ខេត្តតាកែវ ៖ សមត្ថកិច្ចខេត្តតាកែវមិនដឹងថាអសមត្ថភាពឬក៏ឃុបឃិតគ្នាក៏មិ នដឹងបានជាមិនការបង្ក្រាបបនល្បែងភ្នាល់បាល់ ដុះស្លែដ៏ធំមួយប្រចាំខេត្តជ្រកក្រោមស្លាកអាហារដ្ឋាន អប្សរាដែលមានថៅកែឈ្មោះ ពូនី ។
ប្រភពពតិមានពីក្រុម អ្នកញៀនល្បែងភ្នាល់បាល់បាន ឲ្យដឹងថាពួកគាត់បាន នាំគ្នាទៅលេងភ្នាល់បាល់នៅក្នុងហាង អាហារដ្ឋានអប្សរាតែនៅពេលពួកគាត់ចាក់ត្រូវម្ចាស់ហាងឈ្មោះពូនី ជាមេស៊ីសងនោះបោកប្រាស់ពួកគាត់មិនព្រមទទួលខុសត្រូវ ។
ក្រុមអ្នកញៀនល្បែងបានបញ្ជាក់ថាពួក គាត់បានចាក់ភ្នាល់បាល់ម្នាក់ៗ អស់រាប់ពាន់ដុល្លារប្រាក់ ដើមតែនៅពេលត្រូវអាចទទួលបានប្រាក់រាប់ម៉ឺនដុល្លារ ហើយម្ចាស់អាហារដ្ឋានខាងលើមិនបានសងពួកគាត់នោះទេបែជាប្រើ ល្បិចបន្លំលេខទូរស័ព្ទ និងបានជួលអ្នកផ្សេងឲ្យគំរាមអ្នកដែលភ្នាល់ត្រូវថានឹងចាប់ ដាក់គុកបើនៅតែហានចង់បានលុយ។
យោងតាមករណីនេះអាចបញ្ជាក់ថាហាងអាហារដ្ឋានអប្សរាដែលទីតាំងក្នុងភូមិ ផ្សារតាកោសង្កាត់រកាក្រៅក្រុងដូនកែវ ខេត្តតាកែវជាប់មន្ទីរព័ត៌មាន ខេត្តនិង ជិតបង្កើយពីអធិការនគរបាលក្រុងដូនកែវមានម្ចាស់ឈ្មោះពូនីគឺមានលួច បង្កប់សេវាកម្មភ្នាល់បាល់ដ៏ធំប្រចាំទី រួមខេត្តតាកែវ ។
លោក សួន ផុន ស្នងការរងទទួលផែនយុត្តិធម៌កណ្ដាលនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវបានឲ្យ ដឹងថាលោកបានទទួលព័ត៌មានជុំវិញអាហារដ្ឋានអប្សរាបង្កប់សេវាកម្ម ភា្នល់បាល់នេះ ដែរតែលោកនៅមិនទាន់បានចាត់វិធានការព្រោះកំពុងរៀបចំរកភស្តុតាង ។
លោកបានបន្ដទៀតថាម្ចាស់អាហារដ្ឋានឈ្មោះ នីជាមេស៊ីសងប្រហែលអាចជាប់ពាក់ព័ន្ធ នឹងមន្ត្រីធំៗក្នុង ខេត្តមួយចំនួនផងដែរជា ពិសេសមន្ត្រីរបស់លោកតែម្ដង។ចំណែកលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានមាន ប្រសាសន៍ថាលោកមិនបានដឹងរឿង បនល្បែងភ្នាល់បាល់ដ៏ធំហើយដុះស្លែនៅចំកណ្ដាលទីរួមខេត្តនោះទេ ។ លោកអភិបាលខេត្តបានបញ្ជាក់ថាលោកនឹងមិនទុកបនល្បែងខាងលើនេះ ទេត្រូវតែបង្ក្រាបឲ្យខាងតែបាន ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់ខេត្តរបស់យើង ៕




