ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ឯកឧត្តម គង់ សោភ័ណ្ឌ ចូលរួមក្នុងពិធីស្រង់សុគន្ធវារីនិងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល

ឯកឧត្តម គង់ សោភ័ណ្ឌ ចូលរួមក្នុងពិធីស្រង់សុគន្ធវារីនិងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម គង់ សោភ័ណ្ឌ ចូលរួមក្នុងពិធីស្រង់សុគន្ធវារីនិងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល

(ខេត្តកណ្តាល)៖ នារសៀល ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលរួមក្នុងពិធីស្រង់សុគន្ធវារី និងប្រកាសតែងតាំងមន្ត្រីសង្ឃសាលាអនុគណស្រុកអង្គស្នួល ខេត្តកណ្តាល នៅវត្តអង្គសិម្ពលី ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការនិមន្តចូលរួមជាព្រះគណៈអធិបតីពី សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល ព្រះមន្ត្រីសង្ឃខេត្ត ព្រះរាជាគណៈតាមឋានានុក្រម, ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត សមាជិកក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្ដីរាជការទូទាំងស្រុកកងកម្លាំងទាំងបី យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តកណ្តាល សូមចូលរួមអបអរសាទរជូនចំពោះ ព្រះឥន្ទានុបាល ភិន ផល្លី ដែលទើបទទួលបានការតែងតាំងជាព្រះអនុគណស្រុកអង្គស្នួលដោយមានការសព្វព្រះរាជហឬទ័យ ពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំមន្រ្ដីសង្ឃ ទូទាំងស្រុកអង្គស្នួល ក្នុងគោលបំណងលើកស្ទួយ និងកសាងព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល សូមប្រសិទ្ធិពរជ័យថ្វាយប្រគេន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជួបប្រទះពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា សូមប្រកបដោយ សេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.