ លោក ជឹង ផល្លា បាន​ធ្វើលិខិតិ​មួយ​ផ្ញើ ជូន​គ្រប់​ឃុំ​ភូមិ​ស្រុក​ក្នុង​ខេត្ត កំពត​ដើម្បី​កុំឱ្យ​យក​ឈ្មោះ លោក​ប្រើប្រាស់ ។ ប៉ុន្តែ​ជាក់ ស្តែង​ដូចជា​លោក​មាស​ម៉ាតៈ ដែល​ជា​មនុស្ស​របស់​លោក ជឹង ផល្លា តែងតែ​ដើរ​គំរាម គេ​គ្រប់គ្នា​គ្រប់​រូបភាព​ដោយ មានឈ្មោះ មាស ម៉ាតៈ ជា សេនា​និង​បរិវា​ជាច្រើន​ទៀត​។​

​លោក ជឹង ផល្លា អាចធ្វើ លិខិត​បង្ហាញ​មេឃ​បាន​តែ​ពុំ អាច​បិទ​បាំង​ការពិត​បានទេ  ព្រោះ​លិខិត​ពាក់ព័ន្ធ​ជាច្រើន ដែល​អ្នកសារព័ត៌មាន​ទទួល បាន​មក​និង​ទទួល​ព័ត៌មាន​ពី ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់ ព្រៃ​ពាយ​ព្រៃ​ស្តៅ​ឃុំ​ត្រពាំង ឃ្លាំង​ស្រុក​ឈូក​បាន​បង្ហាញ ឱ្យឃើញថា តើ​លោក ជឹង ផល្លា ពាក់ព័ន្ធ​ឬ​អត់ ?

​សូម​បញ្ចាក់​ថា អង្គការ ដែល​ធ្វើ​កិច្ច​ការពារ​ព្រៃឈើ និង​បរិស្ថាន​បាន​ប្រមូល​ឯការ​អស់ហើយ​ដើម្បី​ត្រៀម បង្ហាញ​ជូន​ស្ថាប័ន​សំខាន់ៗ របស់​រដ្ឋាភិបាល ។​

​លោក មាស ម៉ាតៈ ដែល រស់នៅ​ភូមិ​ព្រៃ​ថ្ពង ឃុំ​ថ្មី ស្រុក ទឹកឈូ ខេត្ត​កំពត ជា​អ្នក​មេ បញ្ជា​និង​ទទួលបញ្ជា​ពី​មេ របស់ខ្លួន​។ ផែនការ​ដែល​មាស ម៉ាតៈ​ធ្វើ​ដូចជា សំឡុត​អោយ ពលរដ្ឋ​លក់​ដី​សង្គមកិច្ច​ដែល  រដ្ឋាភិបាល​ចែក​ឱ្យ​ពលរដ្ឋ​ក្រីក្រ ឱ្យ​លក់​ឱ្យ​មេ​ខ្លួន បើ​មិន​លក់ គាត់​ហៅ​គ្នា​ឬ​ជួល​មនុស្ស មួយ​ក្រុម​ឱ្យ​ធ្វើ​សកម្មភាព​ដូច ជា​វាយ​ធ្វើបាប ដុត​ចំការ​ចោល ឈូស​ផ្ទះ គំរាម​ចាប់​ដាក់គុក ច្រ​វ៉ាក់ ដែល មាស ម៉ាតៈ ធ្វើ ហើយ​បរិវា មាស ម៉ាតៈ​មាន ឈ្មោះ កែវ សន ជា​មន្ត្រី​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត ហើយ​ឈ្មោះ កែវ សេន ច្រើន​និយាយ​ថា គេ​មិន ខ្លាច​អ្នកណា​ទេ​ព្រោះ​គេ​មាន មេ​ធំ គឺ​លោក ជឹង ផល្លា​អភិ បាល​រង​ខេត្ត​កំពត ។​

​ជើងកាង​ដែល​ប្រជា​ពល រដ្ឋ​ទាំង​ឃុំ​ស្ទឹង​កែវ ឃុំ​ថ្មី ឃុំ ក្រសាំង​ភ្នាំ​ង​ព្រួយបារម្ភ​ជា ខ្លាំង​នោះ មានឈ្មោះ មាស ម៉ាតៈ កែវ សេន សា​រុម ឈ្មោះ ចេក និង​ជំនួយការ​ភូមិ​ព្រៃ ពាយ ដែល​ជា​អាចារ្យ​រត់​ពី ខេត្ត​កោះកុង ពីព្រោះ​កឹប កេង​លុយ​វត្តរ​ត់​ពី​ខេត្ត​កោះ កុង មក​ធ្វើ​ជើងកាង​នៅ​ភូមិ ព្រៃ​ពាយ​នេះ ។​

​ទាក់ទិន​រឿងនេះ លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នក កាសែត​ឯករាជ្យ​បានបញ្ជាក់ ថា លោក​សប្បាយចិត្ត​ណាស់ ពេល​ឃើញ​លោក ជឹង ផល្លា បាន​ធ្វើ​លិខិត​ដែល​មិន​ឱ្យ​ជន​ណាមួយ​យកឈ្មោះ​លោក ប្រើ​ក្នុង​ការកាប់​រាន​ដី​រដ្ឋ​លក់ អោយ​អ្នកមានអំណាច​ដែល ធ្វើឱ្យ​ខូច​កិត្តិយស​ថ្នាក់ដឹកនាំ ខេត្ត​ហើយ​លោក​នឹង​ចាត់​វិធាន ការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក យក​ឈ្មោះ​លោក​ប្រើ ។​

​លោក ហ៊ុន សុខា បាន​មាន ប្រសាសន៍​ទៀត​ថា តើ​លោក ជឹង ផល្លា ចាត់វិធានការ​ផ្លូវ ច្បាប់​លើ​លោក មាស ម៉ាតៈ កែវ សេន ដែរឬទេ ? ព្រោះ មាស ម៉ាតៈ នេះ ត្រូវបាន​ប្រ ជា​ពលរដ្ឋ​គ្រប់រូប​ដែល​រង គ្រោះ​ដឹងថា ជា​មហាសេនា របស់លោក ជឹង ផល្លា ដោយ ទទួលផល​ទៅវិញទៅមក ។ លោក មាស ម៉ាតៈ ទទួលបាន រថយន្ត​មួយ​គ្រឿង​ពី​លោក ជឹង ផល្លា ។

​លោក ទូច ណូ​រ៉ា ប្រធាន សមាគម​សារព័ត៌មាន​ឃ្លាំមើល កម្ពុជា​បាន​និយាយថា​អ្នក​ណា ធ្វើ អ្នក​នោះ​ជា​អ្នកទទួល​ដូច ពាក្យស្លោក​ថា “​ដំរី​ងាប់ កុំ ចង់​យក​ចង្អេ​បាំង​ឱ្យសោះ​” បើ​លោក ជឹង ផល្លា ចង់​ចាត់ ការ​ផ្លូវច្បាប់​ចំពោះ​អ្នក​យក ឈ្មោះ​លោក​ប្រើ គឺ​ចាត់ការ មាស ម៉ាតៈ និង កែវ សេន ទៅ​ព្រោះ​បី​សាច​ទាំងពីរ​នេះ បឺត​ឈាម​រាស្ត្រ​ស្ទើរ​ខ្សោះ ខ្យល់​ហើយ តើ​ហ៊ាន​ឬ​អត់ ?

​លោក បឿ​ង រដ្ឋា ប្រធាន អង្គការ​កិច្ច​ការពារ​ព្រៃឈើ និង​បរិស្ថាន​ធនធានធម្មជាតិ និង​ជា​ចាងហ្វាង​កាសែត “​យុវជន​តេជោ៎ បញ្ជាក់ថា លោក​រង់ចាំ​មើល តើ​លោក ជឹង ផល្លា ហ៊ាន​បង្ហាញ​ឆន្ទៈ  ខ្លួន​ចាត់ការ​អ្នក​យក​ឈ្មោះ លោក​ប្រើ គឺ​មេកា​រលោក ជឹង ឈ្មោះ មាស ម៉ាតៈ កែវ សេន មន្ត្រ៉ី​ស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី ហើយ​ឯកសារ​ដទៃទៀត​ដែល បង្ហាញថា លោក ជឹង ផល្លា យក​អំណាច​ជា​អភិបាលរង ខេត្ត​ប្រើ​ខុសច្បាប់​មន្ត្រី​រាជ ការ​។ បើ​ចង់​លាងខ្លួន​ជ្រះ​លុះ ត្រា តែ​ខ្លួន​កុំ​ធ្វើ ។ រឿងនេះ អ្នកធំ​ទទួល​លុយ​អ្នកតូច​ជាប់ គុក ។​

​រឿង​ដី​ព្រៃ​បំពាន​ដី​រដ្ឋ​រំលោភ​សិទ្ធិ​ពលរដ្ឋ​បំពាន​អនុសាសន៍​សម្តេច​ នាយក​រដ្ឋមន្ត្រី  ដែល​យកចិត្តទុកដាក់​លើ​ប្រ ជា​ពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ សម្តេច​ចែក​ដី​ឱ្យ​ពលរដ្ឋ​ក្រីក្រ  បែរជា​អ្នកមានអំណាច​មក ប្លន់​ពី​ពលរដ្ឋ​ដោយ​ឈ្មោះ​មាស ម៉ាតៈ និង កែវ សេន ។

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​ក្រុម មាស ម៉ាតៈ និង កែវ​សេន ធ្វើ​ប្វាប​នោះ លោក សប្បាយចិត្ត​ណាស់ ពេល ឃើញ​មាន​ជំនាញ​ជា​ច្រើន​ចុះ យកចិត្តទុកដាក់​សួរនាំ​និង ពន្យល់​ពួកគាត់​ពី​ផ្លូវច្បាប់ នោះ ។ បញ្ហា​នេះ យើង​នឹង ចេញផ្សាយ​នៅ​ពេល​បុណ្យ ចូល​ឆ្នាំ​ហើយ ហើយ​លិខិត ផ្សេងៗ​ដែល​យើង​ដាក់​ទៅ ស្ថាប័ន​កំពូល​ដូចជា​ក្លិប​អ្នក កាសែត​ឯករាជ្យ សមាគម សារព័ត៌មាន​អ្នកឃ្លាំមើល កម្ពុជា និង​អង្គការ​ធ្វើ​កិច្ចការ ព្រៃឈើ​បរិស្ថាន​ធនធាន​ធម្ម ជាតិ បានដាក់​របាយការណ៍ ជូន​សម្តេច​ប្រធានរដ្ឋសភា សម្តេចនាយក​រដ្ឋមន្ត្រី​ឧបនាយក រដ្ឋមន្ត្រី គណៈកម្មាធិការ​ទី ១ នៃ​រដ្ឋសភា អភិបាលខេត្ត កំពត ព្រះរាជអាជ្ញា​ខេត្តកំពត ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពត ស្ថានទូត​ជប៉ុន ដើម្បី ជ្រាប​រឿងនេះ ព្រោះ​ពួក​ទាំង នេះ​កំពុង​ធ្វើបាប​ប្រជាពលរដ្ឋ សម្តេច​តេជោ ៕

 

kompot_land-3 kompot_land-2 kompot_land-1 kompot_land kompot_land-4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.