ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​បរិស្ថាន​ខេត្ត​ចាប់​ឃាត់ខ្លួន​អ្នកស៊ីឈ្នួល​ដឹកឈើ​២​នាក់ ខណៈ​ម្ចាស់​ឈើ​រត់គេចខ្លួន​បាត់ស្រមោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ អ្នករកស៊ី​កាប់ និង​ដឹកឈើ​ម្នាក់​បាន​រត់គេចខ្លួន​បាត់​ស្រមោល ខណៈ​អ្នកស៊ីឈ្នួល​លើក​ឈើ​២​នាក់ ត្រូវបាន​មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​បរិស្ថាន​ខេត្ត​ចាប់​ឃាត់ខ្លួន រួម​នឹង​ម៉ូ តូ​រ៉ឺម៉ក​១​គ្រឿង និង​ឈើ​មួយចំនួន​ផង​ដែរ ។ ការចាប់​ឃាត់​ខ្លួន​នេះ ពេល​ទទួលបាន​ដំណឹង​ថា ជនសង្ស័យ​លួច​បង្កប់​ឈើប្រណិត​ក្នុង​រ៉ឺម៉ក​ម៉ូតូ បម្រុង​ដឹកចេញទៅ​លក់​នៅ​ខេត្ត​បាត់ដំបង ។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​អ្នកស៊ីឈ្នួល​លើក​ឈើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២៥​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្បែរ​ផ្លូវលំ​ទល់មុខ​វត្តភ្នំ​រាំង ក្នុងភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ជន សង្ស័យ​ដែល​រត់​ចោល​ម៉ូតូ​រ៉ឺម៉ក ឈ្មោះ ណូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​និង​ឈើ​ប្រណិត ក្នុងនោះ​មាន​ឈើ​បេង​ចំនួន​២​ដុំ និង​ឈើ​ធ្នង់​ចំនួន​៥​ដុំ ។ ចំណែក​អ្នក​ដែល​ស៊ីឈ្នួល​លើក​ឈើ​២ នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១. ឈ្មោះ មាស វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ កម្មករ ឃុំ​ស្វាយប៉ោ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង ទី​២. ឈ្មោះ កែវ រតនា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ដូចគ្នា ជា​កសិករ រស់នៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ។ លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ដឹង​សភាពការណ៍​មិន​ស្រួល​ជនសង្ស័យ​ជា​ម្ចាស់​ឈើ និង​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​បាន ដាក់​មេ​ប្រូច​រត់គេចខ្លួន ។  ចំណែក​អ្នកស៊ីឈ្នួល​លើក​ឈើ​២​នាក់ ខាង​លោក​អនុញ្ញាតិ​ឱ្យ​ទៅ​ធ្វើ ការបោះឆ្នោត​ជា​មុន​សិន រួច​ត្រឡប់​មក​វិញ ដើម្បី​សួរនាំ​បន្ថែម និង​រៀបចំ​តាម​នីតិវិធី ។

​ដោយឡែក ឈើ​ទាំង​៧​ដុំ​ធំៗ​នេះ ខាង​លោក​នឹង​យកទៅ​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត បណ្តោះអាសន្ន​សិន ដើម្បី​ចាត់ការ​បន្ត​ទៀត នៅពេល​ក្រោយ ។​

​ចំណែក​លោក ចាន់ សុជាតិ ជា​មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់​ប្រចាំការ​នៅ​តំបន់​ប្រើប្រាស់​ច្រើន យ៉ាង​ប៉ៃលិន​សំឡូត បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ គឺជា​អ្នករកស៊ី​កាប់​ឈើ​នៅ ក្នុង​តំបន់ហាមឃាត់ អស់​រយៈពេល​ជា​យូរ​មក​ហើយ លុះ​ខណៈពេល​កំពុង​តែ​មានកា​រ​បោះឆ្នោត ថ្នាក់​ឃុំ​សង្កាត់ ជា​ឱកាស​ល្អ ទើប​ពួកគេ​នាំគ្នា​ចូល​ទៅ​កាប់​ឈើ​ដឹក​ទាំង​ព្រឹក​តែម្តង ។ លោក​បន្ត ទៀតថា ទោះបីជា​ថ្នាក់លើ​ចាត់ការ​យ៉ាងណា នោះ​ផុតពី​ដៃ​របស់​លោក​ហើយ ដោយ​ខាង​លោក​គ្រា ន់​តែ​ជា​អ្នកការពារ​ព្រៃឈើ និង​ចាប់​ជនសង្ស័យ​ប៉ុណ្ណោះ ៕
​ដោយ ៖ នីយ៉ា​

 

img20170605ret1-(2) img20170605ret1-(1) img20170605ret1-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.