ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​កំពុង​ចរាចរណ៍​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ មាន​ប្រភព​ច្បាស់​ការណ៍​បាន​លួច​ទំលាយ​ថា សព្វថ្ងៃ​ទំនិញ​ជាច្រើន​ប្រភេទ​ដែល​កំពុង​ចរាចរណ៍​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​តាម​មធ្យោបាយ រថយន្ត ម៉ូតូ ភាគច្រើន​សុទ្ធតែ​ជា​ទំនិញគេចពន្ធ​ស្ទើតែ​ទាំងអស់​។​ចំពោះ​រូបភាព​ផ្ទុកទំនិញ​សំពីងសំពោង​នេះ បើ​តាម​ប្រភព​ខាងលើ​អះអាងថា គឺជា​រូបភាព​បន្លំ​ភ្នែក​មួយ ដោយ​ខាង​ជំនាញ​សរសេរ​វិក​យ​ប័ត្រ​បង់ពន្ធ​ត្រឹម​៤០​ទៅ​៥០​ភាគរយ​ប៉ុណ្ណោះ សល់​ពី​នោះ​គឺ​គិតលុយ​ញាត់​ហោប៉ៅ​ខ្លួនឯង​ហើយ​។​

​ប្រភព​ដ៏​ជឿជាក់​បាន​លួច​ទំលាយ​ទៀតថា ក្រៅពី​មាន​ការ​ចរាច​រណ៍​ទំនិញគេចពន្ធ​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​នោះ ក៏​មាន​ការ​នាំចូល​ទំនិញ​ល្មើស​ច្បាប់​ជាច្រើន​ប្រភេទ​តាម​ច្រករបៀង​២​ទៀត​ដែល​ចាត់ទុក​ជា​ច្រក​សំរាប់​នាំ​ទំនិញ​យ៉ាង​មាន​សុវត្ថិភាព​បំផុត ។ ជាងនេះទៅទៀត ការដឹកជញ្ជូន​ទំនិញ​តាម​មធ្យោបាយ​ធុន​តូច​ឬ​ធំ ត្រូវបាន​ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ ព្រែក​ចាក ច្បាម ក្តោប​ក្រសោប​មិន​ឲ្យ​រួច​មួយណា​ឡើយ ហើយ​ករណី​នេះ​មិនមែន​កើត​ឡើង​ថ្មីៗ​ទេ គឺ​បាន​អនុវត្ត​រាប់​ឆ្នាំ​មកហើយ ពោល​គឺ​បន្ទាប់ពី​លោក ទន់ ចាន់​ធី ជា​ប្រធាន​ចាស់​ត្រូវ​ដកតំណែង ហើយ​តែងតាំង លោក យ៉ែម សេង ជំនួស​មក​ម្លេះ​។​សេចក្តីរាយការណ៍​បាន​លួចខ្សឹប​ទៀតថា របៀបរបប​សរសេរ​ក្រដាស់​ពន្ធ​បិទ​លើ​ទំនិញ​គ្រប់​ប្រភេទ​ដែល​កំពុង​សម្តែង​ឆាកល្ខោន​បំភ័ន​ភ្នែក​មហាជន​នេះ តាម​ពិត​ជា​ក្បួនតម្រា​មួយ​ដែល​បន្សល់​តាំង​ពី​ប្រធាន​ស្នាក់ការ​មុន​មក​ម្លេះ ទើប​បន្ត​មក​ដល់​បច្ចុប្បន្ន គឺ​មិន​ខុស​គ្នា​ឡើយ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​ទំនិញ​អត់​បង់​ព ន្ធ​ត្រូវបាន​ឈ្មួញ​រៀប​នៅ​ខាង​ក្នុង​រថយន្ត​បិទ​ជិត​មើល​មិន​ឃើញ​ទេ ។ ចំណែក​ឥ​វ៉ាន់​មាន​បិទ​តែម​គឺ​ដាក់​តម្រៀប​បង្អួត​មហាជន មើល​ទៅ​ល្អ​ដែរ​តើ អ្នក​មិន​ដឹង​គឺ​មិន​យល់ បើ​អ្នកដឹង​ក៏​មិន​ហ៊ាន​និយាយ បាន​ត្រឹម​តែ​ឈរ​មើល​សម្រក់​ទឹកមាត់​តែប៉ុណ្ពោះ ព្រោះ​គេ​ដឹង​ច្បាស់​ថា ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ព្រែក​ចាក លោក​យ៉ែម សេង ក្នុង​មួយ​ខែៗ​ប្រមូល​លុយ​ពី​ក្រុម​អ្នករ​កសី​ុ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ក្នុង​តំបន់​នេះ​រាប់មឺុន​ដុល្លា​ឯណោះ​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ សារព័ត៌មាន​យើង​មិនអាច​សុំ​ការពន្យល់​ណាមួយ​ពី​លោក យ៉ែម សេង ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ ព្រែក​ចាក​បានទេ នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៧​នេះ ដោយសារ​លោក​មិន​ទទួល​ទូរ​សព្ទ​។​

​រឿង​ដោយឡែក ចំពោះ​ជំនាញ​កាំកុងត្រូល​ដែល​កំពុង​ដាក់​ស្នាក់ការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​វិញ ក៏​មាន​គេ​រិះគន់​ធ្ងន់ៗ​ដែរ និយាយឲ្យចំ​មិន​ខុស​នឹង​ស្ថាប័នគយ​ឡើយ គឺ​មួយ​ថ្ងៃៗ​គេ​ឃើញ​មន្ត្រី​កាំកុងត្រូល​អង្គុយ​ចុច​តែ​ទូរ​សព្ទ​ហើយ​ឆ្មក់​ចាំតែ​លូក​ដៃ​យកលុយ​ពី​ឈ្មួញ​ដឹកទំនិញ បើ​ទោះ​ជា​គេ​ដឹក​ទំនិញ​បែបណា ក៏​ពុំ​បាន​ឆែកឆេ​ឬ​ពិនិត្យ​មើល​មុខ​ទំនិញ​ខូច​គុណភាព​ឬ​ហួស​សុពលភាព​ឡើយ សំខាន់​ប្រមូល​លុយ​ដាក់​ក្នុង​កាបូប​សិន ចង់​ដឹក​ស្អី​ក៏​ដឹក​ទៅ​៕
​ណា​រិទ្ធ​

img20170519ret2-(2) img20170519ret2-(5) img20170519ret2-(1) img20170519ret2-(4) img20170519ret2-(3)

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.