ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺករណីផ្សាយព័ត៌មានមិនពិតករីណីការផាកពិន័យរបស់សមត្ថកិច្ចចរាចរណ៍ ប្រចាំការនៅរង្វង់មូលចោមចៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺករណីផ្សាយព័ត៌មានមិនពិតករីណីការផាកពិន័យរបស់សមត្ថកិច្ចចរាចរណ៍ ប្រចាំការនៅរង្វង់មូលចោមចៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញការបំភ្លឺមួយដោយច្រានចោលការចោទប្រកាន់ និងការផ្សាយព័ត៌មានមិនពិតរបស់បុរសម្នាក់តាមបណ្តាញសង្គម ដោយចោទប្រកាន់ទៅលើមន្រ្តីនគរបាលចរាចរណ៍ប្រចាំការ នៅរង្វង់មូលចៅ ខណ្ឌពោធិ៍សែនជ័យ ដោយអ្នកបង្ហោះនោះបាននិយាយថា សមត្ថកិច្ចធ្វើការគំរាមកំហែង ប៉ុន្តែធាតុពិតខ្លួនឯងនោះទេ ដែលបើកបរមិនគោរពច្បាប់ និងប្រើកាយវិការមិនសមរម្យមកលើកងកម្លាំង។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះថា ទាក់ទងទៅនឹងការការចុះផ្សាយព័ត៌មានមិនពិតករណីល្មើសច្បាប់ចរាចរណ៍នៅរង្វង់មូលចោមចៅ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយខុសពីការពិតនេះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានបុរសម្នាក់បើកម៉ូតូម៉ាក វីននរ ទិសដៅពីមហាវិថីសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ៤ ដោយមិនបានពាក់គន្លឹះមួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ និងដៃកាន់ទូរសព្ទ័ដៃ។ ឃើញដូច្នេះមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ក៏ធ្វើការហៅអ្នកបើកបរឱ្យឈប់ ដើម្បីសួរនាំនិងធ្វើការអប់រំណែនាំ តែអ្នកបើកបរល្មើសនោះដែលជាអ្នកសារព័ត៌មាន ក៏ប្រើកាយវិការ និងអត្តចរិតមិនសមគួរមកលើមន្រី្តអនុវត្តន៍ច្បាប់ ហើយដើរចេញបាត់។

លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវបុរសរូបនេះ គួរតែធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយចូលរួមគោរពច្បាប់ ជាពិសេសគួរចែកចាយតែព័ត៌មានពិត មិនគួរចែកចាយព័ត៌មានមិនពិត ព្រោះតែខ្លួនល្មើសច្បាប់ ដែលត្រូវបានសមត្ថកិច្ចហៅឱ្យឈប់ដើម្បីអនុវត្តច្បាប់នោះទេ ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.