ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!

លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន អ្នកតំណាងរាស្ត្រ​មណ្ទល​ប៉ៃលិន ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់ ការិយាល័យ​តំណាងរាស្ត្រ​CPP ខេត្ត​ប៉ៃលិន ចុះ​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ នៅ​បរិវេន​សាលា​អនុវិទ្យាល័យ​សន្ថិភាព​ឃុំ​ស្ទឹង​កាច់មាន​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ការិយាល័យ​តំណាងរាស្ត្រ​CPP ខេត្ត​ប៉ៃលិន ចុះ​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ  ជួយ​ដល់​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ស្រី​ប្រុស​ប្រមាណ​ជាង​៧៥៥​នាក់ នៅក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន  ដែល​មក​ពិនិត្យ​ជំងឺ​ប្រចាំកាយ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់​ការិយាល័យ​តំណាងរាស្ត្រ​CPP​ខេត្ត​ប៉ៃលិន ចុះមក​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ ដល់​ភូមិ ឃុំ ដោយ​ឥតគិតថ្លៃ នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ ២០១៧​ស្ថិត​ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​សន្តិភាព ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ការចុះ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ខាងលើ ក្រោម​ការដឹកនាំ​ដោយ​លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន  អ្នកតំណាងរាស្ត្រ​មណ្ទល​ប៉ៃលិន និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​ដោយ​សហការ​និង​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័ក្រចិត្ត បានឲ្យ​ដឹង​ដែរ ៖​នេះ​ជា​សកម្មភាព​មនុស្សធម៌​មួយ ដែល​ចង់​ឆ្លុះ​បង្ហាញ​ពី ការចេះ​ជួយ​គ្នា​ទៅវិញទៅមក និង​ជា​ការចូលរួម​ចំណែក​មួ​យ​ផ្នែក ក្នុង​ការកាត់បន្ថយ នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​មាន​ការ​ខ្វះខាត ដែល​មិន​ចង់ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​អស់​ថវិកា​ច្រើន ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ឬ​តំបន់​ឆ្ងាយៗ ទើប​បានជា​លោក​ស្រី​អ្នកតំណាងរាស្ត្រ CPP ដឹកនាំ​ក្រុម​គ្រូពេទ្យ ដែល​មាន​ជំនាញ​គ្រប់​មុខ​ទាំង​អស់ ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ របស់​យើង ដល់​ភូមិ ឃុំ​តែ​ម្តង ហើយ​ការ​ព្យាល​នេះដែរ គឺ​មិន​មាន​ការគិតថ្លៃ​សេវា​អ្វី​ទាំងអស់ ។​

​ក្នុងឱកាស​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដែល​មក​ពិនិត្យ​ជំងឺ​ដោយ​ឥត​គឹ​តថ្លៃ នា​ពេល​ន​នោះដែរ លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ប៉ៃលិន  បាន​មានប្រសាសន៍​ឲ្យដឹងថា​៖ មុននឹង​យើងទាំងអស់គ្នា​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ យើងទាំងអស់គ្នា​បាន​យក​សាច់​ស្រស់ ឈាម​ស្រស់ និង​អាយុជីវិត​ទៅ​ប្តូរ​វា​មក ក្រោម​នយោបាយ​បង្រួបបង្រួម​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​យើង​ត្រូវ​បន្ត​គាំទ្រ និង​ថែរក្សា​វាឲ្យ​នៅ​គង់វង្ស និង​ស្ថិតស្ថេរ​តទៅទៀត សម្រាប់​ប្រទេសជាតិ​របស់​យើង បន្ត​ការអភិវឌ្ឍន៍ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ដោយ​និរន្តរ៍​។ ជាមួយគ្នានេះដែរ លោក អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ប៉ៃលិន ក៍​បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យមាន​សុខភាព​ល្អ និង​ដល់​ថ្ងៃ​បោះឆ្នោត​សូម​កុំ​ភ្លេច​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នា​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ នាពេល​ខាងមុខ​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា​។

​សូមបញ្ជាក់​ថា កម្មវិធី​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ លោក អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ប៉ៃលិន និង​លោកស្រី អ្នកតំណាងរាស្ត្រ បាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ន ដោយ​បាន​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជិត ៤​ម៉ឺន​នាក់ ដោយ​មិន​រើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​សាសនា​ឡើយ​។​ជា​ចុងក្រោយ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ទទួល​សេវា​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​នា​ឱកាស​នោះ មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ជាពិសេស​សូម​សម្តែង​ការគាំទ្រ​និង​ដឹង​គុណ​ដល់​សម្តេច​តេជោដែ​ល​លោកតែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពល​រដ្ឋ ហើយ​ពួកគាត់​សន្យា​ថា​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បន្ត​នាំ​ភាពសុខសាន្ត​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្តបន្ទាប់​៕
​ដោយ លោក វិបុល​

 

img20170516r1-(1) img20170516r1-(4) img20170516r1-(3) img20170516r1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.