ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ និងសមិទ្ធផលនានានៅទីស្នាក់ការគណបក្សខេត្តកណ្ដាលតម្លៃជាង៨លានដុល្លារ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ និងសមិទ្ធផលនានានៅទីស្នាក់ការគណបក្សខេត្តកណ្ដាលតម្លៃជាង៨លានដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិកាកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្ដាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ និងសមិទ្ធផលនានា នៅទីស្នាក់ការគណបក្សខេត្តកណ្ដាល ដែលមានតម្លៃជាង ៨លានដុល្លារ។

ឱកាសនោះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានលើកទឹកចិត្តដល់សមាជិកទាំងអស់ ឱ្យមានភាពស្មោះត្រង់ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យស្គាល់ពីគុណតម្លៃរបស់គណបក្សដែលបានខិតខំកសាង ប្រទេសជាតិពីផេះផង់ ឱ្យក្លាយជាប្រទេសដែលពេញដោយសុខសន្តិភាព មានការរីកចម្រើនជាលំដាប់។

អគ្គបណ្ឌិតសភាចារ្យ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកដ៏ជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះសមាជិកសមាជិកាគណបក្សគ្រប់រូបដូចជា ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកណ្ដាលផងដែរ។

លោកអគ្គបណ្ឌិតបានបន្តថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិត៤ទសវត្សរ៍កន្លងមក កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញបរិបូណ៌ ការពារទឹកដី សាមគ្គីភាពជាតិ ស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល ហើយជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។ ម្ល៉ោះ ហើយយើងត្រូវត្រងប្រាប់ថា មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ គណបក្សប្រជាជនកម្ពុជា តែងប្ដេជ្ញាថែរក្សាឱ្យខាងតែបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា»។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងស្ដារកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅអត្រាសក្ដានុពលប្រកបដោយចីរភាព និងបរិយាប័ន្ន ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រដើម្បីពង្រឹងភាពធន់សង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែងដោយឈរលើសសរស្ដម្ភចំនួន៣ គឺទី១៖ ការស្ដារឡើងវិញ, ទី២៖ ការកែទម្រង់ និងទី៣៖ ការកសាងភាពធន់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាគំរូល្អក្នុងសង្គម ចេះជួយយកអាសារគ្នា យកចិត្តទុកដាក់ជួយដល់ជនក្រីក្រ ជនមានការលំបាក និងជនដែលស្ថិតនៅក្នុងតម្រូវការ ហើយត្រូវធ្វើខ្លួនឱ្យក្លាយទៅជាបញ្ញវន្ត ខិតខំរៀនសូត្រសិក្សាស្រាវជ្រាវ ដើម្បីប្រែក្លាយខ្លួនជាបញ្ញាជន ជាធនធានមនុស្សល្អសម្រាប់កម្ពុជា ក្នុងការចូលរួមដឹកនាំ ក៏ដូចជាការចូលរួមជួយអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខជាលំដាប់ប្រកបដោយសុខសន្តិភាព។

លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សកម្ពុជា ខេត្តកណ្ដាល បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា មានការកើនឡើងជាលំដាប់ នេះក៏ដោយសារតែការ ខិតខំប្រឹងប្រែងពន្យល់ និងការផ្សព្វផ្សាយអំពីគោលនយោបាយដ៏ល្អនៃគណបក្សប្រជាជនកម្ពុជា ជាពិសេសមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត និងតស៊ូក្នុងការដឹកនាំប្រទេសជាតិ ពីបាតដៃទទេឱ្យទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍ មានសេដ្ឋកិច្ចរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធាឡើងៗ និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចម្រើនទៅមុខ។

សូមជម្រាបថា ការសាងសង់អគារគណបក្សថ្មីនេះ ជាសមិទ្ធផលដ៏ល្អឯកមួយក្នុងសង្គមសុខសន្តិភាព ដែលអគារនេះមានទំហំទទឹង៦០ ម៉ែត្រ និងបណ្ដោយ ៨៩,២ម៉ែត្រ កម្ពស់ អតិបរមា ២៣.៥៦ម៉ែត្រ មានផ្ទៃក្រឡាប្រើប្រាស់សរុប ១០,៤៩២ម៉ែត្រការ៉េ ដែលសាងសង់នៅលើផ្ទៃដីទំហំ ៣៦,០០០ម៉ែត្រការ៉េ មានជាន់ក្រោមដីជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី ២ និងជាន់ក្រោមដំបូល។

អគារត្រូវបានរចនាឡើងដោយប្រើប្រាស់នូវរចនាបទច្រើនរួមបញ្ចូលគ្នា និងសាងសង់ឡើងបែរមុខទៅទិសខាងកើតជាប់ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ផ្នែកខាងមុខនៃអគារត្រូវបានលំអដោយរូបចម្លាក់តោថ្មឈររចនាបថអង្គរវត្តចំនួន២ ផ្នែកដំបូលរចនាឡើងដោយប្រើរចនាបទខ្មែរសម័យបុរាណ និងបែងចែកជា៣ ផ្នែកដោយដំបូលធំ និងចំកណ្ដាលនៃអគារ និងត្រូវតភ្ជាប់គ្នាដើម្បីចម្រៀង។

ដំបូលទាំងអស់ត្រូវបានរំលេចដោយហោជាងក្បាច់ភ្ញីអង្គរវត្ដមាស ដែលអាចឱ្យមើលឃើញពីគ្រប់ទិសទាំងអស់នៃអគារ។

ទ្វារចូលអគារផ្នែកខាងមុខត្រូវចែកជា៣ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ និងត្រូវបានលំអដោយផ្នែកដោយផ្ដែរ និងសសរពេជ្រ ដោយប្រើប្រាស់នូវរចនាបថបន្ទាយស្រី។ ព្រមទាំងតុបតែង និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងអគារបក្សទាំងមូលដែលសរុបថវិកា នៅក្នុងការសាងសង់ប្រមាណជាង ៨លានដុល្លារនេះ មិនទាន់គិតថ្លៃដីនៅឡើយទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.