ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកាស.ម.ន ដល់ គ្រួសារសពមន្ត្រីនគរបាលចំនួន០៣នាក់ ក្នុងនោះនិវត្តន៍ជន០១នាក់និងភរិយា០១នាក់!

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកាស.ម.ន ដល់ គ្រួសារសពមន្ត្រីនគរបាលចំនួន០៣នាក់ ក្នុងនោះនិវត្តន៍ជន០១នាក់និងភរិយា០១នាក់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកាស.ម.ន ដល់ គ្រួសារសពមន្ត្រីនគរបាលចំនួន០៣នាក់ ក្នុងនោះនិវត្តន៍ជន០១នាក់និងភរិយា០១នាក់!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រទី០១ខែមេសាឆុនាំ២០២២នេះលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមននុស្ស និងជាអនុប្រធាន គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិថ្នាក់មូលដ្ឋាន បានថ្លែងនូវការសោកស្តាយនិងចូលរួមមរណទុក្ខជាមួយនិងក្រុមគ្រួសារនៃសពមន្ត្រីនគរបាល ដែលបានបាត់បង់ស្វាមី ឬជាឪពុក និងភរិយាឬជាម្តាយជាទីគោរពស្រ​ឡាញ់និងមានព្រហម្វិហារធម៌ចំពោះភរិយា ចខំពោះកូននិងចំពោះស្វាមី នាគ្រាកន្លងមក ។

ថ្លែងបែបនេះ ក្នុងឱកាសដែល លោកឧត្តមឧត្តមសេនីយ៍ស្នងការរង តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិថ្នាក់មូលដ្ឋាន ប្រគល់ថវិកាគណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិចំនួន១៤លានរៀលជូនដល់ក្រុមគ្រួសារនៃសពចំនួន០៣នាក់ ក្នុងនោះជូនភរិយាសពមន្ត្រីនគរបាលមរណភាព០១នាក់ថវិកាចំនួន៦លានរៀល ភរិយាសពមន្ត្រីនគរបាលចូលនិវត្តន៍០១នាក់ ថវិកាចំនួន៦លានរៀល និងភរិយារបស់មន្ត្រីនគរបាល០១នាក់ ថវិកាចំនួន២លានរៀល ។

លោកឧត្តមសេនីយ៍ ស្នងការរង បានជំរាបជូនគ្រួសារសពថា៖ថវិកាដែលប្រគល់ជូននាពេលនេះ គឺ ជាថវិការបស់គណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាត និងជាប្រធាន គណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិ ក្នុងគោលបំណងសម្រាប់ជួយគ្នាទៅវិញទៅមកដល់មន្ត្រីនគរបាលជាតិជាសមាជិក សមាជិកា សមាគមមិត្តនគរបាលជាតិ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម​។

ផ្សារភ្ជាប់ជាមួយនិងកម្មវិធីនេះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានផ្តាំផ្ញើដល់ ក្រុ​​ម​គ្រួសារសពទាំងអស់ បន្ទាប់ពីទទួលបានថវិកានេះហើយគឺយកទៅធ្វើជាដើមទុនរកស៊ី បង្កើនជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវថែរក្សាសុខភាពឲ្យបានល្អ ចូលរួមទប់ស្កាត់ការឆ្លងរាលជម្ងឺកូវីដ-១៩ អនុវត្តតាមការណែនាំរបស់ក្រួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.