ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

សម្តេច​តេជោ ហ៊ុន សែន និង លោកនាយក​រដ្ឋមន្ត្រី​ថៃ​អញ្ជើញ​សម្ពោធ​សួន​មិត្តភាព​កម្ពុជា​-​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាប់​ពី​ជំនួប​ប្រជុំ​ផ្លូវការ​កាលពី​ព្រឹក​មិញ​នៅ​វិមាន​សន្តិភាព​រួចហើយ សម្តេច​តេជោ ហ៊ុន​សែន និង​សម្តេច កិត្ត​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ឋ ច័ន្ទ​អូ​ឆា និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​រួមគ្នា​ក្នុង​ពិធី​សម្ពោធ​សួនច្បារ​មិត្តភាព កម្ពុជា​-​ថៃ នៅ​ទីក្រុង​ភ្នំពេញ​។

​សួន​មិត្តភាព កម្ពុជា​-​ថៃ មាន​ទីតាំង​ស្ថិតនៅ​ខាងលិច​វត្ត​ភ្នំ មាន​ប្រវែង​៤៥៤ ម៉ែត្រ ទទឹង​៣១​ម៉ែត្រ លាតសន្ធឹង​ពី​មុខ​ស្ថានទូត​អាមេរិក មកដល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ សួន​នេះ​កើតមាន​ឡើង​តាំងពី​សម័យ​អាណានិគមនិយម​បារាំង មក​ម្លេះ ប៉ុន្តែ​មិន​ទាន់​មាន​ឈ្មោះ​នៅឡើយ ហើយ​ត្រូវបាន​ជុស​ជុល​កែលម្អ​ជា​បន្តបន្ទាប់​។ លុះ​ក្រោយ មក​នៅ​ឆ្នាំ​២០១៧​នេះ ផ្តើមចេញ​ពី​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ​ល្អ ទើប​ក្រុមហ៊ុន ណុង​នូ​ច ប៉ា​តា​យ៉ា ហ្គា​ឌិន​អ៊ែ​ន​រី​ស​ត ស្នើរ​សុំ​កែលម្អរ និង​លើកកម្ពស់​សួន​នេះ​បន្ថែមទៀត​។ សួន​មិត្តភាព កម្ពុជា​-​ថៃ នេះ បាន​កើតចេញ​ពី​មនុញ្ញផល​នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា និង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជា​ផ្លែផ្កា និង​មិត្តភាព​យូរអង្វែង​នៃ​ទំនាក់ទំនង​ការទូត កម្ពុជា​-​ថៃ ក្នុងនាម​ប្រទេស​ភូមិ​ផង​របង​តែមួយ ក្នុងន័យ​រឹតចំណង​មិត្តភាព សាមគ្គីភាព អោយ​កាន់តែ​រឹងមាំ ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​។

​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពី អញ្ជើញ​ទាញ​ខ្សែបូរ​សម្ពោធ​សួន​មិត្តភាព កម្ពុជា​-​ថៃ ហើយ​នោះ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមទាំង​នាយក​រដ្ឋមន្ត្រី​ថៃ និង​លោកជំទាវ អញ្ជើញ​ជា​និ មិ្ម​ត​រូប​ដាំ​ឈើ (​ធ្នង់​)​ម្នាក់​១​ដើម​ទុកជា​អនុស្សាវរីយ៍ និង​ជា​ចំណង​មិត្តភាព​ដ៏​រឹងមាំ​បន្ថែម​ទៀត​រវាង​ប្រទេស កម្ពុជា និង​ប្រទេស​ថៃ​៕
​

 

img20170908re1 (1) img20170908re1 (2) img20170908re1 (3) img20170908re1 (4) img20170908re1 (5) img20170908re1 (6) img20170908re1 (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.