ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

ឈ្មួញវៀតណាមទិញត្រីពីក្រុមអ្នកនេសាទដែលប្រើឧបករណ៍ឆក់ត្រជាក់នៅខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការ

ឈ្មួញវៀតណាមទិញត្រីពីក្រុមអ្នកនេសាទដែលប្រើឧបករណ៍ឆក់ត្រជាក់នៅខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ ឈ្មួញជនជាតិវៀតណាមដែលទិញត្រីពីក្រុមអ្នកនេសាទដែលប្រើឧបករណ៍ឆក់ត្រជាក់នៅខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការ និងដកហូតឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង ដែលមានរយៈពេល៣ថ្ងៃ ក្នុងនោះកម្លាំងចម្រុះរួមមានមន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ អាជ្ញាធរ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ក្នុងស្រុកចំនួន៤ ក្នុងខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅជាប់និងបឹងទន្លេសាប មានស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង និងស្រុកបរិបូរណ៍។

ក្រុមចម្រុះបានដកហូតនូវឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន មានទាំងសាច់អួនក្រឡាតូចធំរាប់ពាន់ម៉ែត្រ និងឧបករណ៍នេសាទល្មើសច្បាប់ផ្សេងៗទៀតជាច្រើនផងដែរ។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ជនជាតិវៀតណាមម្នាក់ ជាឈ្មួញទិញត្រីបានមកពីការនេសាទខុសច្បាប់ (ឆក់ត្រជាក់) ត្រូវបានឃាត់ខ្លួនតាមការបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ជនសង្ស័យខាងលើនេះកម្លាំងចម្រុះឃាត់ខ្លួននៅចំណុចកោះមនោ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដោយដកហូតវត្ថុតាងត្រីឆ្លាំងចំនួន៣០គីឡូក្រាម ទ្រុងដាក់ត្រី១ និងកន្ត្រងដួសត្រីចំនួន១ ជនសង្ស័យមន្ត្រីជំនាញជលផល និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.