ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​ចាប់ខ្លួន

ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​ចាប់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ មន្ត្រីនគរបាល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​ ២០១៥​នេះ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​បញ្ជូន​ពី​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ​ ​ប្រគល់​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​សួរ​ចម្លើយ​។ ជនសង្ស័យ ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​ ​បាន​សួរចម្លើយ​នៅ​ព្រឹក​នេះ ដោយ​លោក​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល រាជធានី​ ​ភ្នំពេញ និង​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​មន្ត្រីនគរបាល​បានបញ្ជាក់​ថា លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​ត្រៀម​បញ្ជូន​ចេញពី​ស្នងការដ្ឋាន​  នគរបាល​ក្រុងភ្នំពេញ ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​នៅ​រសៀល​ថ្ងៃ​នេះ​។ ដោយឡែក ភរិយា​លោក​ ​ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ ទាវ ធីតា និង​កូនៗ បាន​ស្កាត់​ទៅ​ជួប​មុខ​លោក​ឧកញ៉ា ថោង សារ៉ាត់​ ​នៅឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​មិន​ត្រូវបាន​មន្ត្រីនគរបាល​អនុញ្ញាត​ឲ្យ​ចូល​ជួប​ទេ ។​

​ឧកញ៉ា ថោង សារ៉ាត់ ដែល​រង​ការចោទប្រកាន់​ថា​ជា​មេខ្លោង​នៅ​ពីក្រោយ​ករណី​ បាញ់សម្លាប់ ឧកញ៉ា អ៉ឹង ម៉េង​ជឺ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៥​នេះ​ ​ហើយ​បញ្ជូន​មក​ពី​ប្រទេស​វៀតណាម ដោយ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ ហើយ​បាន នាំយក​មក​ឃុំខ្លួន​មួយ​យប់ គឺ​យប់​ថ្ងៃទី​១៦ នៅ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ៕

 

20150418a-2 20150418a-1

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.