ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយនិងនីតិសាស្រ្ត​ភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន​សម្រាប់មន្រ្តីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយនិងនីតិសាស្រ្ត​ភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន​សម្រាប់មន្រ្តីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយនិងនីតិសាស្រ្ត​ភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន​សម្រាប់មន្រ្តីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយនិងនីតិសាស្រ្ត​ភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន​សម្រាប់មន្រ្តីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។

ក្រសួងយុត្តិធម៌ សូមជម្រាបជូន  លោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រ កម្ពុជាជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន, សាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៤កន្លែង សម្រាប់មន្ត្រីជាន់ខ្ពស់ដែលមកពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ដែលនឹងសិក្សាជាទម្រង់កូនកាត់ (ការសិក្សាតាមប្រព័ន្ធនិម្មិត និងសិក្សានៅសាកលវិទ្យាល័យដោយ ផ្ទាល់) រយៈពេល ៣ឆ្នាំ។ កម្មវិធីអាហារូបករណ៍នេះ ផ្តល់ជូនចំពោះតែមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នទាំងបី ដែល មានតួនាទីចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅ និងត្រូវមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ ព្រមទាំង មានបទពិសោធន៍ការងារយ៉ាងតិច ៥ឆ្នាំ។

ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីអាហារូបករណ៍នេះ សូមធ្វើការដាក់ពាក្យស្នើសុំនិង ភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេបមកកាន់ លោក ង៉ូ សាឡុង តាមរយៈប្រព័ន្ធតេឡេក្រាម ០១២ ៣៩៨ ៨៣៣។ កាលបរិច្ឆេទទទួលពាក្យផុតកំណត់ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីអាហារូបករណ៍ សូមធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ជាមួយសាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈប្រព័ន្ធតេឡេក្រាម ០៦១ ៦៦៦ ៧៧៨ ៕

  

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.