ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីមិត្តចិន សាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរិញ

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងដាក់ពាក្យស្នើសុំប្រាក់កម្ចីពីមិត្តចិន សាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះក្រសួងកំពុងរង់ចាំថវិកា ដែលបានស្នើសុំប្រាក់កម្ចីពីមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ប្រវែង២០គីឡូម៉ែត្រ នៅតំបន់ដែលមានដីស្អុយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឱ្យបានរឹងមាំប្រើប្រាស់បានយូរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង ចុះពិនិត្យ មើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្ន កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងសរុប៥៤គីឡូម៉ែត្រ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេស និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «សម្តេចតេជោ ហ៊ុន សែន លោកបានស្នើសុំឱ្យមិត្តចិន ជួយជាប្រាក់កម្ចីសប្បទាន មកសាងសង់ផ្លូវ២០គីឡូម៉ែត្រនេះ ហើយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតជាលាយលក្ខអក្សរទៅស្ថានទូតចិនហើយ ដើម្បីស្នើសុំថវិកានេះជាផ្លវការ ចឹងយើងរង់ចាំថវិកាជាប្រាក់កម្ចីពីមិត្តចិន ដើម្បីយើងយកមកសាងសង់នៅទីនេះ»។

ដើម្បីដោះស្រាយបញ្ហាកំណាត់ផ្លូវ២០គីឡូម៉ែត្រក្នុងកាលៈទេសៈចំពោះមុខនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្រសួងកំពុងតែខិតខំប្រឹងប្រែង ស្វែងរកប្រភព ថវិកាក្នុងការស្តារកំណាត់ផ្លូវនេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនឱ្យបានរលូនជាងមុនជាបណ្ដោះអាសន្នសិន រហូតទាល់តែក្រសួងទទួលបានថវិកា សម្រាប់សាងសង់កំណាត់ផ្លូវនេះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ជាប់យូរអង្វែង។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤.៣គីឡូម៉ែត្រ ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកា ស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤គីឡូម៉ែត្ររួចហើយ ប៉ុន្តែកំណាត់ផ្លូវ២០គីឡូម៉ែត្រផ្សេងទៀត មានបញ្ហាច្រើនធ្វើមិនបានជាប់ទេ ធ្វើខូចរហូតតាំងពីយូរណាស់មកហើយ ធ្វើមិនដែលបាន ជាប់រឹងមាំទេ។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ ពីលក្ខណៈបច្ចេកទេសក្នុងការធ្វើផ្លូវនេះឱ្យបានរឹងមាំ នៅតំបន់ដែលមានដីស្អុយពោលគឺ កំណាត់ផ្លូវ២០គីឡូម៉ែត្រនេះ ត្រូវបែងចែក ជាពីរកំណាត់ ក្នុងនោះ៖ កំណាត់៥ គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ ជម្រៅ១៨ម៉ែត្រ ដើម្បីធ្វើឱ្យ កំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង ២៦សង់ទីម៉ែត្រ លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ ចំពោះការបង្ក ឱ្យមាន ការលំបាកក្នុងការធ្វើដំណើរ យឺតយ៉ាវពេលវេលា និងបានសំណូមពរសុំកុំឱ្យមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលនាំឱ្យផ្លូវកាន់តែមានសភាព ខូចកាន់ តែធ្ងន់ធ្ងរឡើងថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.