ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

ដៃជើង​ឧកញ៉ា សឹង អុល កំពុង​លួច​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា និង​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច​ ​ជ្រក ក្រោម​កិច្ចសន្យា​ម៉ៅការ​កាប់​ប្រមូល​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​ប៊ិញ ហ្វឿក​១

ដៃជើង​ឧកញ៉ា សឹង អុល កំពុង​លួច​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា  និង​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច​ ​ជ្រក ក្រោម​កិច្ចសន្យា​ម៉ៅការ​កាប់​ប្រមូល​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​ប៊ិញ ហ្វឿក​១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី​៖  ឧកញ៉ា សឹង អុល ត្រូវបាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ពាណិជ្ជក​រក​ជួញដូរ​ឈើ បច្ចុប្បន្ន​គាត់​ជា​ដៃគូ​ការកាប់​ប្រមូល ផល​អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ ឈ្មោះ ប៊ិញ ហ្វឿក​១ របស់​វៀតណាម មាន​ទីតាំង​នៅ​ឃុំ​ព្រះ​ឈូក​ស្រុក​កែវ​សីមា​។ តែ​ក្រោមរូបភាព​នេះ ឧកញ៉ា សឹង អុល​មាន​សេចក្តីរាយការណ៍​ថា កំពុង​មាន​សកម្មភាព​មមាញឹក ដឹកឈើ​គ្រប់​ប្រភេទ ដែល​កាប់​ប្រមូល​មក​ពី​ព្រៃ​ក្រៅ​ក្រុមហ៊ុន រាប់រយ​មែត្រ​គុប​យក​មក​ពី​គ្រប់ទិសទី​ក្នុងស្រុក​កែវ​សីមា​ចូល​ក្រុមហ៊ុន ធ្វើការ​អារ​ជ្រៀក នឹង​ដឹកជញ្ជូន តាម​រថយន្ត​យី​ឌុប​ធំៗ​រាល់ថ្ងៃ ។​ក្នុង​សកម្មភាព​នេះ​ឧកញ៉ា សឹង សំអុល បាន​ឃុបឃិត​ជាមួយ​ឈ្មោះ​ជា វណ្ណះ មន្ទ្រី​អាវុធហត្ថ​ខេត្ត​មណ្ឌលគីរី​ប្រចាំ​ទិស​ឃុំ​ស្រែ​ឈូក នឹង​ឃុំ​ស្រែ ព្រះ​ស្រុក​កែវ​សីមា​ដោយ​ប្រមូល​ទិញ​ឈើ​ពីរ​តំបន់​ព្រៃ​អភិរក្ស​កែវ​សីមា​នឹង​ព្រៃ​កាពា​តំបន់​ភ្នំព្រិច​ដឹក​ចូល​ក្រុមហ៊ុន​ប៊ិញ​ហ្វឿក​មួយ ។​

​ប្រភពពី មន្ទ្រី​បរិស្ថាន​មួយរូប​បាន​បង្ហើប​អោយ​ដឹងថា​ចាប់តាំងពី​មុន​រដូវចូលឆ្នាំ​ចិន ប្រមាណ​ជាង​២០​ថ្ងៃ មកដល់​ពេល​នេះ​ក្នុង​មួយ​យប់ៗ​មួយថ្ងៃ ៗ​មិនតិច​ជាង​២០​ទៅ​៣០​រ​ថយ​ន្ថ​កែច្នៃ​នឹងរ​ថយ​ន្ថ​ប្រកុង​នោះ​ទេ​ដោយ​ដឹក​មក​ពី​គ្រប់ទិសទី ។

​មន្ត្រី​អាវុធហត្ថ​ឈ្មោះ ជា វណ្ណៈ បាន​និង​កំ ពុង​គៀងគរ​ប្រជា​ពលរដ្ឋ​នឹង​ក្រុម​ឈ្មួញ​ទៅ​កាប់​អា​ជ្រៀក​ឈើ​គ្រប់​ប្រភេទ​មិន​ថា​ឈើប្រណិត ឬ​មិន​ប្រណីត​នោះ​ទ​គឺ​អោយតែ​មានមុ ខ​កាត់​ធំៗ​គឺ​តម្រូវ​អោយ​កាត់​អា​រទាំ​អស់ ។ ជាង​នេះ​ទៅ​ទៀត​បើ​មាន​ក្បួន​រទេះគោ​រឺរ​ថយ​ន្ថ​កែឆ្នៃ​ណារ​មួយ​ហ៊ាន​ដឹក​រំលង​ជា វណ្ណះ​មិន​ព្រម​លក់​អោយ​នោះ​លោក​ជា​វណ្ណះ​ចាប់​យក​ទាំង​ឈើ​នឹង​សំភារៈ​ទាំងអស់ ។

​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នាំទៅ​លក់​នៅ​វៀតណាម​នេះ​បាន​ធ្វើឡើង​ដោយ យក​ច្បាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ជា​សំអាង​បិទបាំង ក្នុង​ការដឹកឈើ​មក ពី​ក្រៅ​ដែនដី​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ហំ​ព័ទ្ធ​ដោយ​ដីព្រៃ​រិចរឹល​តូចៗ​រក​តែ​ប្រភេទ​ឈើ​ប្រណីត​មួយ ដើម​គ្មាន​នោះ ។ ការដឹកជញ្ជូន​ឈើ​ប្រណីត​នោះ​ទៀតសោត ឧកញ៉ា សឹង អុល ធ្វើឡើង​ជ្រក​ក្រោម​លិខិតអនុញ្ញាត​អាជីវកម្ម​ឈើក្រហម​។ ក្រៅ​តែ​ពី​កាប់ និង​ប្រមូល​ឈើ​មិន​ស្របច្បាប់ ការនាំ​ឈើ​ចេញ​ទៅ​វៀ​ណាម ក៏​បាន​ក្លែង​ប្រភេទ​ឈើ​ក្នុងការ​គេចវេស​បង់ពន្ធ​ជូន​រដ្ឋ​ទៀត​ផង​។

​ឧកញ៉ា សឹង អុល បាន​ដឹក​ជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុប​ទាំង​ខ្សែៗ ទៅកាន់​ប្រទេស​វៀតណាម​គ្មាន​លោះ​ថ្ងៃ​ឡើយ ចេញពី​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី កាត់​តាម​ស្រុក​ស្នួល ខេត្ត​ក្រចេះ ឆ្ពោះទៅ​កាន់​ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ ចេញ​តាម​ច្រករបៀង​ទន្លេ​ចាម ក្នុង​ឃុំ​ជាំ​ក្រវៀន ច្រក​ដូង​៧​ដើម និង​ច្រករបៀង​បឹង​ជ្រោង ជាដើម ដែល​មាន​ការសម្របសម្រួល​ពី​មន្ត្រី​មាន​អំណាច​ក្នុង​ខេត្ត និង​មន្ត្រី​តាម​ច្រក​ចាំ​ទទួលយក​របប​ក្បាល​ឡាន យ៉ាង​ស្ងៀមស្ងាត់​។

​ប្រជា​សហគមន៍​ក្នុង​ឃុំ​ស្រែ​ឈូក​បាន​និយាយថា ក្រុមហ៊ុន ប៊ិញ ហ្វឿក​១ ជា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម មួយ​ដែល​កំពុង​ប្រគល​សិទ្ធ​ឲ្យ ឧកញ៉ា សឹង អុល កាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រៅ​ដី​របស់​ខ្លួន​ទូទាំង​ស្រុក​កែវ​សីមា រាប់រយ​ម៉ែត្រគូប ចូល​ក្នុង​ក្រុមហ៊ុន អារ ច្រៀក​ដឹក​បន្ត​តាម​រថយន្ត​ធំៗ ចេញ​ជា​ច្រើន​ឆ្នាំ​មកហើយ មិន​ថា​រដូវប្រាំង ឬ​វស្សា​នោះទេ ដោយ​គេ​យក​ច្បាប់​វិរិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ជា​លេស ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មក​ពី​ក្នុង​ឃុំ​ស្រែ​ឈូក ស្រែ​ព្រះ ចុង​ផ្លាស់ មេ​ម៉ង នឹង​គ្រប់​ទិស ទី​ក្នុងស្រុក​កែវ​សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ​ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា នឹង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ព្រិច បញ្ហា​នេះ​គេ​ធ្វើឡើង​រាប់សិប​ឆ្នាំ​មក​ហើយ​ដោយ​មន្ត្រី​មូលដ្ឋាប និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ទីនោះ និង​ទៅ​ពី​ភ្នំពេញ​ឃុប​ឃឹត​គ្នា​។

​លោក ហា តាំ​បាំង អគ្គនាយករង ក្រុមហ៊ុន ប៊ិញ ហ្វឿក​១ បាន​អោយ​កាសែត​ដឹងថា ក្រុមហ៊ុន ប៊ិញ ហ្វឿក​១​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​វៀតណាម ដែល​បាន​ទទួល​សិទ្ធ​វិរិយោគ​លើ​ផ្ទៃដី​៥១០០​ហិកតា ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០១២ បច្ចុប្បន្ន​ក្រុមហ៊ុន​ធ្វើការ​ឈូក​ឆាយ​បាន​ប្រមាណ​៨៥% ក្នុង​នោះ​ធ្វើ​ការដាំដុះ​កៅស៊ូ​បាន​៦០%​ហើយ​។ លោក​បន្ត​ទៀត​ថា ចំពោះ​ការប្រមូល ផល​អនុផល​ព្រៃឈើ គឺ​មាន​ក្រុមហ៊ុន​ជា​ដៃគូ​របស់​ក្រុមហ៊ុន លោក ឧកញ៉ា សឹង អុល ជា​អ្នក​ប្រមូល ហើយ​រឿង​ដឹកឈើ ចូល ក្រៅ​ដែន​ខាងលើ មិន​អ្វី​ទាំងអស់​មិន​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​លោក​ទេ​ក្រុមហ៊ុន​លោក​យកតែ ដី​ដាំ​កៅស៊ូ​ទេ នោះ​ជា​រឿង​លោក ឧកញ៉ា សឹង អុល ៕

 

2015_03_05 (2)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.