ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មេរៀន​លំ​ហាត់​របៀប​នៅ​និង​កន្លែង ដល់​សិក្ខាកាម​៦០​នាក់ !

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មេរៀន​លំ​ហាត់​របៀប​នៅ​និង​កន្លែង ដល់​សិក្ខាកាម​៦០​នាក់ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មេរៀន​លំ​ហាត់​របៀប​នៅ​និង​កន្លែង ដល់​នគរបាល​សិក្ខាកាម​ចំនួន​៦០​នាក់ ក្រោយ​បញ្ចប់​ការសិក្សា​រយះពេល​១​សប្តាហ៍ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយ នាយរង ការិយាល័យ​បុគ្គលិក ការិយាល័យ​បណ្តុះបណ្តាល លោកគ្រូ​ឧទ្ទេសនាម និង មន្ត្រីនគរបាល​ជា​សិក្ខាកាម​ច្រើន​រូប​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក​ស្នងការរង លោកនាយ នាយរង ការិយាល័យ​បុគ្គលិក និង​ការិយាល័យ​បណ្តុះបណ្តាល លោកគ្រូ​ឧទ្ទេសនាម និង​អ្នក​ពាក់​ពន្ធ័​ទាំង​អស់ ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ជ្រោមជ្រែង​រហូត​វគ្គ​នេះ​ទទួលបាន​លទ្ធផល​ល្អ​និង​សម្រេច​ជោគជ័យ​តាម​ផែនការ​។ ទន្ទឹម​គ្នា​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ផ្តាំផ្ញើរ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចំណេះ​ជំនាញ​ទាំង​នេះ​ទៅ​ប្រើប្រាស់ តាម​អង្គភាព​ឲ្យមាន​ប្រសិទ្ធិភាព និង សូម​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​គឺ ៣​កុំ ៣​ការពារ ដើម្បី​គេច​ផុត​ពី​ជម្ងឺ​កូវី​ដ​១៩ កំពុង​បំលែងខ្លួន​ថ្មី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.