ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ

អាជ្ញាធរ​ខេត្ត​កំពត​ដឹកនាំ​មន្ត្រីរាជការ​ប្រារព្វ​ពិធីបុណ្យ​វិសាខបូជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​១០​ខែ​ឧសភា ឆ្នាំ​២០១៧​ត្រូវ​នឹង​ថ្ងៃ​១៥​កើ​ខែ​ពិសាខ អាជ្ញាធរ​ខេត្ត​កំពត​រួម​នឹង​មន្ត្រីរាជការ​ទូទាំង​ខេត្ត ក៏​ដូច​ជា​មន្ត្រី​សង្ឃ និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ប្រារព្វ​ពិធីបុណ្យ​វិសាខបូជា ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​សាសនា​ឲ្យ​កាន់តែ​រីកចម្រើន​ប្រកបដោយ​ចីរភាព​។​

​ពិធី​នេះ​បាន​ប្រារព្វ​ឡើង​នៅ​បរិវេណ​ប្រាសាទ​ដើម​ពោធិ​នៃ​សួនច្បារ​ខេត្ត​កំពត ក្រោម​ការចូលរួម​ពី​សំណាក់ លោកស្រី អ៊ុន សុគន្ធា អ្នកតំណាង​មណ្ឌល​កំពត លោក​អឺុង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក សឹុម វុទ្ធា អភិបាលរង​ខេត្ត ហើយ​អត្ថន័យ​បុណ្យ​វិសាខបូជា​នេះ ក៏​ត្រូវបាន លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​លើកឡើងថា ជា​បុណ្យ​ដ៏​សំខាន់​មួយ​ក្នុង​ព្រះពុទ្ធសាសនា ដោយ​ការ​ប្រារព្វ​នេះ​ក៏​ដើម្បី​រំលឹក​ដល់​ព្រះ​ពុទ្ធអង្គ​សមណ​គោត្ត​ម​បរមគ្រូ​នៃ​យើង នា​ថ្ងៃ​ពេញ​បូ​រណ៍​មី​គឺ​ថ្ងៃទី​១៥​កើត​ខែ​ពិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ​ទាំង​គ្រ​ហស្ត តែងតែ​ធ្វើ​សក្ការៈបូជា​ប្រកបដោយ​ជំនឿរ​និង​មហាកុសល​ដ៏​ប្រសើរ ហើយ​ពិធី​បុណ្យ​នេះ​មាន​អត្ថន័យ​បី​សំខាន់ ទី​១.​រំលឹក​ថ្ងៃ​ព្រះអង្គ​ទ្រង់​ប្រសូត្រ​ចាកឧ​ទ្ទ​រមាតា ទី​២.​រំលឹក​ដល់​ថ្ងៃ​ព្រះអង្គ​ទ្រង់​ត្រាស់ដឹង​នូវ​សប្ប​ញូ​តញាណ ទី​៣.​រំលឹក​ថ្ងៃ​ព្រះអង្គ​ទ្រង់​យាង​រលត់​ខ​ន្ខ័ចូល​កាន់​ព្រះ​និព្វាន​ជា​ឋាន​បរមសុខ​រលត់ទុក្ខ​។​

​ការ​ប្រារព្វ​បុណ្យ​ដ៏​ពិសេស​នេះ សម្រាប់​ខេត្ត​កំពត តែងតែ​ធ្វើឡើង​ចំ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ជា​រៀងរាល់ឆ្នាំ​ដើម្បី​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យមាន​កំ​លាំង​ខ្លាំងក្លា​និង​មាន​ឥទ្ធិពល​ជ្រួតជ្រាប​កាន់តែ​ជ្រៅ​ទៅក្នុង​ក្រអៅ​បេះ​បូ​ង​ខ្មែរ​គ្រប់រូប គ្រប់​ជំនាន់​និង​ស្ថិតស្ថេរ​គង់វង្ស​ជា​អមតៈ ស្រប​តាម​បាវចនា​”​ជាតិ សាសនា ព្រះមហាក្សត្រ​”៕
​ណា​រិទ្ធ​

 

img20170512chanchesda-(4) img20170512chanchesda-(3) img20170512chanchesda-(2) img20170512chanchesda-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.