ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

លោក ហ៊ុន ម៉ាណែត អះអាងថា បក្សប្រជាជននឹងបន្តរួមដំណើរវែងឆ្ងាយទៅមុខទៀត ដើម្បីបន្តនិរន្តរភាពសុខសន្តិភាព និងភាពសុខសាន្តជូនពលរដ្ឋ

លោក ហ៊ុន ម៉ាណែត អះអាងថា បក្សប្រជាជននឹងបន្តរួមដំណើរវែងឆ្ងាយទៅមុខទៀត ដើម្បីបន្តនិរន្តរភាពសុខសន្តិភាព និងភាពសុខសាន្តជូនពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអះអាងចំពោះយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថា គណបក្សប្រជាជនកម្ពុជានឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

លោកប្រធាន ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាបានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមក ហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ»។

លោកបានបន្តថា ឈរលើមូលដ្ឋានទិសដៅ និងទស្សនវិស័យនេះ យុវជនដែលជាកម្លាំងបន្តវេនដ៏មោះមុតរបស់គណបក្ស ត្រូវពង្រឹងសមត្ថភាព និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណធម៌ សីលធម៌ ព្រមទាំងភាពម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ច ដោយត្រូវប្រើប្រាស់សិទ្ធិអំណាចដែលទទួលបាន ដើម្បីតែនឹងសម្រេចភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងយុត្តិធម៌។

លោកបានបន្តថា ខេត្តកំពង់ធំបានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ជាពិសេសនៅក្រោយការទទួលបានសន្តិភាពពេញលេញក្រោមម្លប់នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលក្រៅពីភារកិច្ចស្នូលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គី និងភាពស្មោះត្រង់របស់មន្ត្រីវ័យក្មេងរបស់គណបក្សនៅក្នុងការបន្តស្មារតី និងសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំកសាងស្នាដៃ និងសមិទ្ធផលជាច្រើននៅក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជន៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.