ថ្ងៃទី២ ខែមិថុនា ជាថ្ងៃបញ្វប់ នៃយុទ្ធនាការឃោសនារកសំលេងឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធាន និងអ្នកម្នាង ព្រះអង្គបាន ធ្វើពិធីបញ្ចប់នៃយុទ្ធនាការឃោស នារកសំលេងឆ្នោត នៅភូមិសូរគង ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម មានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្ស ព្រមទាំងសមាជិកសមាជិការ ចូលរួមជាង ២០០០នាក់ ដែរប្រារព្វធ្វើឡើងនៅ៣កន្លែងផ្សេងៗគ្នា។












