ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​អ្នកសារព័ត៌មាន បន្ទាប់ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បង្គាប់​ឱ្យ​លោក​អភិបាលរង​ខេត្ត​ដេញ​អ្នកការ​សែត​ចេញពី​អង្គប្រជុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់ពី​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​ដេញ​អ្នកយកព័ត៌មាន ក្នុង នោះ​មាន​អ្នកព័ត៌មាន​ទូរទស្សន៍​ខេត្ត​ចំនួន​២​នាក់ និង​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ថ្មី​ម្នាក់ មិន​ឲ្យស្តាប់​ការបកស្រា​យ​របស់​ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្ត ក្រោយពី​មាន​ការលើកឡើង​ពី​ចំណុច​អវិ ជ្ជមាន​មួយចំនួន​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ខេត្ត​ប៉ៃលិន ដោយ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា  អយ្យការ​សាលាដំបូង​ខេត្ត​ប៉ៃលិន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌ ក្រោម​អធិបតីភាព​លោ ក កើត សុធា អភិបាលខេត្ត​ប៉ៃលិន លោក ធូ ភា អភិបាលរង​ខេត្ត លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក សុទ្ធ សំ​អោក ចៅក្រម​សាលាដំបូង តំណាង​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត លោក ឃុត ណា​រី តំណាង​អង្គការសហប្រជាជាតិ​(UN) ផ្នែក​សិទ្ធមនុស្ស​នៅ​កម្ពុជា ព្រមទាំង​មាន​ការចូលរួម​ពី​លោក លោកស្រី​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​មន្ត្រីនគរបាល​បាល​យុត្តិធម៌​យ៉ាងច្រើន​កុះករ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅក្នុង​ពិធី​ប្រជុំ​នោះ គេ​សង្កេតឃើញ​មន្ត្រីនគរបាល​យុត្តិធម៌​តាំងពី​ថ្នាក់​មូលដ្ឋាន រហូតដល់​ថ្នាក់​ខេត្ត បាន​លើកឡើង​អំពី​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែ ង​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន បញ្ហា​ក្មេង​ទំនើ​ង ព្រមទាំង​បញ្ហា​មួយចំនួនទៀត ឱ្យ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើ​ការបកស្រាយ ដើម្បី​ងាយស្រួល​ដល់​មន្ត្រីនគរបាល​យុ ត្តិ​ធម៌​យក​ទៅ​អនុវត្តន៍ ឲ្យ​សមស្រប​ទៅតាម​នីតិវិធី​ច្បាប់ ។

​ប្រភព​បន្តទៀតថា ប៉ុន្តែ​អ្វី​ដែល​អ្នកយកព័ត៌មាន​ខាងលើ​ទទួលបាន​នៅ​រសៀល​នេះ គឺជា​សំនួរ​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌ បាន​ចោទសួរ​ទៅ​លោក​ព្រះរាជអាជ្ញា​តែប៉ុណ្ណោះ ។

​ចំណែក​ចម្លើយ​ដែល​ព្រះរាជអាជ្ញា ត្រូវ​ឆ្លើយតប​វិញ​នោះ គឺ​អ្ន ក​យក​ព័ត៌មាន​មិន​បាន​ទទួល​នោះទេ ព្រោះ​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ហាម​មិនឲ្យ​អ្នកយក​ព័ត៌មាន​ស្តាប់​ការបក​ស្រាយ​នោះ​ឡើយ ដែល​ខុស​ពី​ការប្រជុំ​លើក​មុនៗ ។ ជាមួយគ្នានេះ​ដែរ​ក៏​មាន​មន្ត្រីនគរបាល​យុត្តិធម៌​មួយចំនួន មានការ​អក់​អន់​ស្រពន់​ក្នុង​ចិត្ត​យ៉ាងខ្លាំង ចំពោះ​ការដេ ញ​ចេញ របស់លោក ធូ ភា អភិបាលរង​ខេត្ត​នេះ គឺជា​ការ បិទ​សិទ្ធិសេរីភាព​សារព័ត៌មាន​ធ្ងន់ធ្ងរ ព្រោះ​អ្នកសារព័ត៌មាន ត្រូវការ​ស្តាប់ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ពី​ការអនុវត្តន៍​ច្បាប់​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ធូ ភា អភិបាលរង​ខេត្ត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីរ​សៀ ល​ថ្ងៃ​ដដែល​នេះ​ថា មិនមែន​ជា​ការហាមឃាត់​មិន​ឱ្យ​អ្នកសារព័ត៌មាន​ចូលរួម​ថត​នោះឡើយ គឺជា​សំ ណូម​ពរ​របស់​លោក​ព្រះរាជ​អាជ្ញា ឱ្យ​ខាង​លោក​ស្នើសុំ​អ្នកសារព័ត៌មាន​ចេញ​ក្រៅ​បន្តិច ព្រោះថា​មាន​ការងារ​ខ្លះ​លោក​ព្រះរាជអាជ្ញា​ចង់​បកស្រាយ​លំអិត​ជូន​ដល់​នគរបាល​យុត្តិធម៌ ដោយ​ខ្លាចក្រែង​អ្នកសារព័ត៌មាន​យកទៅ​បកស្រាយ​ខុស ទើប​ឱ្យ​ខាង​សារព័ត៌មាន​ចេញ​ទៅ​រង់ចាំ​នៅ​ខាងក្រៅ​បន្តិច លុះ​ចប់សព្វគ្រប់​ហើយ អាច​ឱ្យ​ចូលរួម​ស្តាប់​ដូច​ធម្មតា​ឡើងវិញ ៕
​អត្ថបទ ៖ នីយ៉ា​

 

img20170729r1-(9) img20170729r1-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.