ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​អភិបាលខេត្ត​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ពិធី​កាន់បិណ្ឌ​វេណ​ទី​២ នៅ​វត្ត​រាជ​បូណ៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ ក្នុង​វេន​ទី​២ ត្រូវ​នឹង​ថ្ងៃ​២ រោច​ខែ​ភទ្របទ  ឆ្នាំ​រកា  នព្វ​ស័ក ពុទ្ធ​សករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ​កញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម​បណ្ឌិត នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកជំទាវ ព្រមទាំង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ​សាលាខេត្ត​សៀមរាប បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​២ ជាមួយ​បងប្អូន​ពុទ្ធបរិស័ទ នៅ​វត្ត​រាជ​បូណ៌  សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ។​

​ពិធី​បុណ្យកាន់បិណ្ឌ​ត្រូវបាន​បុរា​ណា​ចារ្យ​រាជបណ្ឌិតខ្មែ​ររៀប​ចំ​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​គិតពី​ថ្ងៃ​ទី ០១ រោច​ដល់​ថ្ងៃ ១៥​រោច ខែ​ភទ្របទ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅដល់​ប្រេត​ជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ ។​

​តាម​ការបញ្ជាក់​របស់​តា​អាចារ្យ​បានឲ្យដឹងថា ក្នុង​ជំនឿ​កាន់បិណ្ឌ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​សតវត្សរ៍​ទី​២១​នេះ ។​

​បន្ទាប់​ពី​ការគោរព​ថ្វាយ​ភូ​ង​ផ្កា បូជា​ទៀនធូក ចំពោះ​ព្រះ​ពុទ្ធរូប​ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ និង នមសកា ព្រះ​រតនត្រ័យ  ទៅ​តាម​គន្លង​ព្រះធម៌​ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធរួច​មក និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ បងប្អូន​ញាតិមិត្ត ពុទ្ធបរិស័ទ​បាន​ធ្វើ​ពិធី​រាប់បាត្រ បង្សុកូល ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណក្ខ័ន្ត ចំពោះ​មាតាបិតា  ជីដូន​ជីតា និង ញាតិ​កាល​ទាំង​៧​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ​ហើយ​នោះ  ព្រមទាំង​ឧទ្ទិស​ទៅដល់​ដួង​វិញ្ញាណក្ខ័ន្ត​កម្មាភិបា​ល យុទ្ធជន ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ការពារ​កសាង អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​កម្ពុជា សូមឲ្យ​មក​ទទួល​នូវ​ផល្លា​និ​សង្ឃ​ដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ បាន​ឧទ្ទិស​ជូន​តាមរយៈ​ព្រះសង្ឃ​ដែល​ជា​ស្រែបុណ្យ ក្នុង​រដូវ​កាល​បុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​នេះ  សូមឲ្យ​អំណាច​នៃ​អានិសង្ឃ​នេះ​ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណក្ខ័ន្ត​អ្នក​ទាំងនោះ បាន​ទៅ​កាន់​ទី​សោយសុខ​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ក្នុងឋាន​សុគតិភព​កុំបី​ខាន​ឡើយ ។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ថា បុណ្យ​ភ្ជុំបិណ្ឌ ក៏​ដូចជា​បុណ្យ​ផ្សេងៗ​ទៀត​ត្រូវបាន​ប្រារព្ធ​ឡើង​វិញ ក្រោយ​ថ្ងៃ​ជ័យជំនះ ៧​មករា​ឆ្នាំ​១៩៧៩ បន្ទាប់ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ដួល​រលំរលាយ​ទៅ ក្រោម​ការបើក​ទូលាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏​បាន​ធ្វើឲ្យ​វិស័យ​ព្រះ​ពុទ្ធចក្រ​មាន​ការរី​ក​ចម្រើន  ហើយ​ប្រពៃណី​ព្រះពុទ្ធសាសនា ក្នុង​ជំនឿ​កាន់បិណ្ឌ​ត្រូវបាន​ប្រជា​ពលរដ្ឋ​ខ្មែរ នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​សតវត្សរ៍​ទី ២១​នេះ ។  ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ភ្ជំបិណ្ឌ​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​មហាកុសល់​ជូន​ដល់  លោក​អ្នកមានគុណ មាន​មាតាបិតា ជីដូន ជីតា ញាតិ​កាល​ទាំង​ប្រាំពីរ​សណ្តាន​ដែល​បាន​បាក់បែក​ចែក​ឋាន ទៅកាន់​បរលោក​ទៅហើយនោះ ។​

​ដូច្នេះ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នេះ យើង​ធ្វើ​ទៅ​ដោយ​សេចក្តី​គោរព បង្អោនកាយ​វិចា​ចិត្ត ឆ្ពោះទៅ​រក​ប្រេត​ជន ជា​ញាតិ​កាល​ទាំង​ប្រាំពីរ​សណ្តាន ដែល​លោក​បាន​ចែក​ឋាន​ទៅកាន់​បរលោក និង ជួយ​រំដោះ​ឲ្យ​រួច​ចាក​ផុត​ពី​ទុក្ខទោស​ទាំងឡាយ ឧបាយ​ភូមិ​ណាមួយ និង ឲ្យបាន​ទៅ​កាន់​សុគតិភព​ថ្មី ហើយ​ងាកក្រោយ​មក​ជួយ​បីបាច់​ថែរក្សា កូនចៅ ឲ្យមាន​សេចក្តី​សុខសប្បាយ​ក្នុង​ក្រុម​គ្រួសារ សង្គម​ជាតិ​ផង​ដែរ ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ ដែល​គ្រប់​អាយុ និង មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧​ឲ្យបាន​គ្រប់ៗ​គ្នា   ដើម្បី​បំពេញ​នូវ​កាតព្វកិច្ច​ជា​ពលរដ្ឋ​មួយរូប ក្នុង​ការជ្រើសរើស​តំណាង​របស់​ខ្លួន ក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ ។​

​ទ័​យ្យ​ទានវត្ថុ​ប្រគេន​ដល់​ព្រះសង្ឃ  ដើម្បី​សម្រាប់​ប្រើប្រាស់​នៅក្នុង​ពេល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ក្នុង​ទី​វត្ត​រាជ​បូណ៌ រួមមាន អង្ករ ២៥០​គ​ក្រ មី ១៥​កេស ទឹកក្រូច ១៥​កេស ទឹកត្រី ០៥​យួរ ទឹកស៊ីអ៊ីវ ០៥​យួរ ទឹក​សុទ្ធ ១៥​កេស  ស្ករស ១០​គ​ក្រ និង ទឹកដោះគោ ០២​កេស តែ​២​កន្លះ​គីឡូ បច្ច័យ​ចំនួន ៤​លាន​រៀល និង សីលវ័​ន្ត សីលវន្តី  ម្នាក់ៗ ក្រណាត់ស ០១​ដុំ បច្ច័យ ១​ម៉ឺន​រៀល ផងដែរ ៕

​ដោយ លុច ណា​ម​

img20170907r2-(4) img20170907r2-(3) img20170907r2-(2) img20170907r2-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.