រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះកាប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីមហុង» និងតាមបណ្តាញសង្គមផ្សេងៗ ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ដែលនេះជាព័ត៌មានមិនពិតទេ។
សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា «ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់ កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ និងសូមទទួល យកតែព័ត៌មានពីប្រភពផ្លូវការ»។
ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន សូមគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យភាពបូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតឱ្យ មានការរំលោភបំពានណាមួយឡើយ៕



