ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបនៅរង្វល់មូលលោកតាក្រហមក នៅផ្លូវបំបែកខេត្តកំពង់ធំ មុនពេល បន្តដំណើរទៅកាន់ខេត្តសៀមរាប

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបនៅរង្វល់មូលលោកតាក្រហមក នៅផ្លូវបំបែកខេត្តកំពង់ធំ មុនពេល បន្តដំណើរទៅកាន់ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបនៅរង្វល់មូលលោកតាក្រហមក នៅផ្លូវបំបែកខេត្តកំពង់ធំ មុនពេល បន្តដំណើរទៅកាន់ខេត្តសៀមរាប

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២ ខែមេសាឆ្នាំ២០២២នេះ ក្នុងឱកាសនៃការធ្វើដំណើរតាមរថយន្តពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូលលោកតាក្រហមក ស្ថិតនៅផ្លូវបំបែកចូលទៅកាន់ទីរួមខេត្តកំពង់ធំ។

ក្នុងវត្តមានដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាននូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ពី លោក ងួន រតនៈ អភិបាល នៃគណះអភិបាលខេត្តកំពង់ធំ បានសំដែងនូវការវាយតម្លៃ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការអនុវត្តនូវកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ពិសេសការអភិវឌ្ឍសមិទ្ធផលសង្គមគ្រប់ច្រកល្ហកទាំងអស់ ក្នុងខេត្តកំពង់ធំ មានការរីកចំរើនគួរឲ្យកត់សំគាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការកសាងឡើងនូវមហាសមិទ្ធផលជាប្រវត្តិ សាស្រ្តនានា ដែលទាក់ទិនទៅនិងសាវតានៃទឹកដីខេត្តកំពង់ធំ។

សូមបញ្ជាក់ផងដែរថា ពីមួយអណត្តិទៅមួយអណត្តិខេត្តកំពង់ធំ បានខិតខំកសាងនូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលទាក់ទិនទៅនិងអត្តសញ្ញាណជាតិ និងសាវតានានារបស់ខេត្តកំពង់ធំ ដូចជាការកសាងឡើងនូវរូបសំណាក់ដាក់តាំងបង្ហាញ នៅតាមរង្វង់មូលច្រកចេញចូលខេត្តកំពង់ធំ ដូចជារូបសំណាកព្រះខ័ន្តកំពង់ស្វាយ និងរូបសំណាក់ប្រវត្តិ សាស្រ្តមួយចំនួនទៀត ដើម្បីដាក់តាំងបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោម ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា បានស្គាល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ពិសេសប្រវត្តិសាស្រ្តនៃទឹកដីខេត្តកំពង់ធំ។

បន្ទាប់ពីបានចំណាយពេលទស្សនាសំណង់សមិទ្ធផល រូបសំណាកលោកតាក្រហមក និងបូជាទៀនធូបសុំសេចក្តីសុខដល់ការធ្វើដំណើរ និងសេចក្តីសុខសន្តិភាពសម្រាប់ ព្រះរាជាណាចក្រកម្ពុជា រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ទីដែលសម្តេចនិងអញ្ជើញចូលរួមក្នុងពិធីត្រួតពិនិត្យដំណើរការសាងសងព្រលានយន្តហោះថ្មី សៀមរាប អង្គរ ក្នុងស្រុកជីក្រែង និងស្រុកសូត្រនិគម ថ្ងៃទី៣មេសា និងអញ្ជើញចូលរួមពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២៕

       

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.