ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ដោយសារតែ​រថយន្ត​ដឹកឈើ​ខូច​កណ្ដាលផ្លូវ​ធ្វើឲ្យ​លោក ហ៊ត់ ប៊ុន​គីម កំពុងតែ​ស្លន់ស្លោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ​-​ស្រុក​ស្នួល ៖  នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧ មាន​រថយន្ត​បង្កុង កែ​ច្នៃ​មួយ​គ្រឿង កំពុង​តែ​លើក​ឈើ​ដាក់​លើ​រថយន្ត​របស់​លោក ហ៊ត់ ប៊ុន​គីម មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣ នៃ​វរៈ​សេនា​តូច​ព្រំដែន​គោក​លេខ​២០៤ របស់​ខេត្ត​ក្រចេះ ដើម្បី​សាង​បន្ត​ពី​រថយន្ត​មួយគ្រឿង ដែល​បាន​ខូច​នៅលើ​ផ្លូវ​ធី​ធី​វ៉ា ខណៈពេល​កំពុង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។​

​ព័ត៌មាន​ច្បាស់​ការណ៍ បានឲ្យដឹងថា គំនរ​ឈើ​នេះ​ត្រូវបាន​ទម្លាក់​ចុះ​ពី​រថយន្ត​មួយ​គ្រឿង ដែល​បាន​ខូច​នៅពេល​កំពុង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​ឈើ​វៀតណាម តាម​ច្រករបៀង​០៦ ក្បែរ​បង្គោល​ព្រំដែន​ថ្មី​លេខ​៦៥ ស្ថិតក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​អ្នកកាសែត​ម្នាក់ ដែល​បាន​ចូល​ទៅដល់​តំបន់​នេះ បាន​រាយការណ៍​មក​ថា ខ្លួន​កំពុងតែ​ជាប់​នៅ​លើ​ដងផ្លូវ ដោយ​ពុំ​អាច​ត្រឡប់​ថយក្រោយ​បាន ព្រោះ​កម្មករ​បាន​យក​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ពាំង​ពីក្រោយ​រថយន្ត​របស់​អ្នកកាសែត ដើម្បី​គំរាម​មិន​អ្នកកាសែត​ថត​រូបភាព​នេះ​រាយការណ៍​អំពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យកទៅលក់​ឲ្យ​ឈ្មួញ​ឈើ​នៅ​ប្រទេស​វៀតណាម​។​ពាក់ព័ន្ធ​នឹង​ករណី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ត់ ប៊ុន​គីម លោក​ឧត្តមសេនីយ៍ត្រី ណៃ តឹង​ឡឹង មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​ខេត្ត​ក្រចេះ នា​ព្រឹក​មិញ​នេះ បាន​ចេញមុខ​ការពារ​នាយទាហាន​របស់លោក​ម្នាក់ ដែល​ទទួលរង​ការចោទប្រកាន់ថា កំពុងតែ​យក​បរិវេណ​បន្ទាយ​មួយកន្លែង ធ្វើជា​កន្លែង​ស្តុក​ឈើ​ប្រណីត​ខុស​ច្បាប់​សម្រាប់​នាំចេញ​ទៅ​លក់​ឲ្យ​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​។​

​ការចេញមុខ​បដិសេធ​បែបនេះ ធ្វើឡើង​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​ថា រថយន្ត​ដឹកឈើ​តូច​ធំ​ជា​ច្រើន​គ្រឿង របស់​ស្ត្រី​ជា​ភរិយា​របស់​លោក ហ៊ត់ ប៊ុន​គីម មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣​នៃ​វរៈ​ព្រំដែន​គោក​លេខ​២០៤ ក្នុងស្រុល​ស្នួល ខេត្ត​ក្រចេះ កាលពី​យប់​ថ្ងៃ​ទី​៤ ខែកញ្ញា​នេះ បាន​សម្រុក​ដឹកឈើ​ប្រណីត​ខុសច្បាប់​ចូល​ទៅក្នុង​ទឹកដី​វៀតណាម​ជា​បន្ត​ទៀត ដោយ​ឆ្លង​តាម​ច្រករបៀង​០៦ ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​៦៥​។

​ប្រភព​ច្បាស់​ការណ៍​អះអាងថា ឈើ​ទាំងអស់នេះ​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​កែរ​ច្នៃរ​ចេញពី​បន្ទាយ​អនុ​សេនា​ធំ​លេខ​៣ ជា​ទី​ដែល​ក្រុម​ឈ្មួញ​ឈើ​តែងតែ​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​តូច​ជាច្រើន​គ្រឿង​យក​មក​រក្សាទុក​ឲ្យបាន​ច្រើន និង​មាន​សុវត្ថិភាព​បំផុត​។​លោក​ឧត្តមសេនីយ៍ត្រី ណៃ តឹង​ឡឹង បាន​មានប្រសាសន៍​ប្រាប់ អ្នក​សារព័តិមាន ថា «​អា​ហ្នឹង ខ្ញុំ​បាន​តាមដាន និង​សួរនាំ​រួចហើយ គឺ​មិន​មាន​ឈើ​ទេ គេ​មិន​អាច​យក​ឈើ​លាក់ទុក​ក្នុង​បន្ទាយ​បានទេ​។ មេបញ្ជាការ​វរៈ​បាន​ទៅដល់​បន្ទាយ​មើល​ដែរ តែ​រក​មិនឃើញ​ឈើ​ទេ​។ ខ្ញុំ​មិន​បណ្ដោយឲ្យ​គេ​យក​បន្ទាយ​ដាក់ឈើ ដើម្បី​រកស៊ី​ខុសច្បាប់​ទេ​។ បើ​ខ្ញុំ​ដឹង ខ្ញុំ​នឹង​ចាត់វិធានការ​ភ្លាម​» ៕
​

 

wood posat (1) wood posat (2) wood posat (3)

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.