ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យពិភាក្សាគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ខណៈដែលសភាពការណ៍អន្តរជាតិស្មុគស្មាញ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យពិភាក្សាគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ខណៈដែលសភាពការណ៍អន្តរជាតិស្មុគស្មាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងពាណិជ្ជកម្ម ឲ្យពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ខណៈដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញ។

ការណែនាំរបស់សម្ដេចតេជោ បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព ក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។

តាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍មួយចំនួន ដោយក្នុងនោះសម្តេចបានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ខណៈដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញ។

ប្រេងឥន្ធនៈនៅទូទាំងពិភពលោកបានហក់ឡើងតម្លៃមួយកម្រិត បន្ទាប់ពីមានការផ្ទុះសង្គ្រាមនៅអឺរ៉ុបខាងកើត ដោយប្រទេសរុស្ស៊ី ក្រោមការបញ្ជារបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បានលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន។ សង្គ្រាមនេះក៏បានធ្វើឱ្យប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.