ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ដំណាងសម្ដេចព្រះពោធិវ័ង្ស អំ លីមហេង និមន្តស្រង់សុគន្ធវារី ប្រគេនព្រះរតនពោធិមុនី ឡុង សុផល និងព្រះមេត្តាវរវេទី សាន់ ឡេ ជាព្រះរាជាគណៈថា្នក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា

ដំណាងសម្ដេចព្រះពោធិវ័ង្ស អំ លីមហេង និមន្តស្រង់សុគន្ធវារី ប្រគេនព្រះរតនពោធិមុនី ឡុង សុផល និងព្រះមេត្តាវរវេទី សាន់ ឡេ ជាព្រះរាជាគណៈថា្នក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)៖ សម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរៈសភាសង្ឃ គណៈមហានិកាយ និងជាព្រះអគ្គធិការរងនៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះចៅអធិការវត្ត វិមានតេជះ (វត្តស្រះចក) ជាព្រះតំណាងសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធាន ថេរៈសភានៃព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បាននិមន្តជាអធិបតីស្រង់សុគន្ធវារី ប្រគេនជាព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះរតនពោធិមុនី ឡុង សុផល និងព្រះមេត្តាវរវេទី សាន់ ឡេ។

ពិធីនេះក៏មានការនិមន្ត និងការចូលរួមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ ដែលបានធ្វើឡើងនៅវត្តរតនពោធិ ហៅវត្តព្រែកចង្ក្រានក្រោម ស្ថិតនៅក្នុងភូមិព្រែក ចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

សម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានថេរៈដីកាថា ការស្រង់សុគន្ធវារីប្រគេនព្រះរតនពោធិមុនី ឡុង សុផល និងព្រះមេត្តាវរវេទី សាន់ ឡេ ជាការប្រគេននូវ ឋានៈ តួនាទីបន្ថែមទៅលើឋានៈបុណ្យស័កតួនាទីបច្ចុប្បន្ន ដើម្បីជាការលើកទឹកចិត្ត ដល់ថ្នាក់មន្ត្រីសង្ឃដែលបានខិតខំប្រឹងប្រែងធ្វើការងារ ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីធ្វើយ៉ាងណាឱ្យព្រះពុទ្ធសាសនាបានឋិតថេរគង់វង្សចេរកាលតរៀងទៅ។

ក្នុងនោះដែរសម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ក៏មានថេរៈដីការផ្ដាំផ្ញើ ដល់មន្រ្តីសង្ឃទាំងពីរព្រះអង្គ ដែលបានស្រង់សុគន្ធវារីប្រគេនជាព្រះរាជាគណៈថ្នាក់កិត្តិយសនេះ ត្រូវខិតខំប្រឹងប្រែង ជ្រំជ្រែង លើកដំកើងព្រះពុទ្ធសាសនាឲ្យឋិតថេរ ចេរការយូរអង្វែង និងមានព្រះថេរដីកាផ្ដាំផ្ញើដល់ព្រះសង្ឃទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ធម៌ វិន័យឱ្យបានជ្រៅជ្រះ ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ក្នុងការ អប់រំណែនាំឱ្យមនុស្ស លោកទាំងអស់ ដើរនៅផ្លូវត្រូវ ធ្វើតែអំពើល្អ ជៀសឆ្ងាយ ពីអំពើ អកុសលទាំងពួង និងធ្វើឲ្យព្រះពុទ្ធសាសនានៃយើងស្ថិតថេគង់វង់យូអង្វែង។

សូមបញ្ជាក់ផងដែថា ចំពោះការស្រង់សុគន្ធវារីប្រគេននេះមាន ១៖ ព្រះមេត្តាវរវេទី សាន់ ឡេ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរ អនុគណ ស្រុកស៊ីធរកណ្ដាល ព្រមទាំងជាចៅអធិការ វត្តបុទុមមុនីសុគន្ធារាម ហៅវត្តខ្នា។ ទី២៖ ព្រះរតនពោធិមុនី ឡុង សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះធម្មធរអនុគណ ស្រុកស៊ីធរកណ្ដាល ព្រមទាំងជាព្រះចៅអធិការវត្តរតនពោធិ ហៅវត្តព្រែកចង្រ្កានក្រោម។

នៅក្នុងឱកាសនោះដែរ ក៏មានការនិមន្តព្រះសង្ឃ ប្រមាណជាង ១០០អង្គ គោចរ បិណ្ឌបាត ដើម្បីបំពេញកុសលផលបុណ្យ ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ជិតឆ្ងាយ ក្នុងការធ្វើទាន ដើម្បីឧទិសកុសលផលបុណ្យដល់ បុព្វការីជន មាតិកាទាំង ៧ សណ្តាន ដែលបានទំលុះកាយ ទម្លាយខន្ធ ទៅកាន់បក្សរលោកនោះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.