ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​និង​ផ្ទេរ​ភារកិច្ច អភិបាលរង ស្រុក​អង្គរជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នៅ​រសៀល​ថ្ងៃ ទី​២៧​ខែតុលា ឆ្នាំ​២០១៧   រដ្ឋបាល​ស្រុក​អង្គ​ជ័យ​បាន​ធ្វើ​ពិធី​ប្រកាស ចូលកាន់​មុខ​តំណែង​និង​ផ្ទេរ​ភារកិច្ច​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក ក្រោម​អធិបតីភាព លោកស្រី​យូ សុគន្ធ​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កំពត អាជ្ញាធរ​ដែនដី​ក្នុង​តំបន់ ព្រមទាំង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​។​

​បន្ទាប់ពី​លោក​កឹម បូ​ណា អភិបាល​នៃ​គណៈ​អភិបាលស្រុក បាន​ធ្វើ​របាយការណ៍ ឲ្យដឹង​អំពី វឌ្ឍនភាព​រីក​ចម្រើន​នៅ​ទូទាំង​ស្រុក​អង្គរជ័យ​រួចមក លោក​សុខ ធី នាយករង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលាខេត្ត​កំពត បាន​អាន​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ដោយ​សម្រេច​ប្រកាស​តែងតាំង​អភិបាលរង​ស្រុក​អង្គរជ័យ​ចំនួន​បី​រូប​ដើម្បី​បំពេញបន្ថែម ១- លោក​ដាំ មុនី​សុ​ដា ឋានន្តរស័ក្តិ​នាយក្រមការ ថ្នាក់​លេខ​៦ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក ២-​លោក​ឡេង ឌឿ​ន ឋានន្តរស័ក្តិ​នាយក្រមការ​ថ្នាក់់​លេខ​៦​ឲ្យ​កាន់់​មុខតំណែង​ជា​អភិបាលរង​ស្រុក ៣-​លោកស្រី​ជា វណ្ណឌឿ​ន​ឋានន្តរស័ក្តិ​នាយក្រម​ការ ថ្នាក់​លេខ​៦​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង ស្រុក និង​បាន​ផ្ទេរ​ភារកិច្ច​លោកស្រី សូ សុវណ្ណ​រា​ពី​អភិបាលរង​ស្រុក​បន្ទាយមាសឲ្យ​មក​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​អង្គរជ័យ​។​

​មានប្រសាសន៍​សំណេះសំណាល​លោកស្រី​យូ សុគន្ធ​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធិផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរ​ស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​អង្គរជ័យ​ទាំងមូល​ដែល​តែង​បាន​រួម​សាមគ្គី​សហការគ្នា  ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​និង​បម្រើសេវា​សា​ធាណៈ​ទាំង​សេវា​សំណូមពរ​និង​សេវា​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ គួរ​ឲ្យ​មោទនៈ​។  ពិសេស​បាន​ចូលរួម​ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ដែល​ជា​ការរួមចំណែក យ៉ាង​សំខាន់​នៅក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

លោកស្រី អភិបាលរង​ខេត្ត ក៏​បាន​ថ្លែង​បញ្ជាក់់ទៀតថា​៖ ការតែងតាំង ការផ្លាស់ប្ដូរ​ការផ្ទេរ​មុខតំណែង គឺជា​ដំណើរការ​ធម្មតា នៃ​នីតិវិធី​ស្របទៅតាម​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រស៉ី​វិល​ក្នុង​មុខងារ​សាធារណៈ​របស់ក្រ​សួង ស្ថាប័ន​និមួយៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ គឺ​សំដៅ​ធ្វើយ៉ាងណា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ ក្នុង​ការបម្រើ​សេវា​សា​ធាណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​និង​បាន​ប្រសើរឡើង​ថែមទៀត​តែប៉ុណ្ណោះ​។  ដូចនេះ​អាជ្ញាធរ​ស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ពិសេស​លោក លោកស្រី ដែល​ទើបតែ​បាន​ទទួល​ចូល​កាន់​មុខតំណែង​និង​ផ្ទេរ​ភារកិច្ច​ជា​អភិបាលរង​ស្រុក នាពេលនេះ ត្រូវ​បន្ត​ខិតខំ​រួម​សហការ​សាមគ្គី​គ្នា​ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យបាន​កាន់តែ​រីកចម្រើន​និង​ប្រសើរ​ឡើង​បន្ថែមទៀត​។  ហើយ​ត្រូវ​បន្ត​រួម​គ្នា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​និង សណ្ដាប់ធ្នាប់​សង្គម​ក្នុង​មូលដ្ឋាន សំដៅ​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច តាមរយៈ​ផលិតកម្ម​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត​។​/
​ណា​រិទ្ធ​

 

 img20171027r1 (5) img20171027r1a img20171027r1 (8) img20171027r1 (6) img20171027r1 (4) img20171027r1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.