ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​អុញ​រឿង​ធំ​ហើយ​! មេឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ម្តេច​ថ្លើមធំ​ម្លេះ ហ៊ាន​ផ្គើន​នឹង​ចំណារ​របស់​តុលាការ​….

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ទីតាំង​ដី​ទំនាស់​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​អង្កាញ់​ក្រោម ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈួក ខេត្ត​កំពត ដែល​កន្លងមក​ត្រូវបាន​ហាមប្រាម​ដោយមាន​លិខិត​ផ្ទុក​ផ្តាក់​ឲ្យ​ចុះបញ្ជី​អំពី​ការហាមឃាត់ របស់​សាលាដំបូង​ខេត្ត​កំពត លេខ​១០៤ ចុះ​ថ្ងៃ​ទី​៣០​ខែ​សីហា ឆ្នាំ​២០១៦​របស់​ក្រឡាបញ្ជី នួន សុ​ផុន និង​ដីកា​សម្រេច​រក្សា​ការពារ លេខ​០៩​ចុះ​ថ្ងៃ​ទី​១៥​ខែ​មករា ឆ្នាំ​២០១៦​របស់​ចៅក្រម ខៀវ ផាន់​ណា ដែល​តម្រូវ​ឲ្យ​លោក​មេឃុំ តេជោ​អភិវឌ្ឍន៍ ចុះ​អនុវត្ត​និង​ហាមប្រាម​កូន​បំណុល កុំ​ឲ្យ​ប៉ះពាល់ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅ​លើ​ចំណុច​ដី​ខាងលើ​នោះ ស្រាប់តែ​ពេល​នេះ បែរ​ជា​អនុញ្ញាត្ត​ឲ្យ​ចុងចោទ​ជា​កូនបំណុល​សង់​លំនៅ​ឋាន​ផ្គើន​នឹង​ច្បាប់​តុលាការ​ទៅ​វិញ​។​

​បើ​ផ្អែក​តាម​ការអះអាង​ពី​សំណាក់​ម្ចាស់បំណុល​ឈ្មោះ ឡឹ​ក គង់ ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីកំនៅ​ស្ថិតក្នុង​ភូមិ​អង្លាញ់​ក្រោម ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត បាន​និយាយថា ដី​ដែល​គេ​កំពុង​រំលោភបំពាន​នេះ គឺ​អ្នកស្រី​បាន​កាន់កាប់​ក្នុង​អំឡុង​ឆ្នាំ​២០០២​មក​ម្លេះ ហើយ​ទីតាំង​ដី​ខាងលើ​គាត់​ក៏​បាន​បោះបង្គោល​កំណត់​ព្រំប្រទល់​ត្រឹមត្រូវ ថែមទាំង​បាន​ធ្វើ​របង​និង​អាស្រ័យ​ផលដំណាំ​នៅលើ​ដី​របស់​ខ្លួន​ជា​បន្តបន្ទាប់ លុះ​ដល់​ឆ្នាំ​២០១១​ស្រាប់តែ​ឈ្មោះ​ឡឹ​ក ខៃ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​មក​កាប់​បំផ្លាញ​ផលដំណាំ​ក្នុង​ដី​របស់​អ្នកស្រី​ខ្ទេចខ្ទី​អស់ ទើប​គាត់​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​កំពត​ឲ្យជួយ​រក​យុតិ្ត​ធម៌ ។ ទីបំផុត​ភាគី​ចុងចោទ ឈ្មោះ ឡឹ​ក ខៃ ក៏​ត្រូវ​ចាញ់ក្តី ថែម​ទាំង​ប្រគល់​សំណង​រដ្ឋប្បវេណី​ចំនួន​២.០០០.០០០​រៀល (​ពីរ​លាន​រៀល​គត់​)​ដល់​អ្នកស្រី​ដែល​ជា​ដើមបណ្តឹង​។​

​គាត់​បាន​បញ្ជាក់ទៀតថា ក្រោយមក​ទីតាំង​ដី​នេះ​តុលាការ​ក៏​បាន​ចេញ​លិខិត​រក្សា​ការពារ​ដោយ​មិន​អនុញ្ញាត្ត​ឲ្យ​ភាគី​ណាមួយ​ធ្វើ​សកម្មភាព​នៅ​លើ​ដី​នេះ​ទៀត​ទេ ដោយ​រង់ចាំ​ការសម្រេច​ដល់​អង្គសេចក្តី​។ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​ផង ក៏​មាន​ឈ្មោះ អីុង រឿន ជា​ប្រពន្ធ និង​ឈ្មោះ សៀង ផល្លា ជា​កូនស្រី​នាំគ្នា មក​សង់​លំនៅឋាន​ក្នុង​របង​ដី​របស់​អ្នកស្រី ដោយ​ពួកគេ​មិន​ខ្លាច​អ្នកណា​ឡើយ ហើយ​លោក​មេឃុំ​តេជោ​អភិវឌ្ឍន៍ ហាក់​ធ្វើ​មិនដឹងមិនឮ ថែម​ទាំង​បណ្តែតបណ្តោយ​ឲ្យ​កូនបំណុល​នាំគ្មា​ចូលលុកលុយ​កាប់ឆ្ការ​ដំណាំ​និង​សង់ផ្ទះ​ទាំង​បំពាន ហើយ​ករណី​ខាងលើ​សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​លោក​មេឃុំ​និង​កូនបំណុល​ទៀតផង​។​

​ជាមួយគ្នានេះដែរ លោក​ម៉ៅ ម៉ារ​ឌី នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​តេជោ​អភិវឌ្ឍន៍ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​បំពាន​សិទ្ធិ​ដីធ្លី​ខាងលើ​លោក​ក៏​ដឹង​ខ្លះៗ​ដែរ ប៉ុន្តែ​ដោយ​គ្មាន​ការបង្គាប់បញ្ជា​ពី​លោក​មេឃុំ ព្រោះ​ដឹង​ស្រាប់​ហើយ​លោក​ជា​សមត្ថកិច្ច តែ​ស្ថិតក្រោម​ការត្រួតត្រា​របស់​ក្រុមប្រឹក្សា​ឃុំ ទើប​លោក​មិន​ហ៊ាន​ធ្វើ​ផ្តេសផ្តាស​។​

​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​៧​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ លោក សាន គ្រីយ៉ា មេឃុំ​តេជោ​អភិវឌ្ឍន៍ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ព្រឹក​មិញ​លោក​ជាប់​ប្រជុំ​នៅ​ស្រុក​ឈូក ទើប​មិន​បានដឹង​រឿងរ៉ាវ​បែប​នេះ ប៉ុន្តែ​មិន​អី​ទេ​បើ​មាន​ករណី​ដូចនេះ​មែន​ចាំ​ព្រឹកស្អែក លោក​នឹង​ទៅ​ហាមឃាត់​រាល់​សកម្មភាព​ខាងលើ​នេះ​តែម្តង​។​

​ទោះជា​មាន​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​ការបំពាន​ដី​ទំនាស់​នេះ​ក្តី ក៏​មាន​មជ្ឈដ្ឋាន​ជាច្រើន​លួច​ទំលាយ​ថា ករណី​សង់​លំនៅឋាន​នេះ អាច​ធ្វើ​តាម​ការបង្គាប់​បញ្ជា​ពី​សំណាក់​លោក​មេឃុំ ព្រោះ​គេ​ដឹងថា នៅក្នុង​ដៃ​លោក​មេឃុំ ឈ្មោះ​សាន គ្រីយ៉ា ក៏​មាន​លិខិត​ហាមឃាត់​របស់​តុលាការ​ដែរ ចុះ​ហេតុអ្វី​នៅពេល​កូនបំណុល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​សម្ភារៈ​មក​សង់​លំនៅឋាន​លើដី​ទំនាស់​បែរជា​មិន​ផ្តល់​តួនាទី​ដល់​សមត្ថកិច្ច​ទៅ​ទប់ស្កាត់ បែរ​ជា​ចាំ​ហៃអើៗ​ទៅវិញ ឬ​មួយ​មាន​ចេតនា​ចង់​ផ្គើន​នឹង​ច្បាប់​របស់​សាលាដំបូង​ខេត្តកំពត ដែល​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ដែនដី មាន​វិធានការ​ទប់ស្កាត់​និង​រក្សា​ការពារ ឲ្យខាងតែបាន​នោះ ៕
​ណា​រិទ្ធ​
​

 

img20170908ch4-(1) img20170908ch4-(4) img20170908ch4-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.