ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ផ្សព្វផ្សាយ​សារាចរ​ស្តីពី​សុវត្ថិភាព​សម្រាប់​ការរៀបចំ​ស្ថានីយប្រេងឥន្ធនៈ ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ​និង​ស្ថានីយ​រួម​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​កែប បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ​សារាចរ​ស្តីពី​សុវត្ថិភាព​សម្រាប់​ការរៀបចំ​ស្ថានីយប្រេងឥន្ធនៈ ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ​និង​ស្ថានីយ​រួម​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ ក្រោម​វត្តមាន​លោក លាង ឆា​លី អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល លោក​ទេព យុទ្ធី អភិបាលរង​ខេត្ត​កែប លោក​យស់ មុន្នី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ត្រី​ជំនាញ​នានា​ផងដែរ​។​

​ដោយ​ផ្អែក​លើ​សារាចរ​ខាងលើ លោក លាង ឆា​លី បាន​លើកឡើង​ថា​ការបង្កើត​ស្ថានីយ​ប្រេង​ឬ​ឧស្ម័ន​ឥន្ធនៈ ការ​ស្តុក​ទុក ការដឹកជញ្ជូន ការ​ចែកចាយ និង​ការប្រើប្រាស់​ឧស្ម័ន​ឥន្ធនៈ​នេះ សម្រាប់​បម្រើឲ្យ​សេចក្តីត្រូវកា​ររបស់​អ្នក​ប្រើប្រាស់​ក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត​នានា​។​ទន្ទឹមនឹងនេះ ឧបទ្ទវហេតុ​នៃ​គ្រោះ​អគ្គិភ័យ​ដែល​បណ្តាល​មកពី​ការផ្ទុះ​និង​ការឆាបឆេះ​ឧស្ម័ន​ឥន្ធនៈ ក៏​បាន​កើតឡើង​ជា​បន្ត​បន្ទាប់​ដែល​ធ្វើឲ្យ​មាន​ការខូចខាត​ទ្រព្យសម្បតិ្ត រង​របួស​និង​បាត់បង់​អាយុជីវិត​ថែមទៀត​ផង​។​អាស្រ័យ​ហេតុនេះ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​រៀបចំ​សារាចរ​ស្តីពី សុវត្ថិភាព​សម្រាប់​រៀប​ចំ​ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ និង​ស្ថានីយ​រួម​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ​នេះ​ឡើង ក្នុង​គោលបំណង​កំណត់​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​សម្រាប់​ការរៀបចំ​ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ​និង​ស្ថានីយ​រួម​ប្រេង​និង​ឧស្ម័ន​ឥន្ធនៈ​ផ្ទាល់​ដី​។​

​លើសពី​នេះ​ក្រសួង​ក៏​បាន​ធ្វើ​ការណែនាំ និង​តម្រូវឲ្យ​ធ្វើ​ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ ត្រូវ​ស្ថិត​នៅក្នុង​ទីតាំង​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​គ្រប់គ្រាន់ ដោយ​ត្រូវ​អនុលោម​តាម​ច្បាប់​ផ្លូវថ្នល់ ដែល​ប្រកាស​ឲ្យប្រើ​ដោយ​ព្រះរាជ្យក្រម​លេខ នស​/​រក​ម​/០៥១៤/០០៨​ចុះ​ថ្ងៃ​ទី​០៤​ខែ​ឧសភា ឆ្នាំ​២០១៤​។ ​ហើយ​​ទីតាំង​ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ​ទាំងអស់ ត្រូវ​សង់​របង​ជញ្ជាំង​បាំង​ជិត​ដែល​មាន​កម្ពស់​អប្បបរ​មា​១,៨​ម៉ែត្រ​ដែល​ធ្វើ​អំពី​វត្ថុ​មិន​ឆេះ លើកលែង​ច្រក​ផ្លូវ​ចេញ​-​ចូល សម្រាប់​យានយន្ត​ប៉ុណ្ណោះ​។​ចំពោះ​ករណី​ព្រំ​ដី​ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ​ដែល​ជាប់​នឹង​ព្រំ​ដី​លំនៅដ្ឋាន​ឬ​ជាប់​នឹង​ផ្លូវ​ដែល​មាន​ទទឹង​តូច​ជាង​៥​ម៉ែត្រ ម្ចាស់​ស្ថានីយ​ត្រូវ​សង់​របង​ជញ្ជាំង​បាំង​ជិត​ជាប់​នឹង​ផ្លូវ​នោះ ធ្វើ​ពី​បេតុង​អា​មេ​អាច​ធន់​នឹង​ការឆេះ​ក្នុង​រយៈពេល​យូរ ដែល​មាន​កម្ពស់​អប្បប​រ​មា​៣​ម៉ែត្រ​។​ទីតាំង​ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ ត្រូវមាន​លក្ខណៈ​អំណោយផល​ល្អ​សម្រាប់​រថយន្ត​សី​ុ​ទែន​ដឹកជញ្ជូន​ឧស្ម័ន​ឥន្ធនៈ​ចេញ​-​ចូល​ស្របតាម​បទ​ប្បញ្ញ​តិ្ត​ជា​ធរមាន ហើយ​ទីតាំង​ស្ថានីយ​ឧស្ម័ន​ត្រូវធ្វើ​នៅ​ជាន់​ផ្ទាល់​ដី​តែ​ប៉ុណ្ណោះ ហើយ​ទីតាំង​ដែល​ស្ថិត​ឆ្ងាយ​ពី​ស្ថានីយ​អគ្គិសនី​ឬ​អនុ​ស្ដានីយ​អគ្គិសនី និង​បណ្តាញ​អគ្ញិសនី​ដែល​មាន​តង់ស្យុង​ខ្ពស់ ស្រប​តាម​ការកំណត់រ​បស់​បច្ចេកទេស​អគ្គិសនី​ផងដែរ ៕
​ណា​រិទ្ធ​

 

img20170907r1 (6) img20170907r1 (3) img20170907r1 (4) img20170907r1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.