ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

ល្បែងស៊ីសង​ជ្រក​ក្រោម ស្លាក​អ៊ី​ន​ធឺ​ណែ​ត បាន​រីកដុះដាល​ដូច​ផ្សិត នៅ​ក្រុង​បាត់ដំបង​

ល្បែងស៊ីសង​ជ្រក​ក្រោម ស្លាក​អ៊ី​ន​ធឺ​ណែ​ត បាន​រីកដុះដាល​ដូច​ផ្សិត នៅ​ក្រុង​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ ក្រោយពី​បង្ក្រាប​របស់​សមត្ថកិច្ច​នគរបាល​ចុង ឆ្នាំ ២០១៤ លើ​ផ្ទះ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដែល​មាន​សភាព​រញ៉ែរញ៉ៃ​នោះ នៅ​ដើមឆ្នាំ​២០១៥ ផ្ទះ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​បាន​រី​ដុះដាល​កើនឡើង​ច្រើន ជាង​មុន​ក្នុងនោះ មាន​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​លក់​ល្បែងស៊ីសង​ចាក់​ភ្នាល់​បាល់ទាត់​ហ្គេម​បាញ់​ត្រី​ជាដើម នៅ​ក្រុង​បាត់ដំបង ។​

​ប្រភព​ប្រជាពលរដ្ឋ​បានអោយដឹងថា នៅ​ដើមឆ្នាំ​២០១៥ ផ្ទះ​បើក​អ៊ី​ន​ធឺ​ណែ​ត​កើន​ឡើង​ជាង​ឆ្នាំ ២០១៤ ដោយ​អ៊ិន​ធឺ​ណែ​ត​ខ្លះ​មាន​ហ្គេម​សំរាប់​សិស្ស ផ្ទះ​ខ្លះ​ចាក់​ភ្នាល់​បាល់ទាត់ ផ្ទះ​ខ្លះ​មាន​ហ្គេម​បាញ់​ត្រី សមត្ថកិច្ច​មិន​បាន​បង្ក្រាប​ឡើយ ។​

​ម្ចាស់​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​បានអោយដឹងថា ល្បែង​ហ្គេម​បាញ់​ត្រី​គឺ​លេង​សំរាប់​ប្តូរ​យក​រង្វាន់​ទឹកក្រូច តុ​ក្តា នំ​ជាដើម ។ ក្នុងនោះ ហាម​សិស្ស​ចូល​លេង​និង​មនុស្ស មិន​គ្រប់​អាយុ​ចូល​លេង​ផងដែរ មិន​ដូច​ពាក្យ ដែល​គេ​និយាយ​លេង​ដាក់​ប្រាក់​ចាញ់ឈ្នះ​ប្រាក់​រាប់​លាន​រៀល​នោះ​ទេ ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ជេ​ត វណ្ណ​នី ស្នងការរង​កណ្តាល​យុត្តិធម៌​បាន​អោយដឹងថា ចំពោះ​ផ្ទះ​បើក​អ៊ិន​ធឺ​ណែ​ត ឃើញ​មាន​ការ​កើន​ជាង​មុន​មែន ម្យ៉ាងទៀត ក៏​មាន​សិស្សសាលា​មួយចំនួន​បាន​គេច​សាលារៀន ចូល​លេង​អ៊ី​ន​ធឺ​ណែ​ត​ទាំងនោះ​ផង​ដែរ ក្រោយ​ទទួល​ព័ត៌មាន​នេះ​លោក​នឹង​ចុះ​ធ្វើ​ការបង្ក្រាប ដើម្បី​អោយ​សិស្ស​បាន​ចូលរៀន​វិញ ៕
​គឹម សុខ​ជា​

2015_02_26e

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.