ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោក បណ្ឌិត ម៉ៅ ធនិន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅស្រុកកំពង់ត្រាចចំនួន៩៣៨គ្រួសារ

លោក បណ្ឌិត ម៉ៅ ធនិន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅស្រុកកំពង់ត្រាចចំនួន៩៣៨គ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

លោក បណ្ឌិត ម៉ៅ ធនិន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅស្រុកកំពង់ត្រាចចំនួន៩៣៨គ្រួសារ

ចែករំលែក៖

ខេត្តកំពត ៖ នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោក បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅស្រុកកំពង់ត្រាចចំនួន៩៣៨គ្រួសារ នៅភូមិស្លាបកាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

បានអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុកកំពង់ត្រាច លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកមេឃុំ មេភូមិ នៃស្រុកកំពង់ត្រាច សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្រុក ឃុំ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ស្រុក ឃុំនិងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១៥០០នាក់។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក អភិបាលខេត្ត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ហើយសម្តេចតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនត្រូវទុកឲ្យបងប្អូនយើងណាម្នាក់ស្លាប់ដោយមិនមានអាហារហូបនោះទេ។

ក្នុងឱកាសនោះ លោក បានស្នើសុំដល់បងប្អូនប្រជានេសាទ ដើម្បីធ្វើជាមេគ្រួសារ ក្នុងនាមជាកូន ជាបង ជាពូ នៃគ្រួសារប្រជានេសាទយើង ហើយឯកឧត្តមបានបញ្ជាក់ជូនបងប្អូនរាយការណ៍មក លោកតាមប្រព័ន្ធទូរស័ព្ទក្នុងករណីមានជនណាដែលមកជំរិតយកប្រាក់របស់បងប្អូន ដើម្បីជាថ្នូរនៃការចេញនេសាទ ឬមានការលេងល្បែងស៊ីសងដោយខុសច្បាប់នៅក្នុងភូមិ ឃុំដែលបងប្អូនរស់នៅ។

លោកបានបញ្ជាក់ទៀតថា ប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ ដែលយើងទាំងអស់គ្នាមានឱកាសរៀបចំពិធីជួបជុំគ្នានេះ គឺដោយសារសម្តេចតេជោ បានយកជីវិតទៅប្តូរ ដូច្នេះសូមបងប្អូនចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ហើយសូមបងប្អូនកុំចាញ់នូវឧបាយកលរបស់ពួកអគតិមួយចំនួនដែលដើរសន្យាខ្យល់ និងមានបំណងបំផ្លាញនូវសុខសន្តិភាពរបស់ប្រទេសជាតិ ដើម្បីផលប្រយោជន៍របស់ក្រុមខ្លួន។

លោកបានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីឲ្យសហគមន៍យើងមានភាពស៊ាំជាមួយជំងឺដ៏កាចសាហាវនេះ ហើយវ៉ាក់សាំងដែលយើងមាន គឺបានមកពីសម្តេចតេជោ ស្វះស្វែងរកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលសម្តេចមិនត្រឹមតែនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ សម្តេចថែមទាំងបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈដែលប្រទេសជាតិជួបការលំបាក ៕

             

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.