ខេត្តកណ្តាល ៖ ក្នុងថ្ងៃដង្ហែក្បួននៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០១៧ ដែលជាឱកាសចុងក្រោយសម្រាប់ឃោសនារកសម្លេងគាំទ្រ គេសង្កេតឃើញមានអ្នកចូលរួមគាំទ្រ ហាក់មានសន្ទុះខ្លាំងក្លា ស្ទើស្មានមិនដល់។ចំពោះការស្ទាបស្ទង់តួលេខក្នុងពេលដង្ហែក្បួនក្នុងអំឡុងពេលបញ្ចប់យុទ្ធនាការឃោសនាក្នុងទឹកដីក្នុងស្រុកស្អាង ខេត្តកណ្តាល នេះគឺមានមនុស្សចូលរួមគាំទ្ររហូតដល់១០០០០នាក់ដែលបានមកពីឃុំនីមួយៗនៅក្នុងស្រុកស្អាង។ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅទូទាំង ស្រុកស្អាង និងបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកស្អាង និងលោក ឃឹម រុស្សីដា អនុប្រធានក្រុមការងារគណពង្រឹងមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការគណពង្រឹងមូលដ្ឋានចុៈជួយឃុំកោៈខែល ខេត្តកណ្តាល បានចុះដឹកនាំ សមាជិកសមាជិកា ជាង១០០០០នាក់ ធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅទូទាំងស្រុកស្អាងនៅថ្ងៃបញ្ចប់នៃកាឃោសនា។
តាមការវិនិច្ឆ័យរបស់មហាជនទូទៅ បានវាយតម្លៃថា ការចូលរួមគាំទ្រមកលើគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់នេះ ផ្តើមចេញពីស្រទាប់យុវជន យុវនារី ពិសេសប្រជាពលរដ្ឋគ្រប់មូលដ្ឋាននៃខ័ណ្ឌដូនពេញ ទាំងមូល ដែលពួកគាត់តែងតែមានជំនឿរយ៉ាងមុតមាំ លើការដឹកនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលបានជួយអភិវឌ្ឍន៍ឃុំ សង្កាត់របស់ពួកគាត់ឲ្យមានភាពរីកចម្រើន ពិសេសរក្សាសុខ សន្តិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ។ក្រៅពីនោះ ក្រុមការងាររបស់គណបក្សប្រជាជនតែងយកចិត្តទុកដាក់ ចុះតាមមូលដ្ឋានដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបានទាន់ពេលវវេលា។ ប្រជាពលរដ្ឋក៏បានឈរកាន់ទង់ជាតិនិងទង់បក្សប្រជាជន ដើម្បីគាំទ្រយ៉ាងច្រើនកុះករ។ក្រោមសម្រែកជ័យឃោស អបអរសាទរចំពោះដំណើរដង្ហែក្បួនឃោសនា របស់គណបក្សប្រជាជន ក្នុងទឹកមុខញញឹម សប្បាយរីករាយផងដែរ។នេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញនូវការពេញចិត្តនិងការគាំទ្រដ៏ពេញទំហឹងពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ដោយពួកគាត់យល់ច្បាស់ពីសមត្ថភាពដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគុណធម៌របស់បក្សប្រជាជនកម្ពុជាតែមួយគត់។
ដោយសារគណបក្សប្រជាជនកម្ពុជា ឈរលើគ្រឹះដ៏រឹងមាំនិងអនុវត្តតាមគោលការណ៍ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពនោះ ទើបធ្វើឲ្យមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋគ្រប់តំបន់បែបនេះ។ បោះឆ្នោតជូនគណបក្សប្រជាជន គឺរក្សាបាននូវសុខ សន្តិភាព និងការអភិវឌ្ឍន៍៕ ដោយ ហុក វិបុល







