ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់

អប់រំ​ផ្សព្វផ្សាយ ក្នុង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ព្រឹក​ថ្ងៃ​ទី​០៣​ខែតុលា ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​ខេត្ត បាន​ធ្វើ​វេទិកា អប់រំ​ផ្សព្វផ្សាយ ក្នុង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក បណ្ឌិត​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក លោកស្រីេ ជា​អភិបាលរង​ខេត្ត​ជាច្រើន​រូប ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ទូទាំង​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​កែប​ទាំងមូល​។​

​លោក​កែន សត្ថា អភិបាលខេត្ត​កែប​បានឲ្យដឹងថា សត្រូវ​ធំជាងគេ ក្នុង​ការរាំងស្ទះ​នូវ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​គឺ​សង្គ្រាម ហើយ​គ្រឿងញៀន​ក៏​ជា​មុខសញ្ញា​សង្គ្រាម​ធំ​បំផុត​មួយ ដែល​បាននិងកំពុង​ប្រឈម​នឹង​ការអភិវឌ្ឍន៍​ប្រទេស ។ លោក​លើក​ឡើង​យ៉ាង​ដូច្នោះ​ថា កន្លងមក និង​បច្ចុប្បន្ន​ក៏ដូចជា​អនាគត រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ខិតខំ​យកចិត្តទុកដាក់​បំផុត ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ពិសេស​ការប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដូច​ជា​ការកាត់បន្ថយ​តម្រូវការ​គ្រឿងញៀន ការកាត់បន្ថយ​ការផ្គត់ផ្គង់​គ្រឿងញៀន ការព្យាបាល​ស្តារនីតិសម្បទា​និង​ធ្វើ​សមាហរណកម្ម ការពង្រឹង​សមត្ថភាព​អនុវត្ត​ច្បាប់ កិច្ច​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ ដោយ​រាជរដ្ឋាភិបាល​បានដាក់ឲ្យ​អនុវត្តវិ​ធានកា​រ​យុទ្ធសាស្ត្រ​ជា​ច្រើន រួមមាន​៖ ការអប់រំ ផ្សព្វផ្សាយ បង្ការ​ទប់ស្កាត់ បដិសេធ​គ្រឿងញៀន ការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាល​វិជ្ជាជីវៈ បំណិន​ជីវិត ការធ្វើសមាហរណកម្ម និង​ការចាកចេញ​ពី​គ្រឿងញៀន​។​ការពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន​អនុវត្ត​ច្បាប់ ការត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ ការ​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន និង​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍ​នានា ព្រមទាំង​ពង្រឹង​យន្តការ​ពិនិត្យ​គ្រឿងញៀន​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។​

​ជាមួយនេះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​ក៏​បាន​ធ្វើ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដល់​មន្ត្រីនគរបាល​ចំនួន​៤៨​លើក​ដែល​មាន​មនុស្ស​ចូលរួម ៣.៤២១​នាក់ ស្រី​៦៦២​នាក់ និង​ផ្សព្វផ្សាយ​តាម​វេទិកា​នានា នៅ​តាម​សាលារៀន វត្ត​អារាម​និង​វិហារ​ឥស្លាម ២០២​លើក មាន​អ្នកចូលរួម​៣០.៦៧៥​នាក់ ស្រី​១៤.១១៣​នាក់​។ បាន​អប់រំ​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា និង​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​ចំនួន​៣១​លើក មាន​មនុស្ស​ចូលរួម​២៧៨​នាក់ ស្រី​១៥៤​នាក់​។​

​ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សង្កត់ធ្ងន់ថា គ្រឿងញៀន​គឺ​ជា​សត្រូវ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។​ទន្ទឹម​នឹង​បញ្ងា​ប្រឈម​ជាច្រើន រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ប្រឹងប្រែង ក្នុង​គោលដៅ​ពង្រឹង​ថែម​ទៀត​នូវ​កិច្ច​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ឯករាជ្យ​ជាតិ​និង​ឯកភាព​ទឹកដី សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការគោរព​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​និង​ភាពសុខសាន្ត​ក្នុងសង្គម ។ យើង​ដឹង​ហើយ​ថា សត្រូវ​ដ៏​ធំ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស គឺជា​គ្រឿងញៀន​នេះឯង​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ទៀតថា ដើម្បី​ធានា​សុវត្ថិភាព​និង​យល់ដឹង​ពី​កត្តា​គ្រោះ​ថ្នាក់​និង​ផល​អវិជ្ជមាន​ដែល​កើតចេញ​ពី​គ្រឿងញៀន គួរតែ​ជម្រុញ​សកម្មភាព​រៀបចំ​វេទិកា​ជួប​ជាមួយ​វិស័យ​ឯកជន និង​សប្បុរសជន ពិសេស​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​ដែល​ងាយ​កើតមាន​បទល្មើស​គ្រឿងញៀន​។ ពង្រឹង​ចំណាត់ការ​វិធានកា​រ​រដ្ឋបាល​និង​ការអនុវត្ត​វិធានការ​ឲ្យ​បាន​មឺុងម៉ាត់ ចំពោះ​គោលដៅ​ដែល​ងាយ​បង្ក​និង​កើត​មាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន តាមរយៈ​ជម្រុញ​ឲ្យមាន​ការកំណ​ត់​ភូមិសាស្ត្រ និង​គោលដៅ​អាទិភាព​ជាក់លាក់ ព្រមទាំង​មាន​កម្មវិធី​ការងារ​សម្រាប់​កិច្ចការ​នេះ​ច្បាស់លាស់​ជា​ប្រចាំ​។ ជម្រុញ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ជាពិសេស​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស និង​ស្រាវជ្រាវ​បង្ក្រាប​ឲ្យបាន​នូវ​បណ្តាញ​ខ្សែរយៈ​ឧក្រិដ្ឋ​ជន​ជួញដូរ​គ្រឿងញៀន​ធំៗ ព្រម​ជាមួយនឹង​ការយកចិត្តទុកដាក់​ការថែបំប៉ន និង​លើកកម្ពស់​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ​សំដៅ​ធ្វើឲ្យ​ការបង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​។​/ ណា​រិទ្ធ​

 

img20171005a (1) img20171005a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.