ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

ថ្ងៃ​បិទ​ការឃោសនា​! នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ដឹកនាំ​សមាជិក​បក្ស​ជាង​ ២​ម៉ឺន​នាក់ នៅ​ខេត្ត​ប៉ៃលិន​ធ្វើ​យុទ្ធនាការ​ ​ឃោសនា​រក​សំឡេងឆ្នោត​ទ្រង់ទ្រាយ​ធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​ ៖ នៅ​ថ្ងៃ​បិទ​បញ្ចប់ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៧​នេះ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​ជាង​២​ម៉ឺន​នាក់ ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត​នៅ​ទូទាំង​ខេត្ត យ៉ាង​ផុសផុល​។​

​ខណៈ​ភាពសប្បាយ​រីករាយ និង​សំឡេង​ខ្ញៀវ​ខ្ញារ ដែល​បង្ហាញ​ពី​ភាព​សាមគ្គី​ដ៏​មុតមាំ របស់​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​របស់​គណបក្ស​ប្រជាជន កំពុង​បន្លឺឡើង​នៅ​ខេត្ត​ប៉ៃលិន​នោះ ក្បូន​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​កំពុង​លយ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​បន្តិច​ម្ដងៗ តាម​ដង​វិថី​នានា​ផង​ដែរ​។​

ក្នុងឱកាស​នោះ លោក អ៊ី ឈាន បាន​អំពា​នាវ​ដល់​សមាជិក សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្ត​ប៉ៃលិន សូមឲ្យ​ពិនិត្យឡើងវិ​ញរាល់​ឯកសារ​ពាក់ព័ន្ធ បម្រើ​ឲ្យ​ការបោះឆ្នោត សម្រាប់​យក​ទៅ​បោះឆ្នោត​នា​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យបាន​គ្រប់ៗ​គ្នា នៅតាម​មណ្ឌល ការិយាល័យ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់​នីមួយៗ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជ​ន​កម្ពុជា បន្ត​ដឹកនាំ​ប្រទេសជាតិ ថែរក្សា​សុខសន្តិភាព និង​សមិទ្ធផល​នានា​របស់​សង្គមជាតិ​ជា​បន្ត​ទៀត​។​

សូមជម្រាបថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ មាន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​០២ ខែមិថុនា ពោល​គឺ​នឹង​បិទ​បញ្ចប់​នៅវេលា​ម៉ោង​១០​យប់ ថ្ងៃ​នេះ​តែម្ដង​។ ចំណែក​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា​ស្អែក​នេះ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត និង​សកម្មភាព​ឃោសនា​ទាក់ទង នឹង​កម្មវិធី​នយោបាយ របស់​គណបក្ស​នយោបាយ​នានា ត្រូវបាន​បញ្ឈប់​ពេញ​រយៈពេល​២៤​ម៉ោង​។​លុះដល់​ថ្ងៃ​អាទិត្យ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​ស្អែក គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​ហើយ សូម​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​៕

 

img20170603ret4 (1) img20170603ret4 (2) img20170603ret4 (3) img20170603ret4 (4) img20170603ret4 (5) img20170603ret4 (6) img20170603ret4 (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.