នាព្រឹកថៃ្ងទី ៣ នៅទីស្នាក់ការក្លឹបអ្នកកាសែតឯករាជ្យមានធើ្វការប្រជុំបូកសរុបការងារ ឆ្នាំ២០១៤ និងដាក់ទិសដៅសំរាប់២០១៥ ។
លទ្ឋផលនៃការប្រជុំបង្ហាញឲ្យឃើញថា សកម្មភាពការងាររបស់ក្លឹប ត្រូវបានមជ្ឈដ្ឋាននានាក្នុងរដ្ឋាភិបាល ក៏ដូចជាអង្គនានាទទួលស្គាល់នូវសកម្មភាពល្អៗ ។ ជាក់ស្តែង ការងារពង្រឹង និងពង្រីកសកម្មភាពការងាររបស់អ្នកកាសែត ។ ជាពិសេស អ្នកកាសែតតូចតាចមិនសូវមានថវិកាគ្រប់គ្រាន់ក្នុងការចេញផ្សាយ និងជួយឧបត្ថម្ភដល់ការរស់នៅ របស់អ្នកកាសែតដែលមានវ័យចាស់ជរា ។
ដោយសារសកម្មភាពរបស់ក្លឹបដែលមានន័យដូចខា ងលើធើ្វឲ្យក្លឹបទទួលបាននូវសមាជិកកើនឡើង ក្នុងឆ្នាំ២០១៥នេះ គឺកើនឡើងពី១៥អង្គ ភាពរហូតដល់២៨អង្គភាព។ ជាពិសេសអង្គភាពកាសែត«ព្រះអាទិត្យដែលមានលោក អ៊ិន សុផារ៉ា ជាចាងហ្វាងនិងអ្នកនិពន្ឋអ្នកចំរៀងម្ចាស់ បទ«បណ្តាំទួលស្តែង» បានស្ម័គ្រចិត្តចូលជាមួយក្លឹបហើយដែលកំពុងត្រូវបាន ប្រធានក្លឹបឧទ្ទេសនាមលោកជាទីប្រឹក្សារបស់ប្រធានក្លឹប ធើ្វឲ្យក្លឹបកាន់តែមានមោទនភាព និងមានប្រជាប្រិយភាពទៅថៃ្ងខាងមុខទៀត ។ អ្វីដែល អ្នកកាសែតក្នុងក្លឹបចាប់អារម្មណ៏នោះ គឺលោក អ៊ិន សុផារ៉ា ជាអ្នកកាសែតជើងចាស់ម្នាក់ មិនដែលធ្លាប់ជាសមាជិក របស់សមាគមឬក្លឹបអ្នកកាសែតណាមួយឡើយ តែពេលនេះលោក អ៊ិន សុផារ៉ា បានស្ម័គ្រចិត្តតាមសំណូមពរ ធើ្វជាទីប្រឹក្សារបស់ក្លឹបអ្នកកាសែតឯករាជ្យ ៕




